ប្រើ​រោមភ្នែក​ក្លែងក្លាយ​បែប​ណា​ឲ្យ​សម​នឹង​ទម្រង់​ភ្នែក​

Posted by : 8484 | 18-May-2017

ប្រសិនបើ​អ្នក​ចង់​បិទ​រោមភ្នែក​ក្លែងក្លាយ​ឲ្យ​ស្អាត គួរ​ជ្រើសរើស​រោមភ្នែក​ឲ្យ​សមស្រប​នឹង​ទម្រង់​ភ្នែក​របស់​អ្នកផង​។​ ភ្នែក​តូច​: ប្រើ​រោមភ្នែក​ជា​កញ្ចុំៗ មក​បិទ​ភ្នែក ចំពោះ​ត្រង់​ចុង​ភ្នែក ព្រោះ​នឹង​បង្កើន​នូវ​រូបភាព​ឲ្យមើល​ទៅ​ឃើញ​ភ្នែក​វែង​ជាង​មុន និង​ជួយ​លើក​ចុង​ភ្នែក​ឲ្យមើល​ទៅ​ឃើញ​រោមភ្នែក​ច្រើន គួរឲ្យ​ទាក់ទាញ​។​​​ភ្នែក​លៀន​: ទាញ​ចំណាប់​អារម្មណ៍​ឲ្យចូល​មក​ផ្នែក​ខាងក្នុង ដោយ​ប្រើ​រោមភ្នែក​ក្លែងក្លាយ ប្រភេទ​វែង​កណ្តាល នឹង​ធ្វើឲ្យ​មើលទៅ​ឃើញ​ភ្នែក​ស្អាតជាង​មុន​។​​​ត្របកភ្នែក​តែមួយ​ជាន់​: ប្រើ​រោមភ្នែក​ក្លែងក្លាយ ប្រភេទ​មាន​រោមភ្នែក​ខ្វែងគ្នា ដើម្បីឲ្យ​មើល​ទៅ​ក្រាស់ និង​ល្អ​ជាង​មុន​។​​​ភ្នែក​ជ្រៅ​: ប្រើ​រោមភ្នែក​ប្រភេទ​មាន​សរសៃ​រោម​វែងៗ ដើម្បី​ឲ្យ​រោមភ្មែក​ចង្អុល​ចេញ​ក្រៅ​បាន​ច្រើន​។​​​ភ្នែក​រូប​អាល់​ម៉ន​ដ៍​: អាច​ប្រើ​រោមភ្នែក​ក្លែងក្លាយ បាន​គ្រប់​ប្រភេទ ប៉ុន្តែ​បើ​ចង់​ឲ្យ​ភ្នែក​មើល​ទៅ​ស្អាត​ថែមទៀត គួរ​ជ្រើសរើស​ប្រភេទ​ដែល​មាន​រោមភ្នែក​វែង នៅ​ចុង​ភ្នែក​៕​ ​
ប្រភពៈ cen

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge