សូមមានការប្រុងប្រយ័ត្នចំពោះការផ្ញើទិន្នន័យសំខាន់ៗតាមរយៈ Bluetooth

Posted by : 112220 | 14-Sep-2020

ការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបានធ្វើឱ្យការរស់នៅរបស់យើងទាំងអស់គ្នាកាន់
តែមានភាពងាយស្រួល ទាំងការទំនាក់ទំនងនិងការទទួលព័ត៌មានជុំវិញពិភពលោក។ទន្ទឹមនឹងភាពងាយស្រួលនេះហើយដែលធ្វើឱ្យ
ជនអនាមិកអាច តាមដាននិងលួចយកទិន្នន័យរបស់យើងបានយ៉ាងងាយស្រួលដូចគ្នាដែរ។
ជាក់ស្តែងនៅពេលថ្មីៗនេះអង្គការ Bluetooth
SIG ដែលជាអង្គការឃ្លាំមើលការអភិវឌ្ឍស្តង់ដារបស់ Bluetooth បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ ព្រមទាំងអ្នកចែកចាយឧបករណ៍
Bluetooth ឱ្យមានការប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងថ្មីនៅក្នុងឧបករណ៍ទាំងនេះ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាភាពចន្លោះ
ប្រហោងថ្មីនៅក្នុង Bluetooth 4.0 ឬ 5.0 ដែលគេឱ្យឈ្មោះថា BLURtooth អាចឱ្យក្រុមអ្នកវាយប្រហារភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹង
ឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដោយធ្វើការផ្លាស់ប្ដូរលេខកូដបញ្ជាក់ពីភាពត្រឹមត្រូវ ឬធ្វើការកាត់បន្ថយកម្រិត
អុីនគ្រីបសិន (encryption)។ ពួកគេក៏បានបន្ថែមទៀតថា ភាពចន្លោះប្រហោងនេះវានឹងនាំឱ្យមានការវាយប្រហារតាមបែប Man
In The Middle (MITM) ដែលអាចឱ្យជនអនាមិកក្លាយជាជនទីបីនៅកណ្ដាលរវាងអ្នកប្រើប្រាស់ទាំងពីរហើយជាលទ្ធផលពួក
គេអាចទាញយកទិន្នន័យដែលពួកអ្នកប្រើប្រាស់បានបញ្ជូនទៅឱ្យគ្នានោះ ហើយពួកគេក៏អាចធ្វើការស្នើសុំទិន្នន័យពីភាគីទាំងពីរបាន
ថែមទៀតផង។
ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្
នជាមួយនឹងការប្រើប្រាស់ Bluetooth នៅក្នុងឧបករណ៍របស់លោកអ្នកដូចជា កុំផ្ញើទិន្នន័យសំខាន់ៗដូចជាលេខសម្ងាត់តាមរយៈ
Bluetooth ឬ បិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលពុំត្រូវការប្រើប្រាស់និងជាចុងក្រោយសូមធ្វើបច្ចុប្បន្នភាពទៅលើឧបករណ៍
ប្រសិនបើមាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge