ស្អាតដោយមិនប៉ះពាល់សុខភាព! ស្បែកសម៉ដ្ឋរលោង មិនងាយជ្រីវជ្រួញតាម ៧ វិធីនេះ
Posted by : 112220 | 23-Feb-2021
ដើម្បីទទួលបាននូវស្បែកស្រស់ស្អាតសម៉ដ្ឋរលោង មិនមែនជារឿងងាយស្រួលនោះទេ អ្នកខ្លះប្រើរបស់គីមីរាប់មិនអស់ក៏ស្ទើរ
តែមិនទទួលបានផលផង។ តែនៅថ្ងៃនេះយើងខ្ញុំនឹងលើកយកវិធីងាយៗមិនបាច់ត្រូវគេងភ័យថាប៉ះពាល់សុខភាព ហើយទទួល
បាននូវប្រសិទ្ធភាពខ្ពស់គួរជាទីគាប់ចិត្ត។
វិធីទាំងនោះរួមមាន៖
៧. ស្លៀកសម្លៀកបំពាក់ការពារឲ្យបានត្រឹមត្រូវមុនពេលចេញទៅខាងក្រៅម្ដងៗ
- លោកអ្នកត្រូវចាំថា ផ្សែង ធូលី កាំរស្មី UV ដែលអាចធ្វើឲ្យស្បែកខ្មៅដុំៗមិនស្មើគ្នា និងជ្រីវជ្រួញមុនវ័យផងដែរ។
៦. ញ៉ាំអារហារដែលផ្តល់សារធាតុបំប៉នដល់រាងកាយ
- គួរញ៉ាំអាហារដែលមានផ្ទុក វីតាមីន A,C និង E...រួមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមាននៅក្នុងបន្លែផ្លែ
ឈើជាដើម។
៥. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ការផឹកទឹកបានគ្រប់គ្រាន់ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសម្រស់ប៉ុណ្ណោះទេ ហើយក៏ល្អសម្រាប់សុខភាពផងដែរ។
៤. ផ្តល់សំណើមដល់ស្បែកជាប្រចាំ
- ដូច្នេះគួររកប្រភេទឡេដែលមានសារធាតុ Ceremide ទើបអាចជួយឲ្យស្បែកមានសំណើម ទន់រលោង ការពារជ្រួញ និង
ភ្លឺចេញពីខាងក្នុងតែម្តង។
៣. កុំប្រើសាប៊ូដុំដែលមានជាតិកាត់
- សាប៊ូដុំដែលមានសារធាតុសម្លាប់មេរោគខ្លាំង ធ្វើឲ្យស្បែកបាត់បង់ប្រេងធម្មជាតិដែលស្ថិតនៅផ្ទៃខាងលើ។
២. កុំងូតទឹកក្តៅខ្លាំងពេក
- ប្រសិនបើអ្នកឧស្សាហ៍ងូតជាប្រចាំ ឬងូតក្នុងកម្រិតក្តៅខ្លាំងពេក ប្រៀបបានដូចជាអ្នកកំពុងតែបំផ្លាញស្បែក ធ្វើឲ្យស្បែក
កាន់តែស្ងួត និងជ្រីវជ្រួញ។
១. កុំងូតទឹកយូរពេក
- សម្រាប់អ្នកដែលចូលចិត្ត ត្រាំក្នុងអាង (ពិសេសទឹកក្តៅ) អាចបណ្តាលឲ្យសរសៃឈាមនៅក្រោមស្បែកខ្វះអុកស៊ីហ្សែន
ជាហេតុនាំឲ្យស្បែកមានសភាពមិនទន់ស្រស់ថ្លា៕
ប្រភព៖ khmerload.com
Related Articles
1: ៦ ចំណុចដែលនារីៗចូលចិត្ត «លួចមើល» បុរស2: ហេតុអ្វីទារកជុះមានឈាម? គួរដោះស្រាយបែបណា?
If you like, please click LIKE and SHARE!
COMMENT