​វិធី​៧​យ៉ាង​ដែល​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ដោយ​វិធី​ផ្សេងៗ​

Posted by : 8484 | 18-Dec-2018

១-​ត្រូវ​ផឹកទឹក​យ៉ាង​តិច​មួយ​ថ្ងៃ ៦-៨ កែវ ដើម្បី​បង្កើន​សំណើម​ដល់​ស្បែក ប៉ុន្តែ​មិន​ត្រូវ​ផឹក​ច្រើនៗ​ទេ ត្រូវ​ផឹក​ដោយ​សន្សឹមៗ ដើម្បី​ឲ្យ​ជ្រាប​ចូលក្នុង​រាងកាយ​ឲ្យបាន​ល្អ​។
​២-​ផ្លាស់ប្តូរ​ឥរិយាបថ ការសម្តែង​ទឹកមុខ ហើយ​ព្យាយាម​កុំ ឧស្សាហ៍​ញាក់​ចិញ្ចើម ញី​ភ្នែក ញឹកញាប់​ពេក​។ បើ​មាន​អារម្មណ៍​ថា មើល​មិន​ច្បាស់គួរ តែ​ទៅ​វាស់​ភ្នែក ដើម្បី​កាត់​កញ្ចក់​វ៉ែនតា តម្រូវ​តាម​ភ្នែក ទើប​ជា​ការប្រសើរ​។​
៣-​ផ្តាច់​បារី និង​ផ្អាក​ផឹក​ភេសជ្ជៈ​ណា​ដែល​មាន​ជាតិ​អាល់កុល ពីព្រោះ​វា​មិន​គ្រាន់តែ​ធ្វើឲ្យ​ស្បែក​ឆាប់​ខូច​ប៉ុណ្ណោះទេ វា​ថែមទាំង​ធ្វើឲ្យ​ស្បែក ស្រអាប់​លែង​ស្អាត​។​
៤-​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​របស់​ផ្អែមៗ​ផ្សេងៗ ត្រូវ​បន្ថយ​ឲ្យនៅ​កម្រិត​ទាប​បាន​ហើយ ពីព្រោះ​ជាតិ​ស្ករ​នឹង​ទៅ​បំផ្លាញ​សរសៃទឹក​ប្រូតេអ៊ីន ក្នុង​ស្រ ទាប់​ស្បែក​របស់​យើង​។
​៥-​ដោយហេតុ​ថា ស្នាម​ជ្រីវជ្រួញ ច្រើន​តែ​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ជាង​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់ ទើប​គួរតែ​លាប ម៉​យ​ចឺ​រ៉ៃ​ស័រ ដើម្បី​បន្ថែម​សំណើម​ដល់​ស្បែក​ឲ្យបាន​ជាប់លាប់​។
​៦-​ប្រសិនបើ​ត្រូវ​ចេញ​ទៅ​ត្រូវ​កម្តៅថ្ងៃ ញឹកញាប់ ត្រូវ​លាបឡេ​ការពារ​កម្តៅ ថ្ងៃមុន​ចេញពីផ្ទះ​រាល់ថ្ងៃ ពីព្រោះ​កម្តៅថ្ងៃ ជា​ភ្នាក់ងារ​កំណាច​មួយ​ដែល​បំផ្លាញ​ស្បែក​របស់​យើង​។
​៧-​ជួនកាល​ស្បែក​របស់​យើង​ស្ងួត ឬ​ស្រអាប់​ខ្មៅ ក៏​អាច​កើត​បណ្តាលមកពី​កោសិកា​ស្បែក​ចាស់​ដែរ​។ ដូច្នេះ​គួរតែ​ធ្វើការ​ខាត់​ស្បែក​មួយ​សប្តាហ៍​ម្តង ដោយ​ដី ស ផុស លាយ​អម្ពិល​ទុំ ឬ​រូបមន្ត​ផ្សេងៗ ដែល​ត្រូវ​នឹង​ស្បែក​របស់​អ្នក ដើម្បី​បង្ហើប​ស្បែក ស ថ្មី​ចេញ​មក​បង្អួត​សម្រស់​ប្រុសៗ​៕​
ប្រភពៈ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge