ឈ្វេងយល់​អំពីទឹករំអិល​​ទ្វារមាស

Posted by : 9744 | 21-Apr-2017

ចំពោះ​ទឹករំអិល​នៃ​ទ្វារមាស​ស្ដ្រី ត្រូវបាន​ផលិត​ចេញ​តាមបែប​ធម្មជាតិ​ពិតៗ​។ សម្រាប់​កោសិកា​ទាំងឡាយ​នៅក្នុង​ទ្វារមាស​ស្ដ្រី ផលិត​ចេញ​នូវ​បាក់តេរី​ល្អប្រសើរ​សម្រាប់​សុខភាពដែលមាន​គុណ ប្រយោជន៍​ជួយ​រក្សា​បរិវេណ​ទ្វារមាស​ឱ្យមាន​សំណើម​។ កម្រិត ទឹករំអិល​មួយចំនួន កើតមាន​ជាធម្មតា សូម្បី តែ​មិនមាន​ការ​ភ្ញោ​ច​អារម្មណ៍​ពី​បុរស ក៏ដោយ​។ ហើយ​ការកើនឡើង​លំហូរ​ឈាម ក្នុងអំឡុងពេល​ស្រើបស្រាល​ពេល​រួមភេទ​បាន​ជួយ​ផលិត​ចេញ​នូវ​ទឹក រំអិល​ដែល​ស្ដ្រី​ត្រូវការ​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការរួម​ភេទ​បាន​រអិល​ស្រួល​។ ក្រពេញ Bartholin ស្ថិតនៅក្នុង​បរិវេណ​ទ្វារមាស បញ្ចេញ​ ​នូវ​វត្ថុ​រាវ​បង្កើន​នូវ​ភាព​រអិល​របស់​ទ្វារមាស​។ បរិមាណ​និង​ស្ថេរភាព​នៃ​ទឹករំអិល​ទ្វារមាស​ស្ដ្រី​អាច​ផ្លាស់ប្ដូរ​ដោយ​ការប្រែប្រួល​អ័ក​ម៉ូ​ន​នៅក្នុង​រាងកាយ​ស្ដ្រី​។​ ​យ៉ាងណា មិញ​ទឹករំអិល​ទ្វារមាស​ស្ដ្រី​ភាគច្រើន​ហូរ​ចេញពី​ជម្រាប តាមរយៈ​សរសៃឈាម ដែល​ផ្គត់ផ្គង់​ជញ្ជាំង​ទ្វារមាស​។ ទឹករំអិល​សាមញ្ញ​មាន​លក្ខណៈ​ថ្លា​មិន មាន​ក្លិន និង​មិន​បណ្ដាលឱ្យ​ក្រហល់ក្រហាយ​ទ្វារមាស​ឡើយ​។ អាកា​រៈ​អស់​រដូវ​ស្ដ្រី​នៃ​ការ​បំបៅ​ដោះ​កូន ការព្យាបាល​ជំងឺមហារីក ការជក់បារី ឬ​ដំណើរ​ច្របូកច្របល់​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ការប្រើ​ឱសថ និង​ការវះកាត់​អូវែ អាច​បណ្ដាលឱ្យ​កម្រិត​អ័ក​ម៉ូ​ន Estro- gen ធ្លាក់ចុះ​។ ការធ្លាក់ចុះ​អ័ក​ម៉ូ​ន Estrogen បណ្ដាលឱ្យ​ជញ្ជាំង​ទ្វារមាស​ស្ដើង និង​ប្រែ​ទៅជា​ស្ពឹកមិន​រលាស់​ខ្លាំង​ដូច​ប្រក្រតី ជាហេតុ​ដឹកនាំ​ទៅរក​អាកា​រៈ​ស្ងួត​ទ្វារមាស​។​ ​ម្យ៉ាងទៀត​គុណប្រយោជន៍​ជំនួយ​ដល់​ការផលិត​ចេញ​ទឹករំអិល និង​សុខភាព​ទ្វារមាស​ស្ដ្រី សម្រេចបាន​ពី​កត្ដា​សរីរាង្គកាយ​ផ្សេងៗ​ជាច្រើន​។ ជាទូទៅ​គុណ ប្រយោជន៍នោះ​សម្រេចបាន​ដោយសារ សារធាតុ lactobacilli ជា​សារធាតុ​ម្យ៉ាង រកឃើញ​នៅក្នុង​បាក់តេរី​ប្រូ​បាយ​អូ​ទិ​ក (Probiotic) ។ ជា ​ធម្មតា​កម្រិត PH នៃ​ទ្វារមាស​ស្ដ្រី មាន​លក្ខណៈ​ជា​អាស៊ីដ​ដោយសារ​បាក់តេរី ប្រកបដោយ​គុណប្រយោជន៍​របស់​វា​។ ទ្វារមាស​និង​ក​ស្បូន​ស្ដ្រី ជា​រន្ធ​ឆ្ពោះទៅ កាន់​ស្បូន និង​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ផលិត​ចេញ​នូវ​ភ្នាស​ទឹករំអិល​។ ស្ថេរភាព​និង​បរិមាណ​នៃ​ទឹករំអិល​ប្រែប្រួល តាមរយៈ​វដ្ដ​នៃ​ការ​មក​រដូវ​របស់​ស្ដ្រី និង​ក្រោយពេល​អស់​រដូវ​។ ការធ្លាក់ចុះ​កម្រិត​អ័ក​ម៉ូ​ន Estrogen អាច​បណ្ដាលឱ្យ​ការផលិត​ចេញ​ទឹករំអិល​ទ្វារមាស​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។
ប្រភព www.popzone.asia

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge