វិធី​ថែរក្សា​កែវ​ភ្នែក​ឲ្យ​ភ្លឺ​ថ្លា

Posted by : 9744 | 21-Apr-2017

កែវ​ភ្នែក​ភ្លឺ​ថ្លា​បង្ហាញ​ពី​អានុភាព​ និង​ថាមពល​នៃ​សុខភាព​និង​ស្មារតី​អារម្មណ៍។ អ្នក​ដែល​មាន​កែវ​ភ្នែក​ភ្លឺ​ថា ​ជា​អំណោយ​ផល​មួយ​ដែល​ជួយ​ឲ្យ​សម្រស់​អ្នក​កាន់​តែ​ទាក់​ទាញ។ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កែវ​ ភ្នែក​ភ្លឺ​ថ្លា?លោក​​​វេជ្ជបណ្ឌិត​ ប៉ោ ធន ជំនាញ​ផ្នែក​ភ្នែក​ នៅ​មន្ទីរ​ពេទ្យ​អង្គ​ឌួង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កែវ​ភ្នែក​ភ្លឺ​ថ្លា​សំដៅ​លើ​ភ្នែក​មាន​អនាម័យ​ និង​សុខភាព​ល្អ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ យើង​គ្រប់​គ្នា​ចាំ​បាត់​ត្រូវយកចិត្តទុកដាក់សម្អាត ​និង​ ការពារ​វា​ជា​រៀង​រាល់​​ថ្ងៃ។ តើ​ត្រូវ​សម្អាត​ភ្នែក​យ៉ាង​ណា​ទៅ?

១. លុបលាង​មុខ​មាត់​ និង​ត្របក​ភ្នែក​ ដោយ​ប្រើ​ទឹក​ស្អាត។
២. បើក​ភ្នែក​ឲ្យ​ធំ​ ហើយ​ជះ​ទឹក​ស្អាត​ចូល​ទៅ​ក្នុង​ភ្នែក​តិចៗ បន្ទាប់​មក​យក​ដៃ​ដុស​គល់​រោម​ភ្នែក​ថ្នមៗ ដើម្បីសម្អាតធូលីដែល​ជាឬអង្គែដែល
ជាប់​នៅ​នឹង​គល់​រោម​ភ្នែក។៣. យក​កន្សែង​ស្អាត​មក​ជូត​សម្អាត​មុខ​ និង​ត្របក​ភ្នែក​ ជៀស​វាង​ជូត​កកិត​នឹង​កែវ​ភ្នែក។ម្យ៉ាង​វិញ​ទៀត វេជ្ជបណ្ឌិត​
ប៉ោ ធន​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ពាក់​វ៉ែន​តា​ការ​ពារ​កម្ដៅ​ថ្ងៃ​ ឬ​វ៉ែន​តា​ធម្មតា​អាច​ការពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ និង​ធូលី ដែល​អាច​បង្ក​ឲ្យភ្នែកឈឺឬកើតកន្ទុយថ្លែន និង​ពាក់​វ៉ែន​តា​ការពារ​ពន្លឺ​ពេល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះចំពោះ​អ្នក​ជិះ​ម៉ូតូ​គួរ​តែ​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​កញ្ចក់​អាច​ការ​ពារ​ការ​ហុយ​ធូលី​ចូល​ភ្នែក។សម្រាប់​អាហារ​ដែល​មាន​គុណ​ប្រយោជន៍​ដែល​ជួយ​ឲ្យ​កែវ​ភ្នែក​ស្រស់​ថ្លា វេជ្ជ​បណ្ឌិត​រូប​នេះ​ បាន​ណែនាំ​ឲ្យ​បរិភោគ​អាហារ​ណា​ដែល​មាន​វីតាមីន​A ​ សាច់​ ស៊ុត​ពណ៌​ក្រហម បន្លែ​ពណ៌​បៃ​តង និង​ជៀស​វាង​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ ច្រើន។ប្រសិន​បើ​អ្នក​មាន​បញ្ហា​ភ្នែក​ ឬ​ភ្នែក​ឈឺ​ សូម​ប្រញាប់​ទៅ​ជួប​អ្នក​ជំនាញ​ដើម្បី​ពិគ្រោះ ​និង​ព្យាបាល​ ប្រកប​ដោយសុវត្ថិភាព​ និង​ជៀស​វាង​ដាច់​ខាត​ការ​ទិញ​ថ្នាំ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង៕
ប្រភព www.news.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge