ប្រភេទផ្កាទាំង៥នេះស្រស់ស្អាត ប៉ុន្ដែកុំហិតក្លិន មហាសែនស្អុយ

Posted by : 112220 | 13-Jan-2021

បងប្អូនសុភាពនារីស្ទើរតែទាំងអស់ដែលចូលចិត្តផ្កា ឱ្យតែឃើញផ្កាគឺដឹងតែចង់ថើបស្រង់ក្លិនដ៏ក្រអូបរបស់ផ្កាមិនខាន។ ប៉ុន្
ដមិនប្រាកដថា​ ផ្កាគ្រប់ប្រភេទទាំងអស់សុទ្ធតែក្រអូបនោះឡើយ ផ្កាខ្លះស្រស់ស្អាតតែសម្រស់ បើនិយាយពីក្លិនវិញមិនហ៊ាន
ដើរជិត បើបានដើរកាត់ត្រូវបិទច្រមុះដើរចេញឱ្យឆាប់ ព្រោះស្អុយពន់ពេក។

ដូច្នេះ យើងមកស្គាល់ផ្កាដែលមានក្លិនស្អុយបំផុត នៅជុំវិញពិភពលោកខាងក្រោម៖

១. ផ្កា Titan Arum

វាជាផ្កាមួយប្រភេទដែលទំហំធំ និងវែង ប៉ុន្ដែមានក្លិនស្អុយខ្លាំង រហូតគេដាក់ឈ្មោះថា “ផ្កាសាកសព” វាជាផ្កាកម្រមួយ ដែលរីក
ពីរ ទៅបីថ្ងៃប៉ុណ្ណោះ និងប៉ុន្មានឆ្នាំបន្ទាប់ទើបផ្កាម្ដងទៀត។

២. ផ្កា Rafflesia Arnoldii

ផ្កានេះមានរូបរាងធំជាងគេក្នុងពិភពលោក មានអង្កត់ផ្ចិត១ម៉ែត្រ និងមានទម្ងន់១១គីឡូក្រោម គេរកឃើញតែនៅក្នុងព្រៃភ្លៀង
នៃកោះស៊ូម៉ាត្រា និងបូរណូ នៅប្រទេសឥណ្ឌូនេស៊ី។ រុក្ខជាតិនេះ ត្រូវបានគេទទួលស្គាល់ថាមានក្លិនស្អុយបំផុត។

៣. ផ្កា Hydnora Africana

ផ្កានេះ មានដើមកំណើតមកពីអាហ្វ្រិកខាងត្បូង វាជារុក្ខជាតិដែលដុះក្នុងដី ទាល់តែមានផ្កាទើបចេញពីដី។ ខាងក្រៅមាន
ពណ៌មានត្នោត និងខាងក្នុងមានពណ៌ទឹកក្រូចភ្លឺ ប៉ុន្ដែចំពោះក្លិនវិញ ស្អុយមិនធម្មតា។

៤. ផ្កា​ Bulbophyllum Phalaenopsis

វាជាប្រភេទផ្កាអ័រគីដេដែលមានក្លិនស្អុយបំផុតលើលោក ដើមកំណើតរបស់ផ្កានេះមកពីកោះ New Guinea។ គេចាត់ទុក
ជាផ្កាអ័រគីដេ ដែលធំជាងគេផងដែរ ហើយផ្កាអាចរីករហូតដល់ទៅមួយឆ្នាំ។

៥. ផ្កា​ Dragon Arum

ផ្កានេះ មានកំពស់អាចដល់១ម៉ែត្រឯណោះ គេបានហៅផ្កានេះផ្សេងៗគ្នា ដូចជាblack arum, snake lily, dragonwort, stink
lily និង vondoo lily ជាដើម។ ក្លិនរបស់ស្អុយដូចក្លិនលាមកអ៊ីចឹង៕

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge