សម្ល-ម្ជូរខ្ទិះសាច់គោ

Posted by : 10041 | 21-Mar-2017

គ្រឿងផ្សំ៖
- សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
-ម្នាស់ សណ្តែកកួរ
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមសខ្ទឹមក្រហម
-ម្ជូរសណ្តាន់ ឫអំពិលទុំ
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ​ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
-ហាន់​សាច់គោជា​បន្ទះតូចៗ
-កាត់ម្នាស់ជា​ដុំតូចៗ
-កាត់សណ្តែកកួរ​ខ្លីៗ
-ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
-បុកឫកិនគល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេង ខ្ទឹមស ខ្ទឹមក្រហម​សណ្តែកដីលីងរួចដាក់បុក​ច្របល់ ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។
-ចិញ្ច្រាំប្រហុក(បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនិង ប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នារួច​​​ដាក់សាច់គោច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំរួចដាក់ ទឹកត្រី អំបិល ស្ករបិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច។ចំណាំ៖
-បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេសំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
-បើយក​សាច់​ផុយពេល​ដាក់​ម្នាស់​ចូល​ច្បាស់​ជា​រលួយសាច់លែងឆ្ងាញ់អស់ហើយ។

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge