តើអ្នកដឹងទេ? ការញ៉ាំជាតិស្រវឹងច្រើនពេក បង្កហានិភ័យដល់ក្រពះធ្ងន់ធ្ងរណាស់
Posted by : 112220 | 15-Jan-2021
កាលណាលោកអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យរលាកក្រពះស្រួចស្រាវ និងការរលាក
ក្រពះរ៉ាំរ៉ៃផង ប្រសិនបើមិនបានទទួលការព្យាបាលអោយបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺមហារីករីកក្រពះផងដែរ។
ម៉្យាងវិញទៀតការពិសាសុរាក្នុងចំនួនច្រើនពេក ឬប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និង
លើសពី ២កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាជំងឺបាន៕
ចំពោះរោគសញ្ញា នៃជំងឺក្រពះ ដែលបណ្តាលមកពីទទួលសុរារួមមាន៖
១. ឈឺនៅផ្នែកខាងលើនៃពោះ
២. ឈឺចាក់ពីពោះ ទៅឆ្អឹងខ្នង
៣. មានអារម្មណ៍ចង្អោរ និងចង់ក្អួត
៤. ពោះឡើងប៉ោង ឬក៏មានអារម្មណ៍តឹងណែនក្នុងពោះ
៥. បាត់ចំណង់ក្នុងការញ៉ាំអាហារ
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!
COMMENT