សំលម្ជូរខ្ទិះសាច់គោ
វិធីធ្វើសំលនេះស្រដៀង
គ្នា
នឹងវិធីធ្វើសំលការីដែរ។
គ្រឿងផ្សំ៖
-សាច់គោ (សាច់
កំភួន សាច់
ស្លម្ជូរគ្រឿង មិនបាច់
យក
សាច់
ផុយទេ)
-ម្នាស់ សណ្តែកកួរ
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមស ខ្ទឹមក្រហម
-ម្ជូរសណ្តាន់ ឫ អំពិលទុំ
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ
កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖ -ហាន់
សាច់គោជា
បន្ទះតូចៗ
-កាត់ម្នាស់ជា
ដុំតូចៗ
-កាត់សណ្តែកកួរ
ខ្លីៗ
-ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
-បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមស ខ្ទឹមក្រហម
សណ្តែកដីលីង រួចដាក់បុក
ច្របល់ជាមួយម្ទេសឆ្អើរ
ចិញ្ច្រាំ និងគ្រឿងការី។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច
ដាក់សាច់គោច្របល់ចូល
គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រីអំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ
ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង
សណ្តែកកួរ
ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា
ការ
ស្រេច។
ចំណាំ៖
->បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
->បើយក
សាច់
ផុយ ពេល
ដាក់
ម្នាស់
ចូល
ច្បាស់
ជា
រលួយសាច់លែងឆ្ងាញ់អស់ហើយ។