ស្ត្រីជាមាតាដែលពិសាកាហ្វេនៅពេលមានគភ៌ប្រឈម នឹងការរលូតដល់ទៅទ្វេដង

Posted by : 4397 | 10-Aug-2018

ទីភ្នាក់ងារបរទេសបានផ្សាយថាស្ត្រីជាម្តាយដែលពិសាកាហ្វេក្នុងមួយថ្ងៃលើសពី២កែវអាចមានភាពប្រថុយប្រថាននឹងការរលូតទីភ្នាក់ងារបរទេស បានផ្សាយ ថាស្ត្រីជាម្តាយដែលពិសាកាហ្វេក្នុងមួយថ្ងៃលើសពី២កែវអាចមានភាពប្រថុយប្រថាននឹងការរលូតកូនដល់ទៅ ទ្វេដង។

យកល្អអ្នកម្តាយទាំងឡាយគួរតែកំណត់ឬផ្អាកការពិសាកាហ្វេតែឬភេសជ្ជៈផ្សេងទៀត ដែលមានជាតិកាហ្វេអ៊ីនហើយបើសិនជាចង់ឱ្យមានភាពប្រាកដ ប្រជាក្នុងចិត្តនោះគួរតែចៀសវាង ការទទួលទានសូកូឡាផងដែរ។

លោកផេតអូប្រៀនអ្នកនាំពាក្យផ្នែកបទដ្ឋានម្ហូបអាហារបានផ្លែងថាតាមទិន្នន័យនៃការសិក្សាស្រាវជ្រាវរបស់អាមេរិកបង្ហាញថាគួរតែណែនាំឱ្យស្ត្រីដែល មានគភ៌ចៀសវាងការពិសាភេសជ្ជៈមាន ជាតិកាហ្វេអ៊ីនជាពិសេសអ្នកដែលធ្លាប់រលូតកូនកាលពីមុនមក។ គួរបញ្ជាក់ដែរថាជាតិកាហ្វេអ៊ីនមានគ្រោះថ្នាក់ ដល់ទារកក្នុងផ្ទៃព្រោះវាអាចនៅសេសសល់ក្នុងផ្ទៃរបស់មាតាក្នុងអំឡុងពេលយ៉ាងយូរហើយក៏ចម្លងផ្ទេរទៅទារកដែលកំពុងតែរីកចំរើនខណៈ រាងកាយ មិនអាច រំលាយសារធាតុអាហារបានឆាប់រហ័សនោះ។ ក្រៅពីនេះជាតិកាហ្វេអ៊ីនថែមទាំង អាចបំផ្លិតបំផ្លាញដល់ការវិវត្តន៍នៃកោសិកាទប់ស្កាត់ចរន្ត ឈាម របស់ទារកធ្វើប៉ះពាល់ដល់ប្រព័ន្ធ ទ្រទ្រង់ជីវិតរបស់ទារកលើសពីនេះទៀតថែមទាំងធ្វើឱ្យមានការបារម្ភថាការដែលមាតាទទួលទានកាហ្វេច្រើន អាចធ្វើឱ្យប៉ះពាល់ ដល់ទំងន់របស់ទារកនិងអាចសម្រាលមុនកាលកំណត់ទៀតផងអ្នកស្រាវជ្រាវអាមេរិកបានធ្វើការស្រាវជ្រាវទៅលើស្ត្រីមានគភ៌ចំនួន ១.០៦៣នាក់នៅ សាន់ហ្វ្រាន់ស៊ីស្កូក្នុងអំឡុងឆ្នាំ១៩៩៦ដល់ខែតុលា១៩៩៨ដោយស្ត្រីទាំងនេះមិនបានប្រែប្រួលទង្វើ ពិសាកាហ្វេក្នុងពេល មានគភ៌។តាមការសិក្សានេះបានរកឃើញថាអ្នកដែលពិសាកាហ្វេក្នុងមួយថ្ងៃយ៉ាងតិច២០០មីល្លីក្រាមឬពីរកែវឡើងឬកាហ្វេកំប៉ុងក្នុងចំណុះ១២អោនចំនួន៥កំប៉ុងគឺមានភាព ផ្សងក្នុងការរលូតកូនដល់ទៅ២ដងធៀបនឹងស្ត្រីដែលមិនពិសាសោះ។ការប្រថុយប្រថាននឹងការ រលូតកូនកើតឡើងនេះគឺទាក់ទងនឹងជាតិកាហ្វេអ៊ីន សុទ្ធសាធមិនមែនមកពីបច្ច័យផ្សេងៗទៀតដូចជា អាយុឬទង្វើនៃការជក់បារីរបស់មាតាឡើយ។

ចំណែកស្ត្រីដែលពិសាកាហ្វេក្នុងមួយថ្ងៃមិនដល់២០០មីល្លីក្រាមគឹមានភាពផ្សេងនឹងការរលូត កូនជាង៤០%។

ដកស្រង់ចេញពីកាសែត កោះសន្តិភាព លេខ៦២៥ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០០៨

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge