របៀបទុកដាក់ម្ហូបដែលចម្អិនរួចអោយបានយូរថ្ងៃ

Posted by : 112220 | 30-Mar-2021

ក្នុងខែក្ដៅបែបនេះ មិនត្រូវតែមនុស្សទេដែលត្រូវការថែរក្សាសុខភាព និង ផ្លាស់ប្ដូរទម្លាប់មួយចំនួនរបស់ខ្លួន សូម្បីតែគ្រឿង
ចំណីសម្រាប់ទទួលទាន ក៏ទាមទារអោយមានការទុកដាក់ដោយឡែកពីពេលធម្មតាដែរ។ ទាំងនេះជារបៀបវេចខ្ចប់ទុកដាក់ ដើម្បីកុំអោយម្ហូនអាហារទាំងនេះឆាប់ខូចបាន៖

  • អាហារមិនគួរដាក់ក្រោមអាកាសធាតុក្តៅខ្លាំងពេកនោះទេប៉ុន្តែបើភ្លេចឧទាហរណ៍ទុកម្ហូបនៅក្នុងឡានរយៈពេល ៣-៤
    ម៉ោង មិនគួរយកអាហារទាំងនោះមកទទួលទានម្តងទៀតឡើយ ដោយសារតែបាក់តេរីខ្លះអាចរីកលូតលាស យ៉ាង
    រហ័សនៅក្នុងបរិយាកាសបែបនេះ។

  • រក្សាទុកអាហារប្រភេទចៀន និង បំពងជៀសជាងប្រភេទសម្ល ឬ ឆា ព្រោះថាអាហារប្រភេទនេះមិនងាយ នឹង ជូរផ្អូម
    នោះទេ ដោយវាមិនសូវជាមានជាតិទឹក។ ហេតុនេះការរក្សាទុកអាហារប្រភេទនេះក្នុងប្រអប់បិទជិត ហើយក្លាសេក្នុង
    ទូទឹកកកក្នុងថតធម្មតាក៏គ្រប់គ្រាន់ទៅហើយ។

  • ប្រភេទអាហារស្ងោរ ឬ ស្រុះ មុនពេលរៀបចំទុកដាក់គួរតែព្យាយាមទុកអោយវាស្រោះទឹកសិន ឬ អាចជូតសម្ងួតបន្ងែម
    ដោយក្រដាសជូតមាត់ មុនពេលរក្សាទុកក្នុងប្រអប់បិទជិត។

  • ចំពោះអាហារច្រើនមុខ មិនគួររក្សាទុកនៅក្នុងប្រអប់តែមួយនោះទេ ចាំបាច់ត្រូវតែជ្រើសរើសប្រអប់ដោយឡែកពីគ្នា
    ដើម្បីរក្សាទុកដាក់។

ក្រៅពីវិធីសាស្ត្រក្នុងការរក្សាទុកអោយបានត្រឹមត្រូវហើយនោះ អ្នកគួរតែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន ដោយការលាងដៃមុន
មុនពេលបរិភោគអាហារ ដែលអាចជួយកាត់បន្ថយហានិភ័យនៃការពុលអាហារបាន។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge