កន្ទី, កន្ទីខ្មៅ ព្យាបាល៖ ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុសរមូលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត

Posted by : 101782 | 19-May-2020

លក្ខណៈរុក្ខជាតិៈ ចុល្លព្រឹក មែកខ្ចីរាងបួនជ្រុង។
ស្លឹកៈ ស្លឹករួមដុះទល់ទងមានកូនស្លឹក ៣-៥ កូនស្លឹកនីមួយៗ រាងដូចផ្លែលំពែងស្រួចចុងរលោងខាងលើ មានរោមខ្លីៗនៅខាងក្រោម។
ផ្កាៈ កញ្ចុំផ្កាចេញនៅចុងមែក ផ្កាតូចៗពណ៌ស្ទើរខៀវ លាយស្វាយមានរោមតិច ៗនៅខាងក្រៅខាងក្នុងរោមវែងជាង​ ។
ផ្លែៈ មានជាតិទឹកច្រើន ពណ៌ខ្មៅពេលទុំ ។
កន្លែងដាំដុះ ដុះដោយខ្លួនឯងឬគេដាំជាលំអ តាមផ្ទះ ។
ផ្នែកប្រើប្រាស់ៈ ស្លឹក​ប្ញស ផ្លែ ។
ការព្យាបាលៈ ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុសរមូលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត ។ កំរិតនិងរបៀបប្រើៈ ម្សៅផ្លែស្ងួតលាយទឹកឃ្មុំ ក្នុងកំរិត ៥-១០ក្រាម ព្យាបាលរាកចំពោះរដូវមិនទៀង រលាកតំរងមឮនោម និងជួយរំលាយអាហារ ប្រើដូចកំរិតខាងលើតែលាយជាមួយអំបិលកំឡោចឱ្យម៉ត់ ផឹកជាមួយទឹកក្តៅឩណ្ណៗ។ស្លឹកប្រើជាគ្រឿងការី ម្សៅប្ញសត្រាំជាមួយស្រាប្រើលាបខាងក្រៅកន្លែង សាច់ដុំរមួល ស្លឹកព្យាបាលរលាកបំពង់ក រលាកទងសួតហឺត ៕ ​ ដកស្រង់ពីសៀវភៅ​ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល​ឧបត្ថមដោយJICA

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge