Jokes » Text Jokes
2374 result in Text Jokes

ជំនាញ​ហិត​គូថ​មាន់

មាន​បុរស​ពិការ​ម្នាក់ ជំនាញ​ខាង​ហិត​គូថ​មាន់ ថ្ងៃមួយ​នៅ​ទីលាន ប្រជល់​មាន់ មាន​ប្រជល់​មាន់​ដែល​នាំ​មក​ពី​គ្រប់​ទីកន្លែង ហើយ​នៅ​ទីនោះ មាន​មនុស្ស​ជា​ច្រើន​បាន​យក​មាន់ របស់​ខ្លួន​មក​អោយ​បុរស​នោះ​ហិត ដើម្បី​ចង់​ដឹង​ពី​សមត្ថភាព​ជំនាញ​របស់​បុរស​នោះ ។​ ហិត​មាន់​ទី​១ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តព្រៃវែង​ ហិត​មាន់​ទី​២ បុរស​នោះ​ទាយ​ថា​ពូជ​មាន់ យក​មក​ពី​ខេត្តបាត់ដំបង​ ស្រាប់តែ​ពេល​នោះ មាន​ចោរ​ម្នាក់ បាន​យក​មាន់​ដែល​គាត់​ទើបតែ​លួច បាន​ពី​យប់ អោយ​បុរស​ពិការ​នោះ​ហិត ហិត​រួច​ភ្លាម​បុរស​ពិការ​ភ្លាត់មាត់​ថា យី!!​នេះ​មាន់​អញ​ដែល​បាត់​ការ​ពី​យប់មិញ​ទេតើ! ចោរ៖ អុញ!!! ...

Continue Reading ...

Posted: 26-Apr-2021

ពុ​ទ្ឋោ! ក ធំ​ដល់​ម្លឹ​ង?

នៅ​ក្នុង​ថ្នាក់​បង្រៀន​ក្មេងៗ​មួយ អ្នកគ្រូ​បាន​បង្រៀន​សិស្ស​នូវ​អក្សរ ក ដោយ​អោយ​សិស្ស​សរសេរ ព្រមទាំង​អាន​តាម គ្រប់ៗ​គ្នា លុះ​ស្អែក​ឡើង អ្នកគ្រូ​បាន​សរសេរ​អក្សរ ក យ៉ាង​ធំ​នៅ​លើ​ក្តា​ខៀន រួច​ចាប់ផ្តើម​សួរ​សិស្ស​ អ្នកគ្រូ៖ កូនៗ​ដឹង​ទេ អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្សរ​អ្វី? នៅ​ពេល​នោះ សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ស្ងាត់​មាត់​គ្រប់ៗ​គ្នា អ្នកគ្រូ​ប្រែ​ទឹកមុខ​យ៉ាង​ម៉ាំ ហើយ​ចង្អុល​ទៅ​សិស្ស​ម្នាក់ អោយ​ក្រោកឈរ​ឡើង ហើយ​គាត់​ចង្អុល​ទៅ​លើ​អក្សរ នៅ​លើ​ក្តា​ខៀន​ អ្នកគ្រូ៖ ច្រូច តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី? ច្រូច៖ ច្រូច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់ អ្នកគ្រូ៖ អ្នកគ្រូ​រឹតតែ​ខឹង ខ្លាំង​ឡើង ព្រោះ​គាត់​យល់​ថា​អក្សរ​នេះ គាត់​ទើបតែ​បង្រៀន​ពី​ម្សិលមិញ ប៉ុន្តែ​គ្មាន​សិស្ស​ណា​ម្នាក់​ឆ្លើយ​រួច​សោះ គាត់​ក៏​សួរ​ទៅ សិស្ស​ម្នាក់​ទៀត ដែល​គាត់​យល់​ថា ជា​សិស្ស​ដែល​ឆ្លាត​ជាងគេ នៅ​ក្នុង​ថ្នាក់រៀន​ អ្នកគ្រូ៖ ប្រុ​ញ តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី? ប្រុ​ញ៖ ប្រុ​ញ​ឈ​ទ្រឹង រួច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់ ដូច​ច្រូច​ដែរ​ អ្នកគ្រូ៖ ឃើញ​ដូច្នេះ គាត់​ក៏​ប្រាប់​ទៅ​សិ...

Continue Reading ...

Posted: 26-Apr-2021

អាចឆ្លើយសំនួរគ្រូបាន

សុខ​ជា​កុមារ​ខ្ចិល​រៀនសូត្រ និង មិន​ដែល​អាច​ឆ្លើយនឹង​សំនួរ​គ្រូ​បានឡើយ ។ ពេល​មកពី​សាលា​រៀន​វិញ សុខ៖ ប៉ា ប៉ា ថ្ងៃនេះ​មាន​តែ​កូន​ទេ ដែល​អាច​ឆ្លើយ​នឹង​សំនួរ​គ្រូ​បាន? ឪពុក៖ ល្អ​ណាស់​កូន ! តើ​លោកគ្រូ​សួរ​សំនួរ​អ្វីទៅ? សុខ៖ លោកគ្រូ​សួរថា តើ​នណាធ្វើ​អោយ​បាក់​តុក្នុងថ្នាក់? ឪពុក៖ ...!!?

Continue Reading ...

Posted: 26-Apr-2021

ម៉ាស៊ីនចាក់ Hybrid pulse D/A converter?

សុខ បានទៅហាងលក់ទូរទស្សន៏និងម៉ាស៊ីនចាក់ CD (CD player) ពេលនោះ​គាត់​បានឃើញ​រូបភាពពាណិជ្ជកម្ម​មួយ​បិទនៅជញ្ជាំង ដោយ​ការឆ្ងល់ពេក​ទៅលើ​ពាក្យផ្សាយពាណិជ្ជកម្ម នោះ សុខក៏សួរទៅកាន់អ្នកលក់ថា "ស្អីទៅពាក្យ Hybrid pulse D/A converter?" អ្នកលក់ក៏បានព្យាយាមពន្យល់ទៅកាន់សុខ ថា "ជាការបំលែងពត៌មានពីទំរង់ digital ដែលបានផ្ទុកក្នុង CD ទៅជា analog បង្កើតបានជាសំលេងតន្ត្រីសំរាប់អោយលោកស្តាប់នោះណា" សុខក៏តបទៅអ្នកលក់វិញថា "បើអញ្ចឹងវាមានន័យថាម៉ាស៊ីនចាក់ CD មែនទេ?" អ្នកលក់ឆ្លើយ "បាទវាជាការពិត!!" សុខក៏រអ៊ូក្នុងចិត្តថា "មិនព្រមថាវាជា CD player តែម្តងទៅ?" ...

Continue Reading ...

Posted: 26-Apr-2021

កំពូល​អ្នក​កាប់​ដាវ

សា​មូ​រ៉ៃ ៣​នាក់​កំពុង​អួតអាង​ពី​វិ​ជ្ផា​កាប់​ដាវ របស់​ខ្លួន​ហើយ​សាកល្បង​ថ្វីដៃ​គ្នា ដោយ​ការ​ដក​ដាវ​កាប់​រុយ ។​ សា​មូ​វ៉ៃ​ទី ១៖ យើង​ហ្វឹក​ហ្វី​ន​វិ​ជ្ផា​កាប់​ដាវ ជាមួយ​កំពូល​គុន​ខូ​ជី​រ៉ូ អស់​រយៈពេល​មួយ​ឆ្នាំ​ពេញ ។ (ពោល​ហើយ​ក៏​ដក​ដាវ​ចេញពី ​ស្រោម​មក​បង្អួត​ថ្វីដៃ ដោយ​កាប់​រុយ​ហើយ​អោយ​ដាច់ ក្បាល​ចេញពី​ខ្លួន​ធ្លាក់​ដល់​ដី​ភ្លាម ) ។​ សា​មូ​រ៉ៃ​ទី ២៖ ចំណែក​យើង​សិក្សា​ជាមួយ គុណ​ដាវ​គ្មាន​២​រហស្សនាម​ដាវ​ឥត​ស្រមោល​មូ​សា​ឈឺ ។ (និយាយ​ហើយ​ដក​ដាវ កាប់​ ទៅ​លើ​រុយ​ខ្វាប់ ធ្វើ​អោយ​រុយ​កំពុង​ហើយ​ដាច់​ខ្លួន ចេញពី​គ្នា​ជា​២) សា​មូ​រ៉ៃ​ទី ៣៖ ចំណែក​យើង កំពូល​គុណ​ដាវ​ខ្លាំងពូកែ តាំងពី​ពោះ​ម៉ែ​មិនបាច់ រៀនសូត្រ​ជាមួយ​គ្រូអាចារ្យ​ណា​ទេ ។ (អួតអាង​រួច​ ដក​ដាវ ចេញពី​ស្រោម​កាប់​ខ្វាប់ៗ តែ​រុយ​នៅ​តែ​ហើរ​ស្ទុយ​ដដែល )​។​ សា​មូ​រ៉ៃ​ទី ១ +​ទី​២៖ ហា! ហា! ហា! កំពូល​គុន​កាប់​ស្អីហ្នឹង បានជា​រុយ​នៅ​តែ​ហើរ​យ៉ាងនេះ ។​ សា​មូ​រ៉ៃ​ទី ៣៖ យើង​ជា​កំពូល​គុណ​ចិត្តសប្បុរស មិន​សម្លាប់​មនុស្ស​សត្វ ទើប​គ្រាន់តែ​កាប់​ផ្តាច់​លិង្គ​របស់​វា​ប៉ុណ្ណោះ តែ​ជីវិត​របស់​ វា​រស់នៅ ក៏​ដូច​ជា​ស្លាប់​អ​ញ្ចឹ​ង ៕ ...

Continue Reading ...

Posted: 26-Apr-2021

ឲ្យពេលណា?

តានិងយាយអង្គុយលេងនៅលេងសួនសាធារណះមួយកន្លែង ឃើញអ្នកកំលោះម្នាក់អង្គុយជិតៗនោះជូនផ្កាកុលាបឲ្យដល់គូស្នេហ៍របស់ខ្លួន មើលទៅដូចជាផ្អែមល្ហែមខ្លាំងណាស់។ យាយ: "នែតា! តាំងពីតារស់នៅជាមួយខ្ញុំមកជាង ៥០ឆ្នាំហើយ មិនធ្លាប់ឃើញតាឱ្យផ្កាខ្ញុំម្ដងណាសោះ " តា : "តាមពិត ខ្ញុំបានត្រៀមទុករួចហើយ តែវាមិនទាន់ដល់ពេល" យាយ: "មែនឫតា! តាចង់ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទេ! តើជាផ្កាអ្វីទៅតា? " តា : "គឺកម្រងផ្កាដាក់មុខផ្នូរហ្នឹងណា"។ យាយ: ? ? ? ! ! ! ...

Continue Reading ...

Posted: 25-Jun-2020

ដេរ១៥ថ្នេរ

កញ្ញា : "ក្បាលប្ដីឯង ទៅត្រូវនឹងស្អីហ្នឹង?" នារី : "ឯងជួយគិតមើល!....ខ្ញុំចុចទូរស័ព្ទទៅឡើងរីកមេដៃ គាត់មិនព្រមទទួលសោះ ប៉ុន្តែនៅពេលចុចទទួលហើយ មិនព្រមនិយាយទៀតថែមទាំងបានឮសំឡេងមនុស្សស្រីតាមទូរស័ព្ទថា ទឹកក្ដៅពេកទេដឹងចាស! ចង់ធ្វើសរសៃដែរឫទេចាស! ចង់ឲ្យអេសដែរទេចាស! ខ្លាំងពេកទេដឹងចាស! ឈឺដែរឫទេចាស!....ម្សិលមិញ នៅពេលបើកទ្វារចូលមកក៏ត្រូវនឹងអង្រែបុកគ្រឿងតែម្ដងទៅ" កញ្ញា : "ស្លាប់ហើយ! ត្រូវដេរដល់ទៅ១៥ថ្នេរ" នារី : "បើគាត់និយាយប្រាប់តែមួយម៉ាត់ថា កំពុងឲ្យគេកក់សក់ឲ្យនោះប្រហែលជាខ្ញុំមិនថាអីនោះទេ។" ...

Continue Reading ...

Posted: 25-Jun-2020

ថ្នាំសម្រាប់នរណា?

ភរិយាបាននាំស្វាមីទៅរកពេទ្យផ្លូវចិត្តឳ្យព្យាបាលជំងឺតប់ប្រមល់... ពេទ្យ : “ខ្ញុំបាននិយាយជាមួយនឹងស្វាមីអ្នកស្រីរួចហើយ គាត់មានជំងឺតប់ប្រមល់កម្រិតធ្ងន់” ភរិយា : “ខ្ញុំថាហើយ គាត់ឆ្កួតនឹងការងារខ្លាំងណាស់ មួយថ្ងៃៗគិតតែការងារ ការងារ ខ្ញុំប្រាប់ឳ្យសម្រាក ដើរកម្សាន្តខ្លះក៏មិនព្រម” ពេទ្យ : “ខ្ញុំគិតថា គាត់គួរតែសម្រាកនៅកន្លែងស្ងាត់ៗ មិនឳ្យអ្នកណាមករំខានមួយរយះ” ភរិយា : “មែនហើយ! តែមនុស្សដូចគាត់អញ្ចឹង អាចសម្រាកនៅកន្លែងស្ងាត់ៗបានយូរប៉ុណ្ណាទៅ មកដល់ ផ្ទះអង្គុយញ៉ាំបាយជាមួយជាមួយខ្ញុំបានតែមួយសន្ទុះក៏ឡើងទៅសំងំនៅក្នុងបន្ទប់ធ្វើការបាត់ ទៅហើយ!” ពេទ្យ : “ខ្ញុំនឹងផ្ដល់ថ្នាំងងុយគេងឳ្យ ប្រហែលជាអាចជួយបាន” ភរិយា : “ល្អណាស់លោកគ្រូពេទ្យ! តើត្រូវលេបមួយថ្ងៃប៉ុន្មានដង លេបមុនឫក្រោយទទួលទានអាហារ លេបម្ដងប៉ុន្មានគ្រាប់ ត្រូវផឹកទឹកឳ្យបានច្រើនដែរឫទេ? ខ្ញុំត្រូវតែឳ្យល្អិតល្អន់បន្តិចព្រោះស្វាមីខ្ញុំនេះ ពូកែភ្លេចលេខមួយ យកជាការអីមិនបានសោះ” ពេទ្យ : “ឈប់ៗ! ខ្ញុំគិតថាប្រហែលជាមានការយល់ច្រឡំអ្វីម្យ៉ាងហើយ ថ្នាំងងុយគេងដែលខ្ញុំផ្ដល់ ឳ្យនេះ គឺសម្រាប់អ្នកស្រ...

Continue Reading ...

Posted: 25-Jun-2020

បោយនេះចំមែន

បោយជាទីសំណព្វចិត្តរបស់លោកស័ក្តិ 5ម្នាក់បានរៀបចំបាយទឹកទទួលភ្ញៀវចៅហ្វាយ ។ រៀបដល់ពេលនឹងទទួលទានទៅហើយ លោកស័ក្តិ5 បានក្រឡេកឃើញសម ស្លាបព្រា វាមិនសូវជាស្អាតក៏អោយបោយយកទៅលាងចេញ ។ បោយក៏យកទៅលាងយ៉ាងប្រញាប់ ហើយយកមកអោយវិញតែក្នុងរយៈពេលខ្លី ព្រោះពេលវេលាទទួលទានដល់ហើយ ដោយខំលាងអោយស្អាតថែមទៀតផង ។ ស្រាប់តែនៅមិនពេញចិត្តលោកនាយទៀត" លាងរួចហើយ? "បាទ!" អីក៏លានងលឿនម្ល៉េះ? .....ទៅ ! យកទៅលាងម្តងទៀត" ។ ស្រាប់តែលើកនេះ វាដើរចេញទៅសំងំឯផ្ទះបាយបាត់ឡើងយូរ ។ ដល់ចាំបាត់យូរពេក លោកនាយក៏ស្រែក"អ្ហែងលាងអីក៏យូរម៉្លេះ អាអើយអា !"។"បាទ, លាងឆាប់ពេក ខ្លាចមិនស្អាតទាន !"។ ...

Continue Reading ...

Posted: 23-Jun-2020

សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។ សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់.....ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។ សុធីៈ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ? សុធន់ៈ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្តឬ ? សុធីៈ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ អោយដូចសុភាសិតបានពោលថា"សេះដាច់យកសេះតាម"។ សុធន់ៈ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ? សុធន់ៈ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។ សុធីៈ អូ !! ...

Continue Reading ...

Posted: 23-Jun-2020
Show More
Loading
-  -  a  d  v  e  r   t  i  s  e  m  e  n  t  s  -  -
iKnow adsiKnow ads
close
Post Joke