ទម្លាប់​ញ៉ាំ​អាហារ​បែបនេះ​បាន ពិតជា​មិន​ងាយ​ឈឺ​ឡើយ​

Posted by : 10639 | 02-Oct-2019

ក្នុង​ខ្លួន​មនុស្ស​យើង មាន​គ្រាប់​ឈាម​ពីរ​ប្រភេទ​គឺ គ្រាប់​ឈាមក្រហម ដែលមាន តួនាទី​ដឹកនាំ​អុកស៊ីសែន និង​ជីវជាតិ​ចិញ្ចឹម រាងកាយ និង​គ្រាប់​ឈាមស ដែលមាន តួនាទី​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​ការបង្ក​រោគ​បែប​ធម្មជាតិ ហើយ​វា​ក៏​ដើរតួ​ក្នុង​អង្គភាព របស់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ វា​មាន​មាន​តួនាទី​សម្លាប់​បាក់តេរី​ដែល​ចូលក្នុង​រាងកាយ និង​សរីរាង្គ​ផ្សេងៗ​ទៀត​ដែល​មិន​មែនមាន​ក្នុង​រាងកាយ​។ យ៉ាងណាមិញ​ប្រព័ន្ធ​ភាព ស៊ាំ​នេះ​គឺជា​អ្នកកំណត់​បាន​ថា​អ្នកមាន​សុខភាព​ល្អ​ឬ​អត់ ព្រោះ​កាលណា​ប្រព័ន្ធ​ភាព ស៊ាំ​ចុះខ្សោយ អ្នក​ប្រាកដជា​ងាយ​រង​នឹង​ការបង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី​ណាស់ ដូច្នេះ​ជំងឺ​នឹង​កើតមាន​ជាមិនខាន​។ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខ​ភាពល្អ​ខ្ញុំ​សូម ណែនាំ​ពី​របៀប​ញ៉ាំ​អាហារ​មួយចំនួន​ដែល​ជួយផ្តល់​ប្រសិទ្ធភាព​កាន់តែខ្លាំង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។

​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់គ្រាន់​
កាលណា​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ និង​មាន​តុល្យភាព អាច​បញ្ជាក់បាន​ថា ជីវជាតិ ដែល​ទទួលបាន​នឹង​បញ្ជូន​ទៅដល់​ខួរឆ្អឹងខ្នង​យ៉ាង​ល្អ​ដើម្បី​បង្កើតបាន​គ្រាប់​ឈាមស​បន្ថែម​។ ដោយសារតែ​ប្រូតេអ៊ីន​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​បង្កើត​គ្រាប់​ឈាម នោះ អ្នក​គួរតែ​ញ៉ាំ​វា​ឲ្យ​បាន​គ្រប់គ្រាន់​។ ប្រូតេអ៊ីន​ដែល​អ្នក​អាច​ទទួលបាន​មានដូចជា សាច់សត្វ អាហារ​ធ្វើ​ពី​ទឹកដោះគោ ស៊ុត និង​បន្លែ​។​

​ជ្រើសរើស​ខ្លាញ់​ដែល​ត្រឹមត្រូវ​
ខ្លាញ់​ដែល​ត្រឹមត្រូវ និង​ត្រូវបាន​គេ​ចាត់ទុកថា​ផ្តល់​សុខភាព​នោះ​គឺជា​ប្រភេទ​ខ្លាញ់ Unsaturated Fats ដែល​វា​ជួយ​បង្កើន​ការ​បឺត​ស្រូប​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​។ យ៉ាងណាមិញ​អ្នក​អាចរ​កវា​បាន​នៅក្នុង​ផ្លែ​ពោត សណ្តែកសៀង និង​ផ្លែ​បឺ​រ​។

​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត
​​ការ​ញ៉ាំ​ផ្លែ​ពោត និង​គ្រាប់​ធញ្ញជាតិ​ក្នុង​កម្រិត​មធ្យម​ពិតជា​ជួយ​បង្កើន​ថាមពល​ដល់ រាងកាយ និង​ផលិត​គ្រាប់​ឈាមស​បាន​មែន តែ​ការ​ញ៉ាំ​ច្រើនពេក​វា​នឹង​ទៅ​កាត់ បន្ថយ​ចំនួន​កោសិការ T-Lymphocytes ដែលជា​ភ្នាក់ងារ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ភាព ស៊ាំ​ទៅវិញ​ទេ​។

​ញ៉ាំ​អាហារ​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
អាហារ​មួយចំនួន​ដែល​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ខ្លាំងក្លា​នោះ​មានដូចជា​៖

​- ខ្ទឹមស​
– ​ផ្លែ​អាល​ម៉ុ​ន​
– ​ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺ​រី​
– ​តែ​បៃតង​
– ​ញ៉ាំ​អាហារ​ដែល​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​

​អង់​ទី​អុកស៊ីដ​ង់​អាចជា វីតាមីន ជាតិ​រ៉ែ និង​ជីវជាតិ​ផ្សេងៗ​ទៀត​ដែល​ជួយ​ជុស​ជុល កោសិកា​ដែល​ខូចខាត​ក្នុង​រាងកាយ​។ ឧទាហរណ៍ សារធាតុ Beta Carotene វីតាមីន C និង E ជាតិ​ស័​ង្គ​សី និង​សេ​ឡេ​ញ៉ូ​ម​ម​ជាដើម​។

Beta Carotene ត្រូវបាន​គេ​រកឃើញ​ក្នុង​ប្រូ​ខូ​លី ស្ពៃ​ស្ពី​ណា​ច ម្ទេស​ប្លោក​ពណ៌​បៃតង ប៉េងប៉ោះ ពោត និង​ការ៉ុត​។ វីតាមីន C មាន​ក្នុង​ផ្លែ​បឺ​រី ប្រូ​ខូ​លី ក្រូច ស្ត្រ​បឺ​រី ម្ទេស​ប្លោក ប៉េងប៉ោះ និង​ផ្លា​ខាត់ណា វីតាមីន E មាន​ក្នុង​ប្រូ​ខូ​លី ការ៉ុត សណ្តែកដី ល្ហុង ស្ពី​ណា​ច និង​គ្រាប់​ឈូករ័ត្ន​។ ស័​ង្គ​សី​មាន​ក្នុង​អ័យ​ស្ទើ សាច់​ក្រហម សណ្តែក និង​អាហារ សមុទ្រ​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge