រូបមន្ត​ថែរក្សា​ស​ម្ជ​ស្ស​ដែល​ល្អ​ជាង​សំបុក​ទឹកមាត់​ត្រចៀកកាំ

Posted by : 10639 | 08-Dec-2018

សំបុក ​ត្រចៀកកាំ​គឺជា​របស់​ដែល​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​រួចមកហើយ​ថា ​នៅពេលដែល​យក​វា​មក​ញ៉ាំ វា​អាចជួយ​រក្សា​សម្រស់​អ្នក​ឲ្យ​ស្អាត និង​មិន​ងាយ​ចាស់​ឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ម្យ៉ាងដែ​លអាច​ ផ្តល់​អត្ថប្រយោជន៍​ដូចជា​សំបុក​ត្រចៀកកាំ​ទាំងនោះ​អញ្ចឹង​។ តើ​មាន​វិធី​ធ្វើ​បែបណា​ទៅ​?

​គ្រឿងផ្សំ ៖ ផ្កាថ្ម​ចំនួន​១៥​ក្រាម ពុ​ទ្ធ្រា​ក្រហម​ចំនួន​១២​គ្រាប់ ស្ករក្រាម​បរិមាណ​ល្មម​។​

​ របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវតែ​យក​ផ្កាថ្ម​នេះ​ទៅ​ត្រាំ​ក្នុង​ទឹក ដោយ​ត្រាំ​រហូតដល់​វា​រីក​ធំ ទើប​កាត់​ក្បាល​វា​ចេញ ហើយ​ហែក​ចេញ​ជា​ដុំ​តូចៗ ទើប​លាង​ទឹក​ម្តងទៀត​ឲ្យ​ស្អាត ហើយ​ស្រង់​ឡើង​ដោយ​ពូត​ទឹក​វា​ឲ្យ​ស្ងួត​។ រីឯ​ពុ​ទ្ធ្រា​ក្រហម​វិញ អ្នក​អាចយ​កវា​ទៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ទុក​ប្រើ​។ បន្ទាប់មក​អ្នក​អាច​យក​ផ្កាថ្ម និង​ពុ​ទ្ធ្រា​ក្រហម​ទៅ​ដាំ​ជាមួយ​ទឹក​ដែលមាន​បរិមាណ​ល្មម ដោយ​បើកភ្លើង​ធំ​ដាំ​វា​ឲ្យ​ពុះ​រួច​ទើប​ប្តូរ​មក​ភ្លើង​តូច ដោយ​រំងាស់​វា​ចំនួន​ពី​២​ទៅ​៣​ម៉ោង ទើប​ដាក់​ស្ករក្រាម​ចូលទៅ​ជាការ​ស្រេច​។ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច វា​នឹង​អាចជួយ​ប៉ូវ​ក្រលៀន ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ស្អាត និង​ទន់​។​

- បញ្ជាក់ ៖ នៅពេលដែល​អ្នក​ត្រាំ​ផ្កាថ្ម​នេះ អ្នក​ត្រូវតែ​ប្រយ័ត្ន​បំផុត ដោយ​អ្នក​ត្រូវតែ​ប្រើ​ទឹក​ដែល​អ្នក​យកមក​ញ៉ាំ​យកមក​ត្រាំ​វា​ឲ្យ​រីក ហើយ​លាង​ឲ្យ​ស្អាត បន្ទាប់មក​អ្នក​ត្រូវតែ​កាត់ចោល​កន្លែង​ដែល​ត្រាំ​ហើយ​មិន​រីក​ស្គុះស្គាយ ជាពិសេស​កន្លែង​ដែលមាន​ស្នាម​លឿងៗ ហើយ​អ្នក​ត្រូវតែ​ជ្រើសរើស​ផ្កាថ្ម​ដែល​ស្រស់ ទើប​អ្នក​ញ៉ាំ​ហើយ​មិន​ពុល​៕

ប្រភព www.cen.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge