អាការៈប្រកាសអាសន្នយ៉ាងបន្ទាន់បំផុតដែលមិនគួរមើលរំលង

Posted by : 4397 | 10-Aug-2018

សំរាប់អត្ថបទនេះមិនមែនជាការលើកយកមកជំរាបជូនអំពីការ ថែរក្សាសុខភាពឬការព្យាបាលនោះទេប៉ុន្តែ
ជាការប្រកាសអាសន្នមួយ ភ្លាមៗចំពោះបុគ្គលទាំងឡាយណាដែលទទួលរងអាការៈទាំងនោះត្រូវ ប្រញាប់
ប្រញាល់ទទួលបានការសង្គ្រោះភ្លាមតែម្តងមាន៖

1. អាការៈឈឺចុកចាប់ដើមទ្រូង អាការៈបែបនេះកើតឡើង ដោយសារតែពិបាកទ្រាំ ហើយហាក់បីដូចជាមានអ្វី
សង្កត់ពីលើ ដើមទ្រូងនាំឱ្យណែនក្នុងទ្រូង ឬទទួលអារម្មណ៍ថា ធ្ងន់ដើមទ្រូង។ កាន់តែឈឺចាប់ញើសក៏ចាប់ផ្តើម
ហូរសស្រក់ រង៉ាប់រងើជាមួយក៏កើតខ្លាចដូចមានអ្វីមក គំរាមកំហែងយ៉ាងដូច្នេះពិបានដកដង្ហើម។ បើទោះបីជា មានការប្រែប្រួលយ៉ាងណាក្នុងចំនួនករណី ឬអាការៈឈឺមានដូចជា ៖ ឈឺឬតឹងណែនដើមទ្រូងហើយអាការៈយ៉ាងនេះក៏កាន់តែធ្ងន់ធ្ងរថែមទៀតពេលប្រឹងប្រើកំលាំងកាយ ប៉ុន្តែទទួល
អារម្មណ៍កើតមានថាមិនអាចដឹងអ្វីៗទាំងអស់។ ទទួលអារម្មណ៍ថាបេះដូងរបស់អ្នករញ្ជួយញាប់ញ័រយ៉ាងខ្លាំង ហើយចង្វាក់បេះដូងក៏ដើរ កាន់តែញាប់ឡើងនៅពេលចាប់ផ្តើមឈឺចុកចាប់ក្នុងទ្រូង។

2. អាការៈតឹងដកដង្ហើម ពិបាកដកដង្ហើមចេញចូលក៏កាន់តែក្លាយទៅជាធ្ងន់ធ្ងរថែមទៀតពេលអ្នកដេកផ្ងារខ្លួនឬ
ប្រឹង ធ្វើការងារអ្វីមួយ។កើតមានអារម្មណ៍ថាកំពុងតែដកដង្ហើមញាប់ជាងធម្មតាឬក៏ពិបាកនិយាយ ចេញមក។
- ស្ងៀមៗស្រាប់តែពិបាកដកដង្ហើម
- ដង្ហើមឡើងដង្ហក់ខ្លាំង ប៉ុន្តែជាបន្តិចម្តងៗក៏កាន់តែខ្លាំងថែមឡើង
- ដកដង្ហើមដង្ហក់ ហើយគ្រុនទៀតផង
- ក្អកធ្លាក់ឈាម។

3. អាការៈកើតមានក្នុងពោះ
-ក្រពះ ពោះវៀន
- លាមកមានឈាម ឬបត់ជើងរាកមកមានឈាមក្រហមច្រាល
- បត់ជើងមានរាកមួយនឹង កើតអាការៈឈឺពោះយ៉ាងខ្លាំង
- ក្អួតមកធ្លាក់ឈាម ឬឈាមឡើងក្រមៅដូចពណ៌កាហ្វេ
- ក្អួត ឬឈឺក្នុងពោះជាមួយនឹងអាការៈក្តៅខ្លួន ហើយបរិភោគមិនដឹងរសជាតិអាហារ
- កាន់តែឈឺពោះខ្លាំងឡើងក្រោយបរិភោគអាហាររួចហើយ
- ឈឺក្នុងពោះដោយមិនដឹងពីមូលហេតុ។

4. អាការៈឈឺក្បាលយ៉ាងចម្លែក
-ស្ងៀមស្ងាត់តែឈឺក្បាលយ៉ាងខ្លាំងពេលខ្លះអាចដឹងថា តើអាការៈឈឺក្បាលចាប់ផ្តើមនៅ ពេលវេលាម៉ោង ប៉ុន្មាន...
- មានអារម្មណ៍ថា ឈឺក្បាលចម្លែកខុសពីសព្វដងមួយដងក្នុងជីវិតរស់នៅ
- ឈឺក្បាលរួមជាមួយអាការៈក្តៅខ្លួនរឹងក,រង៉ាប់រងើចង់ក្អួត,ឈឺក្នុងខ្លួនារាល់ពេលចាប់ផ្តើម ទំពារអាហារ ទទួល
អារម្មណ៍ថា ឈឺក្បាល។

5. អាការៈចក្ខុប្រែប្រួល
- ពេលខ្លះសំឡឹងមើលរូប១ឃើញ២សំឡឹងមើលវត្ថុអ្វីៗឃើញព្រាលឬមិនសំឡឹងឃើញអ្វី ទាំងអស់
- ចង់ប្រែប្រួលអាការៈឆ្ពោះទៅរកជំងឺទឹកនោមផ្អែម, លើសសម្ពាធឈាម
- ការសំឡឹងឃើញដោយចក្ខុ មានការប្រែប្រួល រួមទាំងឈឺចុកចាប់ក្នុងភ្នែកយ៉ាងខ្លាំង ពិបាកទ្រាំឈឺស្រកៀរស្បែក លលាដ៍ក្បាល ស្ទើរតែប៉ះមិនបានជាដើម។

ចំពោះអាការៈបែបនេះចាំបាច់ណាស់ដែលអ្នកជំងឺត្រូវតែទៅកាន់មន្ទីរពេទ្យដើម្បីទទួល បានការសង្គ្រោះបន្ទាន់។ ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧២១ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge