ជុំវិញ​អាការ​ដែល​បង្ហាញ​ពី​ការ​រលាក​ក្រពះ

Posted by : 10639 | 11-Mar-2019

មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​ស្រួច​ស្រាវ គឺ​ការ​ឆ្លង​មេរោគ​ម្យ៉ាង ដែល​មានឈ្មោះ​ថា Helicobacter pylori . ក្រៅពី​នេះ វា​អាច​បណ្តាល​មក​ពី ៖
– ការ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត
– ការ​ផឹកស្រា
– របប​អាហារ
– ការ​ច្រាល​ទឹកប្រមាត់
– ការ​ឆ្លង​មេរោគ​ផ្សិត
– ស្ត្រេ​ស និង​ថប់​បារម្ភ ។
គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ករណី​ខ្លះ​ជំងឺ​នេះ​មិន​បង្ក ជា​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ ហើយ​ពិបាក​ព្យាបាល​ទៀត​ផង ។
យ៉ាងណាមិញ​គួរ​មានការ​ប្រុង​ប្រយ័ត្ន និង​តាមដាន​នូវ​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ ដូច​ខាងក្រោម​នេះ​៖
– ឈឺ​ក្នុង​ពោះ បែប​ឈឺផ្សា ឬ ក្រហាយ​ៗ
– រាក
– ចង្អោរ ឬ​ក្អួត​ញឹកញាប់
– លែង​ឃ្លាន​អាហារ
– ភើរ​ជូរ
– តឹង​ណែន​ក្នុង​ពោះ ។
រោគ​សញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច កើត​បាត់​ៗ ដែល​ជា​ហ​តុ​ធ្វើ​ឲ្យ​អ្នកជំងឺ មិនសូវ​ចាប់អារម្មណ៍ ហើយ​រំលង​ការ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge