ស្លឹក​ដំឡូងជ្វា​ជា​ប្រភព​ដ៏​ល្អ​នៃ​បណ្តា​វីតាមីន

Posted by : 10639 | 08-Jan-2020

របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ របស់ Hort Science​ បាន​បង្ហាញ​ថា ស្លឹក​ដំឡូងជ្វា​ផ្តល់​អត្ថប្រយោជន៍ច្រើន​ចំពោះ​ សុខភាព​អ្នក​ទទួលទាន​ដ្បិត ​វា​ផ្ទុក​ទៅ​ដោយ​បណ្តា​វីតាមីន​មួយ​ចំនួន​ក្នុង​នោះ​វីតាមីនB6 និង​វីតាមីន​រលាយ​ក្នុង​ទឹក​ដទៃ​ទៀត ។

ជា​យូរ​មក​ហើយ ដំឡូងជ្វា​ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​បណ្តា​វីតាមីន​B និង​វីតាមីន​C (​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​)​ដែល​ជា​តម្រូវការ​សំខាន់​សម្រាប់​សុខភាព​មនុស្ស ។ ក្រៅពី​មើម​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សាមញ្ញ​និង​ទូលំទូលាយ ស្លឹក​ដំឡូងជ្វា​ក៏​អាច​យក​ទៅ​ទទួលទាន​បាន និង​ប្រកប​ទៅ​ដោយ​គុណ​តម្លៃ​សារធាតុ ចិញ្ចឹម​យ៉ាង​ខ្ពស់​ផង​ដែរ ។


ការ​ពិសោធ​ចំនួន​៣​លើក​ធ្វើ​ឡើង​ដោយ​លោក Wilmer Barrera និង​លោក David Picha​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Louisiana State University សហរដ្ឋអាមេរិក​ទៅ​លើ​ជាលិកា​ដំឡូងជ្វា​ប្រភេទ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​ដូច​ជា ស្លឹក​ចាស់ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ ពន្លក​ត្រួយ ដើម​(​ទង​វារ​លើ​ដី​)..បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​បរិមាណ​អាស៊ី​អា​ ស្ក័​រ​ប៊ិ​ច​សរុប(AA) ។ បណ្តា​ស្លឹក​ខ្ចី​ៗ​ផ្ទុក​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​ឬ​វីតាមីន C ​ក្នុង​បរិមាណ​ខ្ពស់​ជាងគេ​ខណៈ​ស្លឹក​ចាស់​និង​ពន្លក​ត្រួយ​ស្ថិត​នៅ​ លំដាប់​បន្ទាប់ ។ បើ​ប្រៀបធៀប​ទៅ​នឹង ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ ដើម​(​ទង​វារ​នៅ​លើ​ដី​)​និង​មើម​នោះ ពន្លក​ត្រួយ
​ផ្ទុក​វីតាមីន​C​ច្រើន​ជាង ។


ចំណែក​សមាសធាតុ Riboflavin (​ វីតាមីន B2 ) ​វិញ​គឺ​មាន​បរិមាណ​មិន​ស្មើ​គ្មា​ទេ​ក្នុង​ជាលិកា​នីមួយ​ៗ ។ ការ​ពិសោធ​បង្ហាញ​ថា ស្លឹក​ចាស់​ៗ​របស់​ដំឡូងជ្វា​ផ្ទុក​Riboflavin​ច្រើន​ជាង​ស្លឹក​ខ្លី មើម​និង​ផ្នែក​ផ្សេង​ៗ​ទៀត ។


ក្រុម​អ្នក​ពិសោធ​អះអាង​ថា បរិមាណ​វីតាមីន B6​ក្នុង​ស្លឹក​ដំឡូងជ្វា​គឺ​មាន​ច្រើន​មិន​ចាញ់​បរិមាណ​វីតាមីន B6​ក្នុង​បន្លែ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា ខាត់ណា​ខៀវ ការ៉ុត ខាត់ណា​លឿង ផ្លែ​ចេក និង​ផ្លែ​ប៊័រ​នោះ​ឡើយ ៕

ប្រភព fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge