ខែក្តៅឆាប់ហត់អស់កម្លាំងចង់ផ្ដល់ថាមពលឱ្យរាងកាយវិញ មកសាកនូវអាហារងាយៗទាំង០៤នេះ

Posted by : 112220 | 07-Apr-2021

ថាមពលក្នុងរាងកាយរបស់យើងតែងតែបាត់បង់រាល់ពេលដែលយើងបំពេញការងារជារៀងរាល់ថ្ងៃ។ ហេតុនេះដើម្បីបំពេញ
ថាមពលដល់រាងកាយរបស់យើងឡើងវិញ ក្នុងថ្ងៃនេះក្រុមការងារ Healthy Cambodia យើងនឹងណែនាំនូវអាហារទាំង ០៤ មុខដូចខាងក្រោមនេះ៖

១. ផ្លែឈើនិងបន្លែស្រស់ៗ

ប្រសិនបើអ្នកមានអារម្មណ៍ថាហត់នឿយឬអស់កម្លាំងខ្លាំង អ្នកអាចទទួលទានផ្លែឈើស្រស់ៗបាន ដើម្បីបំពេញនូវកម្លាំង
និងថាមពលទាំងនោះឡើងវិញ។ ក្នុងផ្លែឈើស្រស់ៗមានផ្ទុកដោយសារធាតុចិញ្ចឹម និងជាតិសរសៃជាច្រើន​ដែលបញ្ចូនថាមពល
ឱ្យអ្នកយ៉ាងឆាប់រហ័ស។ ផ្លែឈើដែលថាមពលលឿនមានដូនជា មង្ឃុត ទំពាំងបាយជូរខ្មៅឬក្រហម ធូរ៉េន ឪឡឹក ស្វាយ ល្ហុងទុំ
ប៊រ ក្រូច ប៉ោម...។

២. ប្រូតេអ៊ីនគ្មានខ្លាញ់

ប្រូតេអ៊ីនគ្មានខ្លាញ់មាននៅក្នុងសាច់ក្រហមដូចជា សាច់គោ សាច់ជ្រូក សាច់ចៀម សាច់ពពែ...ដែលល្អបំផុតក្នុងការបំពេញ
ថាមពលឱ្យអ្នកបានយ៉ាងលឿន។ ពួកសាច់ក្រហមទាំងនេះសម្បូរដោយ ប្រូតេអ៊ីន ជាតិដែក កាល់ស្យូម...ដែលសុតសឹងតែ
ប្រភពនៃប្រូតេអ៊ីនដែលចំាបាត់ក្នុងការបំពេញថាមពលដល់អ្នកបានយ៉ាងលឿន។

៣. ញុំាទឹក

ការញុំាទឹកមិនបានគ្រប់គ្រាន់ក៏ជាកត្ដាដ៏ចម្បងដែរធ្វើយើងបាត់នូវថាមពលផងដែរ។ ការញុំាទឹកឱ្យបានគ្រប់គ្រាន់​គឺចាំបាច់
សម្រាប់ដំណើរការល្អបំផុតនៃរាងកាយ។ បើទោះទឹកមិនបានផ្ដល់ថាមពលក្នុងទម្រង់ការឡូរីក៏ដោយ ប៉ុន្ដែវាមានតួនាទីយ៉ាងចំា
បាច់ក្នុងដំណើរការជម្រុញថាមពលយ៉ាងស្វាហាប់ដល់រាងកាយ។ បរិមាណទឹកដែលសមស្រប ២,៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។ ។

៤. ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើក្នុងនេះសំដៅទៅលើទឹកផ្លែឈើដែលធ្វើនិងចម្រាញ់ដោយខ្លួនឯង ព្រោះទឹកផ្លែឈើដែលធ្វើដោយខ្លួនឯងគឺវាមាន
សុវត្ថិភាព និងភាពស្រស់ជាងពីទឹកផ្លែឬទឹកផ្លែឈើនិងទឹកភេសជ្ជៈកំប៉ុងដ៏ទៃទៀត ។ ទឹកផ្លែឈើដែលអ្នកគួរតែញុំាដើម្បីផ្ដល់
ថាមពលរួមមាន៖ ទឹកប៊រ ទឹកក្រឡុក ទឹកក្រូចប្របាច់ ទឹកក្រូចឆ្មារទឹកកក ...។  

ដូចនេះដើម្បីបំពេញថាមពលឡើងវិញពុកម៉ែបងប្អូនអាចអនុវត្តញុំានូវអាហារទាំងលើបាន និងអាហារផ្សេងៗទៀតដែលក្រុមការងារ
របស់យើងមិនអាចរៀបរាបអស់។  ករណីបងប្អូនមានចម្ងល់ចង់ដឹងពីប្រភែទអាហារផ្សេងៗទៀត បងប្អូនអាចខមិននៅខាងក្រោម
បានដើម្បីឱ្យក្រុមការងារចាបបៃតងធ្វើការសិក្សាស្រាវជ្រាវពីវេជ្ជបណ្ឌិតមកចែកជូនបន្ថែមទៀត៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge