យ៉ាអ៊ួរ​ល្អ​សម្រាប់​សុខភាព តើ​គួរ​ញុំា​ពេល​ណា​ ទើប​ទទួល​បាន​នៅ​អត្ថប្រយោជន៍​ច្រើន​?

Posted by : 112220 | 26-Nov-2020

សុខភាព៖ យ៉ាអ៊ួរ​គឺជា ​ផលិតផល​ដែល​ធ្វើ​ឡើងពី ​ទឹក​ដោះគោ លាយជាមួយ​នឹង​ ទឹក​ដោះ​គោជូរ​ វា​សម្បូរ​ទៅដោយ ​ប្រូតេអ៉ីន
​កាល់ស្យូម និង​ជួយ​ជម្រុញ​ចោលបាក់តេរី ក្នុង​ពោះ​វៀន​ធំ ​ឲ្យ​មាន​សុខភាព​ល្អ ​ផងដែរ​។

គុណ​ប្រយោជន៍ ​របស់​យ៉ាអ៊ូ​រសម្រាប់ ​សុខភាព​មាន​ដូចជា ការពារប្រឆាំង​ និង​ជម្ងឺ​ពុក​ឆ្អឹង​ កាត់បន្ថយ​ជម្ងឺ រលាកពោះ​វៀន និង
ជំនួយ​ដល់​ ការរំលាយ​អាហារ​។ ក៏​ប៉ុន្តែ ​ត្រូវ​ចាំ​ថា ​អត្ថប្រយោជន៍​ទាំងនេះ ​វាក៏​អាស្រ័យ​លើ​ប្រភេទនៃ ​យ៉ាអ៊ូ​រដែល ​អ្នក​ទាំងអស់​
គ្នា​ទទួល​ទាន​ ដូចគ្នា​។ ព្រោះ​ជាក់​ស្តែ​ង ​មាន​ប្រភេទ​យ៉ាអ៊ួរ​ មួយ​ចំនួន​ត្រូវបាន ​កែច្នៃ​ដោយ​ដាក់​បន្ថែម​ស្ករ ជា​ហេតុ​ធ្វើ​ឲ្យ​យ៉ាអ៊ូ​រ
មួយ​ចំនួន​បាត់​បង់​គុណភាព។

ថ្វី​ត្បិត​តែ ​ការ​បរិភោគ​យ៉ាអ៊ួរ​មាន ​គុណ​ប្រយោជន៍​ច្រើន​ សម្រាប់​សុខភាព​ តែ​ប្រសិនបើ​អ្នក​មិន​ដឹងពី ពេល​ត្រឹម​ត្រូវ ក្នុង​ការ​
ទទួល​ទាន​ ដើម្បី​ទាញ​ប្រយោជន៍ ​ឲ្យ​បាន​ច្រើន​ពីវា​ទេ ​ក៏​មិន​បាន​ការ​ដែរ​ ជា​ពិសេស​ ពេល​សម្រាប់​ទទួល​ទាន ​ដើម្បី​សម្រក
ទម្ងន់​ ដែល​សំណួរនេះ ​វា​នៅ​តែ​ជា​ចម្ងល់​របស់​ មនុស្ស​ជា​ច្រើន​ផងដែរ?

***តើ​ពេល​ណា​ដែល​ល្អ​បំផុត​សម្រាប់​ទទួល​ទាន​យ៉ាអ៊ួរ​?

១. បន្ទាប់​ពី១ទៅ២​ម៉ោង​បន្ទាប់​ពីទទួល​អាហារ

ដាច់​ខាត​មិន​ត្រូវ​ ទទួល​ទាន​ទឹក​ដោះ​គោជូរ​ នៅពេលដែល​ អ្នក​ឃ្លាន​ឬ​ ទទួល​ទាន​អាហារ​ឆ្អែតនោះទេ។ តែ​វាល្អ​បំផុត បន្ទាប់
​ពី​អ្នកទទួល​ទាន បាន​ពី​១ទៅ២ម៉ោង​ បន្ទាប់​ពី​ទទួល​ទាន​ អាហារ​រួ​ច។ ព្រោះ​នៅពេល​នោះ ​តុល្យភាព​PH នៅក្នុ​ងក្រពះ នឹង
​ក្លាយជាលក្ខខណ្ឌល្អ ​សម្រាប់​បាក់​តេរី​ មាន​ប្រយោជន៍ ​ក្នុង​ទឹក​ដោះ​គោជូរ​នឹង​ជួយ​ឲ្យ​អ្នក​រំលាយ ​អាហារ​បាន​ល្អ​។ ហើយ​ពេល
​នេះ ​ក៏ជា​ពេល​ល្អ​សម្រាប់ ​អ្នក​ដែល​ចង់​សម្រក​​ទម្ងន់ ដើម្បី​​ទទួល​បាន ​នៅលទ្ធផល​ខ្ពស់​ផងដែរ។

២. ទទួល​ទាន​នៅពេល​ថ្ងៃ​

ប្រសិនបើ​អ្នក​ជា ​អ្នក​ធ្វើ​ការ​នៅក្នុង​Office អ្នក​ត្រូវ​ធ្វើ​ការ​នៅខាង​មុខ ​កុំព្យូរទ័ររាល់​ថ្ងៃនោះ អ្នកគួរតែ​ទទួលទាន ​យ៉ាអ៊ួរ​នៅ
ពេល​ថ្ងៃ​។ ទឹក​ដោះ​គោជូរ​ ជា​អាហារសម្រន់​ដែល​ល្អ​បំផុត ​សម្រាប់​អ្នក ព្រោះ​វីតាមីនB នៅក្នុង​យ៉ាអ៊ួរ​នឹង​ ជួយ​ឲ្យ​រាងកាយ
​អ្នក​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង ពន្លឺកាំរស្មី​វិទ្យុ​សកម្ម​។ អាស៊ី​ត​អាមីណូ ដែល​ជា​អាស៊ីត​ ប្រើ​ដោយ​កោសិកា ​នឹងទៅ​សំយោគ​ប្រូតេ
អ៊ីន ​ដែល​មាន ​នៅក្នុង​យ៉ាអ៊ួរ​ វា​​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ផ្តល់​នៅ​ថាម​ពល ​សម្រាប់​អ្នក​ផងដែរ។

៣. ទទួលទាន​នៅពេល​យប់​

ការ​ទទួល​ទាន ​ទឹក​ដោះ​គោជូរ ​នៅពេល​យប់ ​ជា​ពេល​ដែល​ល្អ​បំផុត ​ព្រោះ​ពេល​នេះ​រាងកាយ​យើង ​អាច​ស្រូប​យក ​នូវ​កាល់
ស្យូម​ដែល​មាន​ នៅក្នុង​ទឹក​ដោះ​គោជូរ ​បានល្អ​។ វា​ជាការល្អ ​ប្រសិនបើ​អ្នកទទួលទាន ​ទឹក​ដោះគោជូរ​ពី​១ទៅ២ម៉ោង ​បន្ទាប់
​ពី​អាហារពេលល្ងាច និង​ចន្លោះ​រវាង​ពី​ ម៉ោង​៧៖៣០នាទី និង​៩៖៣០នាទី​។ តែកុំ​ទទួល​ទាន​ទឹក​ដោះ​គោជូរ​ យឺត​ជាង​នេះ​ព្រោះ
​អ្នកនឹង​ មិន​ទទួល​បាន ​នៅ​អត្ថប្រយោជន៍​ច្រើន​ពី​វា​ឡើយ។ យ៉ាង​ណាមិញ ​ទឹក​ដោះ​គោជូរ​មិន​ត្រឹម​តែ ​ជួយ​ដល់​ការ​សម្រក
ទម្ងន់​នោះទេ តែវា​ក៏​មាន​ប្រយោជន៍​ខ្លាំង ​ទៅ​ជំនួយ​ដល់​ សុខភាព​ខួរក្បាល។ ជាក់​ស្តែង ​តាម​ការ​ស្រាវជ្រាវ ​ក្នុង​ឆ្នាំ​២០១៤
បាន​ឲ្យ​ដឹង​ថា ​ការ​ទទួល​ទាន​ទឹក​ដោះ​គោជូរ​ អាច​ជួយ​ការពារ​ប្រឆាំ​ង នឹង​ជម្ងឺទឹក​នោម​ផ្អែម ​ប្រភេទទី២​។ ថ្វីត្បិត​តែ​ ទឹក​ដោះ​
គោជូរ​ អាច​ជួយ​ដល់​សុខភាព​ បាន​ច្រើន​ក៏​ដោយ ​ក៏​វា​អាស្រ័យ​លើ ​ប្រភេទ​ទឹក​ដោះ​គោជូរ ​ដែល​អ្នក​ជ្រើ​ស​រើស​ យក​មក​ទទួល
​ទាន​ ដូចគ្នា​ដែរ​។ ទឹក​ដោះ​គោជូរ ​មានផ្ទុក​ប្រូតេអ៊ីន កាល់​ស្យូម ​វីតាមីន និងប្រូ​បៃអូទិក ហើយពួកវា​អាច​ ជួយ​ការ​ពារ​ឆ្អឹង​ ធ្មេញ
​ និង​ជួយ​ការពារ​បញ្ហា ​ពិបាក​រំលាយ​អាហារ​ផងដែរ​៕​

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge