វិធីធ្វើប៉ាតេងាយៗដោយខ្លួនឯង

Posted by : 112220 | 01-Aug-2020

គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម,ខ្ទឹមស ១-២កំពឹស,ម្សៅពោត(cornstarch) ឬម្សៅឆា ១៥ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,
ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ,ម្សៅbaking powder(អាចរកទិញបាន) ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,ទឹកត្រជាក់ខ្លាំង ៥០មីលីលីត្រ,ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច,ប្លាស្ទិច(ប្លាស្ទិចសម្រាប់រុំម្លូបបន្លែ)។

១.យកសាច់ជ្រូកហាន់ជាដុំតូចៗល្មម រួចយកទៅដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ

២.យកទឹកត្រជាក់ដាក់លាយជាមួយទឹកត្រី អំបិល ស្ករស ម្រេចម៉ត់ ម្សៅពោត ឬម្សៅឆា និងម្សៅbaking powder កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលជាមួយសាច់កិនចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកប្លាស្ទិចលាបប្រេងតិចឲ្យសព្វ ដាក់សាច់កិនហើយចូលរុំវាជាដុំមូលយកទុកក្នុងទូរទឹកកកប្រហែល ២ម៉ោង

៤.យកស្លឹកចេកលាងហើយជូតឲ្យស្អាត រួចលាបប្រេងតិចៗឲ្យសព្វ យកសាច់ចេញពីប្លាស្ទិចដាក់ចូលស្លឹកចេកវេចវាឲ្យស្អាត ហើយយកប្លាស្ទិចរុំពីលើមួយតង់ទៀតចងខ្សែឲ្យណែនជាប់ល្អ រួចយកទៅដាក់ចំហុយប្រហែល ៣០នាទីជាការស្រេច៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge