៤ចំណុច​ស្ត្រី​គួរ​ត្រៀម​ឱ្យបានល្អជាស្រេច បង្ការកុំឲ្យវេទនាខ្លួនភ្លាមៗក្រោយសម្រាល

Posted by : 112220 | 20-Nov-2020

ក្លាយជាម្ដាយគេពិតជារឿងរំភើបខ្លាំងបំផុត ហើយក៏ជាការផ្លាស់ប្ដូរធំមួយក្នុងជីវិតដែរ។ ទោះជាសម័យនេះស្ត្រីមិនបាច់ត្រូវភ័យ
ព្រួយច្រើនពីការសម្រាលកូនដូចសម័យមុនក្ដី តែក្រៅពីត្រូវត្រៀមទុកជាមុននូវសម្ភពសម្រាលកូនប្រកបដោយគុណភាពនោះ ក៏នៅមានរឿងផ្សេងៗខ្លះទៀតត្រូវត្រៀម ហើយ​មិន​គួរ​មើលរំលង​ដូចជា៖

១. ត្រៀមផ្លូវចិត្តសម្រាប់ការឈឺចាប់​អំឡុង​ និងក្រោយពេលសម្រាល៖

ដំណាល់កាលនៃការសម្រាលកូន គឺជាបទពិសោធន៍ជីវិតដែលទោះឮគេនិយាយ១ពាន់ដង ក៏មិនស្មើស្ត្រីខ្លួនឯងឆ្លងកាត់ផ្ទាល់ម្ដង
ដែរ។ តែអ្នកត្រូវតែប្រាប់ខ្លួនឯងថាការឈឺចាប់នេះ គឺកើតឡើងលើស្ត្រីគ្រប់គ្នាដែលត្រូវផ្ដល់កំណើត គេធ្វើបាន អ្នកក៏ធ្វើបាន​ដូច​គ្នា។

សំខាន់ស្រ្តីក៏ត្រូវត្រៀមមនុស្សស្និតស្នាល ទុកចិត្តបាននៅក្បែរខ្លួនទាំងក្នុងពេលសម្រាល និងក្រោយសម្រាលជាប់ជានិច្ច អាច
ជាប្តី ម្តាយ ឬបងប្អូនសាច់ញាតិចាស់ទុំ ព្រោះពេលចុកពោះខ្លាំងជិតសម្រាក និងក្រោយសម្រាលនេះ ស្ត្រីត្រូវការជំនួយបំផុត
ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។

២. ត្រៀមដបទឹកដោះ និងម្សៅទឹកដោះគោដែលសារជាតិចិញ្ចឹមដូចទឹកដោះម្ដាយពិតៗ៖

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចគ្នានឹងការណែនាំរបស់អង្គការសុខភាព ពិភពលោក បានប្រកាសម្ដាយ
ទាំងអស់ត្រូវបំបៅកូនដោយទឹកដោះខ្លួនតែមួយមុខគត់ ឲ្យបានយ៉ាង​ហោចណាស់ ៦ខែ។

តែជាក់ស្ដែង ក្រោយសម្រាលស្ត្រីខ្លះអាចខ្សោយ ពិបាកញ៉ាំ ធ្វើឲ្យចេញទឹកដោះមិនបានល្អ ឬ​ខ្លះគ្មានទឹកដោះតែម្តង ពិសេសស្ត្រីខ្លះ
ដែលសម្រាលកូនដោយការវះកាត់ អាចឈឺថ្នេរដេរ រហូតមិនអាចដេក ឬងើបបំបៅកូនបានទៀតផង។

ដូច្នេះជាបណ្ដោះអាសន្ន ស្ត្រីគួរត្រៀមជាស្រេចនូវដប និងម្សៅទឹកដោះគោសម្រាប់ទារកបៅនៅពេលគេឃ្លាន។ ដបទឹកដោះនេះ
ត្រូវតែលាងសម្អាត រួចដាក់ចំហុយសម្លាប់មេរោគ និងរក្សាទុកយ៉ាងមានអនាម័យបំផុត។

រីឯ​ម្សៅ​ទឹក​ដោះ ត្រូវ​តែ​ជា​ប្រភេទ​ដែល​មាន​សារ​ជាតិ​ចិញ្ចឹម​ច្រើន​ដូច​គ្នា​នឹង​ទឹក​ដោះ​ម្ដាយ​ពិត​ៗ ដូច​ជា​ម្សៅ​ទឹក​ដោះ​គោ Belwiz
ដែល​មាន​សារធាតុប្រូតេអ៊ីន Alpha-Lactalbumin ដូច​មា​​នក្នុង​ទឹក​ដោះ​ម្ដាយ ទើប​ជួយ​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ កាត់​បន្ថយ​
សំពាធ​ទៅ​លើ​តម្រង​នោម​ដ៏​ខ្ចី​របស់​ទារក មិន​ធ្វើ​ឲ្យ​ក្មេង​ក្រាំង​អណ្តាត មិន​បង្ក​ឲ្យ មាន​បញ្ហា​ក្តៅ​សាច់ និង​រលាក​បំពង់​ក​ជាដើម។

Belwiz ជា​ផលិតផល​សុទ្ធ​ពី​អូស្ត្រាលី និង​ផលិត​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​ ១០០% ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ ម្សៅ​ទឹក​
ដោះ​គោ​នេះ​ពោរពេញ​ដោយ​សារ​ធាតុ​រ៉ែ​ និង​ជីវជាតិ ២៩មុខ សម្រាប់​ការ​រីក​ចំរើន​លូតលាស់​ទាំងផ្នែក​រាងកាយ និង​ប្រព័ន្ធ​ខួរ​ក្បាល
​របស់​ទារក។

ការបំបៅកូនដោយម្សៅដោះគោ អមជាមួយការបំបៅដោយទឹកដោះម្ដាយនេះ ក៏អាចជួយឲ្យម្ដាយមានពេលវេលាសម្រាកគ្រប់គ្រាន់
មានកម្លាំង មិនសូវនឿយ និងងាយស្រួលសម្រាប់ស្ត្រីសម័យថ្មីដែលត្រូវចេញក្រៅធ្វើការបន្ទាប់ពីឈប់សម្រាកមាតុភាព រយៈ
ពេល៣ខែហើយ។

៣. ត្រូវស្វែងយល់ពីសញ្ញាគ្រោះថ្នាក់ដែលអាចកើតមានលើក្មេងទើបកើត និងម្ដាយកូនខ្ចី៖

ការដឹងច្បាស់ពីបញ្ហាជាមុន ធ្វើឲ្យយើងអាចដោះស្រាយបានទាន់ពេលវេលា។ សញ្ញាគ្រោះថ្នាក់សម្រាប់ទារកទើបកើតដែលគ្រប់
គ្នាគួរប្រយ័ត្ន មានដូចជា ស្បែកប្រែពណ៌ទៅជាលឿង ឬ​ស្រអាប់ ទង​ផ្ចិត​សើមមិនព្រមស្ងួត បន្ទោរបង់មិនប្រក្រតី ទារកក្អួតញឹក
ញាប់ ហើមពោះ មិនព្រមបៅ ភ្នែកក្រហម និងឡើងកម្ដៅ។

ហើយសម្រាប់ម្ដាយកូនខ្ចីអាចមានអាការៈមិនប្រក្រតីដូចជា ធ្លា​ក់​ឈាមខ្លាំងលើសពី៣សប្ដាហ៍ ឈឺថ្នេរលើសពី ៦សប្តាហ៍ និង
ពិបាកបន្ទោរបង់ខ្លាំងលើសពី២ថ្ងៃ​ជាដើម។

៤.ត្រៀមសម្ភារៈ​ទារក​សម្រាប់កូនតូចជាទីស្រលាញ់​៖

ចាស់ៗសម័យមុនច្រើនផ្តាំកូនចៅមិនឲ្យត្រៀមច្រើនទេ តែជាការពិតទៅ ការទិញសម្ភារៈក្មេងចាំបាច់បន្តិចបន្តួចទុកសម្រាប់ប្រើ
ប្រាស់ដោយផ្ទាល់ដៃម្ដាយ ក៏ជាសេចក្ដីសុខផ្លូវចិត្តម្យ៉ាងដែរសម្រាប់ម្តាយសម័យថ្មី។ តែត្រូវប្រយ័ត្នបើជាក្រណាត់រុំ ភួយ ឬខ្នើយនោះ គួរតែបោកសម្អាតជាមុនសិន មុនយកមកប្រើ ព្រោះស្បែកកុមារនៅខ្ចី ងាយនឹង​ប្រតិកម្ម​ រលាក រោល ឬអាចឆ្លងមេរោគផ្សេងក៏មាន៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge