បេះដូងនៅថ្ងៃអនាគត់។ ការស្រាវជ្រាវនេះបានបោះពុម្ភផ្សាយកាលពីថ្ងៃទី ២៤ មករា ឆ្នាំ ២០០៦ នៅក្នុងប័ណ្ណសារផ្ទៃកវេជ្ជសាស្រ្តមួយ។ការសិក្សានេះបានបង្ហាញថាបុរសគ្រប់វ័យ រហូតដល់ ១ ភាគ ៥ រងគ្រោះពីបញ្ហាផ្លួវភេទ។ ការសិក្សាមួយបានធ្វើឡើងលើមនុស្សប្រុសជាង ២.០០០ នាក់ បានរកឃើញថា៩,៥% នៃបុរសដែលមានអាយុនៅខ្ទង់២០ ឆ្នាំ ជួបប្រទះនឹងបញ្ហានេះហើយចំនួននេះកើនកើនឡើង រហូតដល់ ៣ភាគ ៤ ចំពោះមនុស្សដែលមានវ័យចាប់ពី ៧៥ ឆ្នាំឡើងទៅ។ ការស្រាវជ្រាវ នេះដឹកនាំដោយអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅក្នុងរដ្ឋឡូសអែនជឺ- ឡេសនៃសហរដ្ឋអាមេរិក។ អសមត្ថភាភនៃលិង្គ គឺជាអសមត្ថភាពខាងផ្លូវភេទរបស់បុរសពោលគឺលិង្គរបស់ពួកគេ មិនអាចឡើងរឹងសម្រាប់ធ្វើការរួមភេទបានទេ។ ទោះបីជាយ៉ាងនេះក្តីដោយសារស្ថានភាព រំញោចពីធម្មជាតិវាមានការលំបាកនៅក្នុងការប៉ាន់ស្មានថាតើមានមនុស្សប៉ុន្មាននាក់ដែល រងគ្រោះពីស្ថានភាពនេះ។ ការស្រាវជ្រាវមិនទាន់យកជាផ្លូវការមួយ ដែលបានសិក្សានៅចក្រភពអង់ ភ្លេចបាន អះអាងថាបុរសនៅក្នុងចក្រភពនេះប្រមាណ២,៣លាននាក់ប្រឈមមុខនឹងបញ្ហាអសមត្ថ ភាពហើយបុរសដែលមានអាយុចាប់ពី៤០ ឆ្នាំឡើងទៅជួបស្ថានភាពបែបនេះ ៥%ប៉ុណ្ណោះ។ ចំណែកបុរសដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅត្រូវបានគេគិតថា រងគ្រោះពីស្ថានភាព នេះរហូតដល់ ២៥% ។ ទោះបីជាយ៉ាងនេះក៏ដោយ ការសិក្សាស្រាវជ្រាវដែលធ្វើឡើងនៅ សហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា ស្ថានភាពអសត្ថភាពផ្លូវភេទបុរសនេះកើនឡើងគួរឱ្យ កត់សម្គាល់ ពោលគឺ ១៨,៤% នៃមនុស្សប្រុសពេញវ័យមានបញ្ហានេះ។ ការធាត់ជ្រុលការឡើងឈាមការជក់បារីនិងជំងឺទឹកនោមផ្អែមត្រូវបានគេឱ្យដឹងថាសុទ្ធតែ មានទំនាក់ទំនងក្នុងការធ្វើឱ្យមនុស្សប្រុសកើតមាននូវអពលានុភាពនៃលិង្គនេះ។ ចំណែកឯ បុរសនៃបណ្ដាប្រទេសដែលនិយាយភាសាអេស្ប៉ាញវិញ(Hispanic) ត្រូវបានគេរកឃើញថា អាចមានគ្រោះថ្នាក់នេះទ្វេដង បើប្រៀបធៀបទៅនឹងបុរសស្បែក-ស។ ផ្ទុយទៅវិញបើយោងតាមការគណនាលើអ្នកជំងឺជាច្រើនក្នុងរដ្ឋកាលិហ្វ័រញ៉ាបានចេញជា លទ្ធផលថាអត្រានៃបុរសជាតិអាមេរិកដែលកើតមានបញ្ហាអសមត្ថភាពផ្លូវភេទនេះខ្ពស់ជាង អ្វីដែលគេធ្លាប់គិតរីឯបុរសនៃបណ្ដាលប្រទេសនិយាយភាសាអេស្ប៉ាញបែរជាមានអត្រាទាប ទៅវិញ។ ការសិក្សាពីផ្សេងទៀតក៏បានគាំទ្របន្ថែមទៅលើទំនាក់ទំនងរវាងស្ថាភាពផ្លូវភេទ នេះជាមួយជំងឺផ្សេងៗ។ការរកឃើញនេះជាការព្រមានថាអសមត្ថភាពនៃលិង្គ ប្រហែលជា អាចធ្វើឱ្យមានបញ្ហាសុខភាពនៅពេលខាងមុខ។ ការស្រាវជ្រាវដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យមន្ទីរពេទ្យ ស៊ីកាហ្គោ (Chicago) ក៏បានអះអាងដែរថា បុរសដែលមានអពលានុភាពនៃលិង្គអាចនឹងបង្ក ឱ្យមានជំងឺបេះដូងផ្សេងៗធ្ងន់ធ្ងរជាងបុរសដែលគ្មានបញ្ហានេះ។ អ្នកស្រាវជ្រាវបានធ្វើការពិនិត្យលើបុរសចំនួន ២២១ នាក់ ដែលជាមធ្យមពួកគេមាន អាយុក្រោម ៦០ ឆ្នាំ ។បុរសទាំងនេះត្រូវបានគេធ្វើតេស្តិ៍រកមើលការវិវត្តនៃជំងឺបេះដូង។ ជាការគួរឱ្យភ្ញាក់ផ្អើលបុរសច្រើនជាងពាក់កណ្ដាលដែលចូលរួមធ្វើតេស្ដិ៍នេះត្រូវបានគេរាយ ការណ៍ថាមានពលានុភាពនៃលិង្គ។ អ្នកដែលកើតមានបញ្ហានេះច្រើនតែជាមនុស្សចាស់ ហើយពួកគេអាចងាយនឹងកើតជំងឺបេះដូងជំងឺទឹកនោមផ្អែមព្រមទាំងការឡើងកម្រិតឈាម ផងដែរ។ ពួកគេនិយាយថា ការវិភាគ និង ការពិនិត្យមើលលើស្ថានភាពរួមភេទប្រហែលជា មានសារប្រយោជន៍ពេលដែលគេស្វែងរកគ្រោះថ្នាក់របស់អ្នកជំងឺទាំងឡាយដែលគេសង្ស័យ ថាមានជំងឺបេះដូង។ ការសិក្សាទីបី បានធ្វើទៅលើបុរសជនជាតិកាណាដាបានទៅជួបគ្រូពេទ្យពិនិត្យសុខភាព ដំបូងនេះត្រូវបានគេឃើញថាប្រហែលជាពាក់កណ្ដាលនៃបុរសទាំងនេះជួបបញ្ហានៃការមិន ឡើងរឹងនៃលិង្គ ដែលនេះពាក់ព័ន្ធជាមួយជំងឺបេះដូង ទឹកនោមផ្អែម ក៏ដូចជាការកើនឡើង នូវកម្រិតជាតិស្ករដែលនៅក្នុងឈាមលឿនផងដែរ។ អ្នកវិទ្យាសាស្រ្តមកពីមន្ទីរពេទ្យ ម៉ុនត្រៀល (Montreal General Hospital) និងសាកល វិទ្យាល័យម៉ាកហ្គីល (McGill University) បាននិយាយថាការស្រាវជ្រាវបានបង្ហាញថាគ្រូពេទ្យ ពិនិត្យជំងឺទូទៅមានការរៀបចំជាក់លាក់ដើម្បីសួរពីលក្ខណៈផ្លូវភេទរបស់អ្នកជំងឺដែលពាក់- ព័ន្ធ។ប៉ុន្តែអ្នកវិទ្យាសាស្រ្ដទាំងអស់នេះបាននិយាយថាវាមានព័ត៌មានតិចតួចណាស់ទាក់ទង នឹងអពសានុភាពនៃលិង្គរបស់អ្នកជំងឺដែលគេអាចប្រើការបាននៅក្នុងគ្លីនិកទាំងនេះ។ ថ្នាំការពារ និងព្យាបាលថ្មីចំពោះបញ្ហាអពលានុភាពនៃលិង្គដែលត្រូវបានគេដាក់ឱ្យប្រើ នៅចុងទសវត្យរ៍ឆ្នាំ១៩៩០ បានធ្វើឱ្យមានការកើនឡើង៥០% នៃចំនួនអ្នកទៅជួបវេជ្ជបណ្ឌិត នៅក្នុងសហរដ្ឋអាមេរិក ទាក់ទងទៅនឹងស្ថានភាពនេះ។ ព័ត៌មានសំខាន់ៗ បុរស១៥២លាននាក់មានបញ្ហាអពលានុភាពនៃលិង្គទូទាំងពិភពលោកដែលនៅក្នុង នោះបុរសនៅក្នុងចក្រភពអង់គ្លេសមានចំនួន២,៣លាននាក់ការព្យាបាលអពលានុភាពនៃលិង្គ រួមមានការប្រើប្រាស់ថ្នាំព្យាបាលតាមផ្លូវចិត្តនិងតាមមធ្យោបាយវះកាត់។ ការស្រាវជ្រាវបានផ្ដល់យោបល់ថា ៧៥% ករណីចុះខ្សោយនៃសមត្ថភាពផ្លូវភេទរបស់ បុរសអយុក្រោម ៣៥ឆ្នាំ គឺបណ្ដាលមកពីបញ្ហាចិត្តសាស្រ្តហើយមានតែ១០%ប៉ុណ្ណោះចំពោះ បុរសដែលមានអាយុចាប់ពី៥០ ឆ្នាំឡើងទៅ៕ ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ ប្រចាំថ្ងៃទី ២១- ២៨ កុម្ភះ ឆ្នាំ ២០០៦ |