របៀប​ប្រើ​ទឹក​ត្រសក់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម

Posted by : 10639 | 16-May-2018

មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម និង​បេះដូង​បាន។ អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ដឹង​ថា អាហារ សំខាន់​ៗ​ណា​ដែល​ពួក​គេ​គួរ​ទទួលទាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព ។

អាហារ​មួយ​ប្រភេទ​ដែល​គេ​ច្រើន​តែ​ប្រើ​ដើម្បី​ជួយ​សម្រួល​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ត្រសក់​តែ​ម្តង ។ ត្រសក់​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម
បាន​។

គ្រឿងផ្សំ​៖
-​ត្រសក់​ទំហំ​មធ្យម​ចំនួន ៣​ផ្លែ
-​ទឹក​ធម្មតា​មួយ​ពែង
-​ទឹកក្រូច​ឆ្មារ​(​ជួ​ួ​បន្ថែម​រសជាតិ​)

របៀប​ធ្វើ​៖
-​ចិត​សម្បក​ត្រសក់​ចេញ​ឲ្យ​អស់
-​ហាន់​ត្រសក់​ជា​ចំណិត ស្តើង​ៗ
-​ដាក់​ត្រសក់​ទាំងនោះ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន
-​ចូរ​កិន​ត្រសក់​នេះ​យ៉ាង​ហោច​ណាស់​១​ទៅ​២​នាទី ។
-​ចូរ​ចាក់​ត្រសក់​ដែល​កិន​រួច​នេះ​ចេញ ហើយ​ច្របាច់​វា​យក​តែ​ទឹក​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ។
-​បើសិនជា​ចាំបាច់​អាច បន្ថែម​ទឹក​បន្តិចទៀត និង​ក្រូចឆ្មា​បន្ថែម​ដើម្បី​បាន​រសជាតិ​ដែល​ចូល​ចិត្ត ។
-​រក្សា​វា​នៅ​ក្នុង​ទូរ​ទឹកកក​មួយ​យប់ ។
-​អ្នក​អាច​ញ៉ាំ​បាន​ហើយ ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge