ផ្លែឈើ៥មុខផ្ទុកជាតិស្ករខ្ពស់ដែលមិត្តនារីភាគច្រើនមើលរំលងអំឡុងពេលសម្រករាង

Posted by : 112220 | 14-Jan-2021

ស្ថិតនៅក្នុងពេលដែលអ្នកសម្រកគីឡូឬថែរាង មិត្តនារីជាច្រើនគិតថាការទទួលទានផ្លែឈើមួយមុខគឺគ្រប់គ្រាន់។ តែតាមការ
ពិតនោះ ផ្លែឈើភាគច្រើនសម្បូរទៅដោយជាតិស្ករខ្ពស់។ ជាក់ស្តែងដូចជាផ្លែឈើទំាង៥មុខនេះ៖

១/ ផ្លែចេក

ផ្លែចេកជាផ្លែឈើមួយប្រភេទដែលមិត្តនារីជាច្រើននិយមបរិភោគស្ថិតនៅពេលសម្រករាង។ ប៉ុន្តែនៅក្នុងបរិមាណផ្លែចេក១០០
ក្រាម គឺផ្ទុកទៅដោយជាតិស្ករចំនួន១២ក្រាម។ ដូច្នេះ ចុះប្រសិនបើអ្នកទទួលទានផ្លែចេក៣ផ្លែក្នុងមួយថ្ងៃ តើមានជាតិស្ករប៉ុន្មាន?

២/ ផ្លែប៉ោម

ចំណែកផ្លែឈើដែលមានការពេញនិយមនេះវិញក៏មានជាតិស្ករមិនតិចដែរ។ នៅក្នុងបរិមាណផ្លែប៉ោម១០០ក្រាមមានផ្ទុកជាតិ
ស្ករ១០ក្រាមឯណោះ។

៣/ ផ្លែស្វាយទុំ

ចំណែកឯផ្លែស្វាយទុំវិញក៏មានផ្ទុកជាតិស្ករប្រហាក់ប្រហែលទៅហ្នឹងផ្លែឈើប៉ុន្មានមុខខាងលើដែរ។ នៅក្នុងបរិមាណផ្លែស្វាយ
ទុំ១០០ក្រាមមានផ្ទុកជាតិស្ករចំនួន១០ក្រាម។

៤/ ផ្លែម្នាស់

រីឯផ្លែឈើមួយមុខទៀតនោះគឺផ្លែម្នាស់។ សម្រាប់ផ្លែឈើនេះអ្នកអាចបរិភោគជាមួយនឹងអំបិលម្ទេស ឬ បរិភោគលេងក៏បាន
ដូច្នេះអ្នកក៏ត្រូវដឹងថាផ្លែម្នាស់១០០ក្រាមមានផ្ទុកជាតិស្ករចំនួន១០ក្រាម។

៥/ ផ្លែក្រូច

ចុងក្រោយនោះគឺផ្លែក្រូចដែលមិត្តនារីនិយមជាច្រើន។ នៅក្នុងបរិមាណផ្លែក្រូច១០០ក្រាមមានផ្ទុកជាតិស្ករចំនួន៩ក្រាម។ ដូច្នេះ អ្នកគួរគប្បីដឹងពីកម្រិតជាតិស្ករនៃផ្លែឈើដែលអ្នកទទួលអំឡុងពេលអ្នកសម្រករាងដើម្បីមានភាពងាយស្រួលសម្រាប់អ្នក៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge