រូបមន្ត​អាហារ​ពេលព្រឹក​ប្រសើរ​បំផុត សំរាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​

Posted by : 10639 | 03-Jul-2019

ពួក​អ្នកជំនាញការ​កាណាដា បាន​រកឃើញ​រូបមន្ត​ល្អ​បំផុត ធ្វើ​អាហារ​ពេលព្រឹក​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ។

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា អាហារ​ពេលព្រឹក​សម្បូរ​ជាតិ​ខ្លាញ់ និង​អត្រា​កាបូ​អ៊ី​ដ្រា​ត​ទាប គឺ​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ដើម្បី​ជួយ​គ្រប់គ្រង​បរិមាណ​គ្លុយកូស​ក្នុង​ពេញ​មួយថ្ងៃ ។​

​ក្នុងការ​ពិសោធន៍​ដែល​អូសបន្លាយ ២ ថ្ងៃ ពួក​អ្នក​ស្ម័​គ​ចិត្ត​ត្រូវ​បានផ្តល់​អាហារ​ផ្សេងៗ​គ្នា ដើម្បី​បរិភោគ​ពេលព្រឹក ក្នុងពេល​អាហារ​បន្ត​របស់គេ​នៅតែ​រក្សា​ដូចដើម ។ លទ្ធផល គឺ​នៅ​ថ្ងៃ​ដំបូង គ្រប់គ្នា​បរិភោគ​ស៊ុត​ចៀន នៅ​ថ្ងៃទី​២ ម្សៅ​ស្រូវ​សាឡី ជាមួយ​ផ្លែឈើ ។​

​ការ​វាស់​កម្រិត​ស្ករ ក្នុង​ឈាម​ត្រូវបានធ្វើ​រៀងរាល់ ៥ នាទី ម្តង ដោយ​ឧបករណ៍​កំណត់​លើ​សរីរាង្គ​អ្នកចូលរួម​បង្ហាញថា អាហារ​ពេលព្រឹក​សម្បូរ​ជាតិ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត ទាប រួមមាន​ស៊ុត​ចៀន អនុញ្ញាត​ឲ្យ​បញ្ចៀស​បាតុភូត​កម្ចាត់​ស្ករ​កើតឡើង​នៅ​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ក្រោយពេល​បរិភោគ​ភ្លាមៗ ។ ហើយ​ប្រសិទ្ធ​ភា​នោះ​អូស បន្លាយ​ពេញ​មួយថ្ងៃ នោះ​ជាការ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​អ្នកវិទ្យាសាស្ត្រ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge