ញ៉ាំទឹកក្រោយភ្ញាក់ពីគេង ផ្ដល់ប្រយោជន៍ច្រើនយ៉ាង!
Posted by : 112220 | 06-Apr-2021
មានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ ដូច្នេះហើយ ប្រសិនបើយើងមិនធ្លាប់ញ៉ាំទឹកនៅពេលព្រឹកព្រលឹមទេនោះ យើងគប្បី
ចាប់ផ្ដើមទម្លាប់មួយនេះជាប្រចាំ។ អត្ថប្រយោជន៍នៃការញ៉ាំទឹកនៅពេលពោះទទេក្រោយភ្ញាក់ពីគេង មានដូចខាងក្រោម។
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកមានសារសំខាន់ណាស់ នៅក្នុងការរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ នៅពេលដែលយើងញ៉ាំទឹកនៅពេល
ពោះទទេ វាអាចជួយរក្សាប្រព័ន្ធទឹករងៃនៅក្នុងរាងកាយ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងបានល្អ។ ប្រសិនបើប្រព័ន្ធ
ភាពស៊ាំល្អ វានឹងអាចជួយយើងប្រឆាំងនឹងជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យយើងមានសុខភាពរឹងមាំ។
២. ជួយសម្រួលដល់ការបន្ទោបង់
ការមានបញ្ហាបន្ទោបង់ អាចមានផលប៉ះពាល់ដល់រាងកាយរបស់យើងដូចគ្នា ហើយវាក៏អាចរាំងស្ទះដល់ការបញ្ចេញជាតិពុល
ពីក្នុងរាងកាយផងដែរ។ ជាក់ស្ដែង ទឹកមានគុណប្រយោជន៍ជួយដល់ការបន្ទោបង់ ហើយការញ៉ាំទឹកនៅពេលពោះទទេ អាច
ជួយសម្រួលដល់ការបន្ទោបង់ ក៏ដូចជាជួយយើងក្នុងការបញ្ចេញកាកសំណល់មិនល្អចេញពីរាងកាយ។
៣. ពន្លឿនការធ្វើមេតាប៉ូលីស
ជាមួយគ្នានេះដែរ ការញ៉ាំទឹកនៅពេលពោះទទេ ក៏អាចបង្កើនការធ្វើមេតាប៉ូលីសផងដែរ។ នៅពេលដែលយើងធ្វើមេតាប៉ូលីស
បានល្អ ប្រព័ន្ធរំលាយអាហាររបស់យើងក៏មានសុខភាពល្អដូចគ្នា ហើយកត្តានេះ នឹងរួមចំណែកជួយឲ្យយើងអាចស្រកគីឡូបាន
យ៉ាងមានប្រសិទ្ធភាព។
៤. បញ្ចៀសការឆ្លងមេរោគប្រព័ន្ធទឹកនោម
ប្រសិនបើយើងជួបប្រទះការឆ្លងមេរោគប្រព័ន្ធទឹកនោមជាញឹកញយ ការញ៉ាំទឹកនៅពេលព្រឹមព្រលឹមមានអត្ថប្រយោជន៍យ៉ាង
ច្រើន។ ពិតណាស់ នៅពេលដែលយើងទប់ទឹកនោមពេញមួយយប់ បាក់តេរី និងជាតិពុលមិនល្អ នឹងកកើតឡើងនៅលើជញ្ជាំង
ប្លោកនោម។ ប៉ុន្តែ ការញ៉ាំទឹកនៅពេលព្រឹកបែបនេះ នឹងជួយឲ្យប្លោកនោមបំពេញមុខងារកាន់តែប្រសើរឡើង ពីព្រោះវាមាន
តួនាទីបញ្ចុះទឹកនោមបានយ៉ាងល្អ។
៥. បង្កើនកម្រិតថាមពល
បន្ថែមពីនេះ ការញ៉ាំទឹកមួយកែវនៅពេលពោះទទេ នឹងជួយជំរុញដល់ការលូតលាស់កោសិកាឈាមក្រហម ដែលធ្វើឲ្យយើង
ទទួលបានអុកស៊ីហ្សែនកាន់តែច្រើននៅក្នុងរាងកាយ ជាហេតុដែលនាំឲ្យគ្នាយើងមានអារម្មណ៍ស្វាហាប់បានយូរ។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!