អត្ថប្រយោជន៍​ក្រូចសើច​ចំពោះ​សុខភាពនិង​សម្រស់

Posted by : 10639 | 11-Jan-2017

សុខភាព ​៖ ​ក្រូចសើច​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែលមាន​អត្ថប្រយោជន៍​បំផុត​ ចំពោះ​សុខភាព និង សម្រស់​ប្រចាំថ្ងៃដោយ​ប្រិយមិត្ត​អាច​មិនទាន់​បានដឹង​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ក្រូចសើច​៖ ​

ទឹក​ផ្លែ​ក្រូចសើច គឺជា​ថ្នាំ​ដ៏​ល្អ​ដែល​ជួយ​ឲ្យ​សក់​លោកអ្នក​រឹងមាំ​ជាង​មុន ហើយ​មុខងារ​មួយទៀត​របស់​វា គឺ​ការពារ​ការ​ជ្រុះ​សក់​។​ គេ​ប្រើ​ទឹក​ក្រូចសើច​ដើម្បី​លាង​សម្អាត​ធ្មេញ និង​អញ្ចាញធ្មេញ​នៅក្នុង​គោលបំណង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ អញ្ចាញធ្មេញ​។ ក្រូចសើច​ត្រូវបាន​គេ​ប្រើប្រាស់​ជា​វត្ថុធាតុ ដើម​សម្រាប់បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។

ប្រសិនបើ​អ្នកមាន​ស្នាម​ប្រឡាក់​នៅលើ​សម្លៀកបំពាក់ ប្រើ​ទឹក​ក្រូចសើចដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ទាំងនោះ​ចេញ​។​ទឹកក្រូច​សើច​ក៏​សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​បាន​។​ ក្រូចសើច​ត្រូវបាន​ប្រើប្រាស់​ជា ​ថ្នាំ​មួយ​ប្រភេទ​ដែលមាន​មុខងារ​ក្នុងការ​រំលាយ​អាហារ​។

​ការសិក្សា​បាន​អោយដឹងថា​ប្រេង​ក្រូចសើច​គេ​អាច​ប្រើ​ជា​ប្រេង​ក្រអូប​ដើម្បី​ព្យាបាល​ជំងឺ​ បាក់​ទឹកចិត្ត ថប់​បារម្ភនិង​អស់កម្លាំង​។ ​ម្យ៉ាងវិញទៀត គេ​ក៏​ប្រើ​ប្រេង​ក្រូចសើច​ដើម្បី​ម៉ាស្សា​រាងកាយ​ ។ ស្លឹក​ក្រូចសើច​គេ​អាច​យកទៅដាក់​ក្នុង​សម្ល​ដើម្បី​កាត់បន្ថយ​ជាតិ​ឆ្អាប​ផ្សេងៗនិង​បន្ថែម​ក្លិន​ឈ្ងុយ​ដល់​ម្ហូបអាហារ​។​ចិត​សំបក​ក្រូចសើច​ស្ដើងៗ​ហើយ​ចង់ទៅ​ដាក់​នៅ​កន្លែង​កៀនកោះ​ដើម្បី​កម្ចាត់​សត្វ​អាសិរពិស​ ។ ចំណែកឯ​ផ្លែ​ក្រូចសើច​គេ​អាចយ​កវា​ទៅ​ដាក់​នៅ
ក្នុង​បន្ទប់​គេង​ដើម្បី​ធ្វើ​អោយមាន​អារម្មណ៍​ស្រស់ស្រាយ និង​មួយទៀត​គេ​យកទៅដាក់​ក្នុង​បន្ទប់ទឹក​ដើម្បី​កម្ចាត់​ក្លិនអាក្រក់​៕

ប្រភព ​www.ppthmey.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge