ទទួលទាន​ស៊ុត​១​គ្រាប់​រាល់ថ្ងៃ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

Posted by : 10639 | 04-Jan-2019

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការ​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​អាច​បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។​

​ការរកឃើញ​ពី​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​នេះ​បាន​បន្ថែម​កំសួល​ទៅលើ​ការពិភាក្សា​ដ៏​ក្ដៅគគុក​ថា​តើ​ស៊ុត​ល្អ​ឬ​អាក្រក់​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​?

​ការសិក្សា​នេះ​មិនបាន​គាំទ្រ​ការជជែក​ដេញដោល​ណាមួយ​ទេ ប៉ុន្តែ​របាយការណ៍​ដ៏​ចម្រូងចម្រាស់​នេះ​បាន​និយាយថា នៅពេល​និយាយ​ដល់​ការទប់ស្កាត់​ហានិភ័យ ស៊ុត​គឺជា​រឿង​ល្អ​។​

​នៅពេល​ធ្វើតេស្ត​បុរសៗ ពួកគេ​បាន​រកឃើញថា​អ្នក​ដែល​ទទួលទាន​ស៊ុត​មួយ​គ្រាប់​រាល់ថ្ងៃ មាន​លីពីត​នៅក្នុង​ឈាម​របស់​ពួកគេ ដែល​គេ​រកឃើញ​ទូទៅ​ក្នុងចំណោម​បុរស​ដែល​មិន​វិ​វត្ត​ទៅរក​ជំងឺ​ទឹកនោមផ្អែម​។​

​របប​អាហារ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង ២ ។​

​មនុស្ស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ មិនអាច​ផលិត​អាំង​ស៊ុយ​លីន​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​គ្រប់គ្រង​ជាតិ​គ្លុយកូស​នៅក្នុង​ខ្លួន​ទេ​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ មិនអាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ ឬ​មិនអាច​ឆ្លើយតប​បានល្អ​ចំពោះ​អាំង​ស៊ុយ​លីន មានន័យថា ពួកគេ​មាន​ជាតិ​គ្លុយកូស​ដើរ​មិនបាន​ស្រួល​ក្នុង​ខ្លួន​នោះទេ​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge