អ្វី​ដែល​អ្នក​ម្ដាយ​ត្រូវ​ធ្វើ​នៅ​ពេល​កូន​កំពុង​លូត​លាស់​នៅ​ក្នុង​ពោះ

Posted by : 112220 | 20-Nov-2020

ទំនាក់​ទំនង​រវាង​ម្ដាយ​និង​កូន​នៅ​ក្នុង​ពោះ​គឺ​សំខាន់​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​កូន​ទាំង​សុខភាព​និង​រាង​កាយ។​ ការ​ញ៉ាំ​ក៏​
ជា​ផ្នែក​មួយ​នៃ​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​ដែរ។​ សម្រាប់​អ្នក​ម្ដាយ​ដែល​ធ្លាប់​មាន​កូន​រួច​មក​ហើយ​មិន​សូវ​ជា​មាន​ការ​ព្រួយ​បារម្
ភ​ទេ​ តែ​សម្រាប់​អ្នក​ម្ដាយ​ដែល​មាន​កូន​ដំបូង​ច្រើន​តែ​បារម្ភ​ពី​ការ​លូត​លាស់​និង​ការ​ថែទាំ​កូន​ក្នុង​ផ្ទៃ។​ តែ​កុំ​បារម្ភ​អី​កញ្ញា​នឹង​ប្រាប់
​ពី​អ្វី​ដែល​អ្នក​ម្ដាយ​ត្រូវ​ធ្វើ​ដើម្បី​ឱ្យ​កូន​លូត​លាស់​បាន​ល្អ៖

១.​ របស់​ផ្អែម

កូន​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​បែង​ចែក​រសជាតិ​នៅ​សប្ដាហ៍​ទី​១៣​ទៅ​១៥​នៃ​ការ​ពពោះ​។ ទឹក​ភ្លោះ​របស់​ម្ដាយ​មាន​ជាតិ​ដូច​អ្វី​ដែល​ម្ដាយ​ញ៉ាំ​
ដែរ​ ហើយ​វា​នឹង​ស៊ាំ​ទៅ​នឹង​រសជាតិ​ផ្សេងៗ​ដោយ​សារ​តែ​ស្បូន។​ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​កំឡុង​ពេល​មាន​គភ៌​អ្នក​ម្ដាយ​តែង​តែ
​ចូល​ចិត្ត​របស់​ផ្អែម​ព្រោះ​វា​មាន​ជាតិ​ដូច​ទឹក​ដោះ​គោ។​ តែ​អ្នក​មាន​ផ្ទៃ​ពោះ​ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ផ្អែម​ឱ្យ​មែន​ទែន។

២.​ ការ​ងូត​ទឹក​ក្តៅ

នៅ​ពេល​ដែល​ជិត​គ្រប់​ខែ​ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​អាច​ដឹង​ពី​សីតុណ្ហភាព​ប្រែ​ប្រួល​ដែរ។​ ពោល​គឺ​នៅ​ពេល​ដែល​អ្នក​ម្ដាយ​ងូត​ទឹក​ក្ដៅ​ពេក
​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ។​ បើ​អ្នក​ម្ដាយ​មាន​ទម្លាប់​ងូត​ទឹក​នៅ​ក្នុង​អាង​ទឹក​គួរ​តែ​បញ្ឈប់​ ផ្ទុយ​មក​វិញ​គួរ​តែ​ងូត​ទឹក​ផ្កាឈូក
​ព្រោះ​សម្លេង​ទឹក​ហូរ​អាច​ជួយ​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ដែរ។

៣.​ ផ្ទៃ​ពោះ

ភាព​ស៊ាំ​របស់​កូន​ក្នុង​ផ្ទៃ​គឺ​ចាប់​ផ្ដើម​វិវឌ្ឍ​នៅ​កំឡុង​ពេល​សប្ដាហ៍​ទី​៨​ទៅ​២០​ដើម្បី​ទទួល​ដឹង​ពី​ការ​ប៉ះ​ពី​ការ​ក្រៅ។​ នៅ​ក្នុង​កំឡុង​
ពេល​នេះ​ គេ​ចូល​ចិត្ត​ឱ្យ​ម្ដាយ​ធ្វើ​ការ​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ពោះ​ អញ្ចឹង​ហើយ​អ្នក​ម្ដាយ​គួរ​តែ​ឧស្សាហ៍​អង្អែល​ពោះ​ដើម្បី​ឱ្យ​ទំនាក់​
ទំនង​ម្ដាយ​នឹង​កូន​កាន់​តែ​ល្អ។

៤.​ ការ​ស្ដាប់​សម្លេង​របស់​ម្ដាយ

នៅ​ក្នុង​សប្ដាហ៍​ទី​២៥​ទី​២៦​ កូន​នៅ​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​តប​នូវ​អ្វី​ដែល​គេ​បាន​លឺ​ពី​ខាង​ក្រៅ​ស្បូន។​ កំឡុង​ពេល​នេះ​ដែរ​គេ​នឹង​ចាប់​
ផ្ដើម​ចំណាំ​សម្លេង។​ សម្លេង​របស់​ម្ដាយ​អាច​ធ្វើ​ឱ្យ​គេ​ដឹង​ហើយ​មាន​អារម្មណ៍​ថា​កក់​ក្តៅ។

៥.​ ស្ដាប់​បទ​ចម្រៀង

នៅ​ពេល​ដែល​ជិត​កើត​ ការ​ស្ដាប់​ចម្រៀង​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ដល់​កូន​ក្នុង​ពោះ។​ ច្រៀង​ជំនួយ​ដល់​តំណប​រំញោច​
របស់​កូន​ និង​ការ​លូត​លាស់​ខួរ​ក្បាល។​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​កម្រិត​សម្លេង​ព្រោះ​សម្លេង​ខ្លាំង​ពេក​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដែរ។

៦.​ ការ​ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​មិន​មែន​ចេះ​តែ​ហាត់​នោះ​ទេ​ ត្រូវ​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​។​ ត្រូវ​ប្រាកដ​ថា​ការ​ហាត់​
ប្រាណ​នោះ​គឺ​មាន​សុវត្ថិភាព​ និង​ត្រឹម​ត្រូវ។

៧.​ ការ​សើច​របស់​ម្ដាយ

យោង​តាម​ការ​ពិនិត្យ​ផ្ទៃ​ពោះ​បាន​ឱ្យ​ដឹង​ថា​ កូន​នៅ​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​កម្រើក​ឬ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​ពេល​ដែល​ម្ដាយ​សើច។​ អរម៉ូន
​រីករាយ​នឹង​បញ្ចេញ​នៅ​ពេល​ដែល​អ្នក​ម្ដាយ​សប្បាយ​ចិត្ត​ហើយ​វា​ក៏​ល្អ​សម្រាប់​កូន។​ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​មាន​ផ្ទៃ​ពោះ​គេ​
មិន​សូវ​ឱ្យ​អ្នក​ម្ដាយ​យំ​ឬ​កើត​ទុក្ខ​ទេ​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​កូន​ផង​ដែរ៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge