គ្រោះថ្នាក់ពីសរសៃឈាមវៀច
សំរាប់សុភាពស្ត្រីដែលមានបញ្ហាសរសៃឈាមវៀច ជាញឹកញាប់នោះ
ដោយសារតែត្រូវឈររយៈពេលយូរ ឬក៏លើករបស់ធ្ងន់រួមទាំងស្ត្រីជា
ម្តាយដែលកំពុងតែពផ្ទៃ ឬមនុស្សធាត់ក៏ត្រូវប្រយ័ត្ន
ប្រយែងឱ្យបានខ្ពស់បំផុត។
បើតាមការពិសោធន៍គេរកឃើញថា សរសៃឈាមវៀចអាចធ្វើឱ្យកើតរោគឱកាសនិយម
បាននោះគឺស្បែកក្នុងបរិវេណដែលមានសរសៃឈាមវៀចបែកក្លាយទៅជា ដំបៅរ៉ាំរ៉ៃបង្កឱ្យ
កើតរោគមហារីកបានមធ្យោបាយដែលល្អបំផុតសុភាពស្ត្រីគ្រប់រូប គួរចៀសវៀងការឈរយូរ
ពេកដោយព្យាយាមអង្គុយឬដេកដើម្បីធ្វើឱ្យកែងជើងបានខ្ពស់ជាងក្បាលខ្លះ ឬក៏ពាក់ស្បែក
ស្រោមបាតជើងយឺតពីកជើងមកដល់ក្បាលជង្គង់។ ប្រសិនបើចាំបាច់ត្រូវឈរយូរស្ត្រីទាំង
ឡាយគួរងាកមកកាត់បន្ថយទំងន់ខ្លួនផងដែរបើមិនដូច្នោះសរសៃឈាមវៀចនិងតាមរុក
រាន រាងកាយកាន់តែងាយឡើង។
ក្រោយពីបានដឹងបែបនេះហើយស្ត្រីទាំងអស់ សូមកុំអល់អែកតទៅទៀតគួរប្រញាប់
ប្រញាល់ផ្លាស់ប្តូរសកម្មភាពចាស់ចោលហើយអនុវត្តសកម្មភាពថ្មីទើបអាចចៀសវាងបញ្ហា
នេះបាន។ ទោះបីជាមានផលវិបាកក្នុងការចៀសវាងមិនបានក្តីក៏ពេលខ្លះអាចឆ្លៀតឱកាស
ជួយកាត់បន្ថយបានខ្លះៗដែរសូមកុំឱ្យរឿងបន្តិចបន្តួចនេះក្លាយទៅជារឿងដែលធំរហូតដល់
មិនអាចការពារនិងដោះស្រាយបាន។
ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ ១៥១៧
ចុះថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០០៧