កុំអូសរំលង! អ្នកដែលនោមញឹកញាប់ពី ៨ដងឡើង អាចប្រឈមមុខនឹងជំងឺទាំងនេះជាមិនខាន

Posted by : 112220 | 04-May-2021

ការទម្លាប់នោមញឹកញាប់ គឺជារឿងធម្មតា ប្រសិនបើអ្នកផឹកទឹកច្រើន ហើយជាទូទៅមនុស្សយើងម្នាក់នោមញឹកញាប់ជាមធ្យម
ក្នុងមួយថ្ងៃចន្លោះពី ៤ ទៅ ៨ដងជារឿងសាមញ្ញប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើមួយថ្ងៃយើងនោមចាប់ពី ៨ដងឡើងទៅ នោះវាអាច
មកពីកត្តា០២រួមមាន “ទីមួយ គឺអាចបណ្ដាលមកពីយើងញុំាទឹកច្រើន”, “ទីពីរ គឺអាចមកពីយើងមានបញ្ហាសុខភាពផ្សេងៗ ដែលភាគច្រើនអាចមកពីការមានដំបៅតម្រងនោមជាដើម” នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា ការនោមញឹកញាប់ ក៏អាចជាកត្តាមួយផ្នែកដែលបង្ហាញនូវរោគ
សញ្ញាថា អ្នកអាចមានជំងឺទឹកនោមផ្អែមប្រភេទទី០១ និងប្រភេទទី០២។ ជាការពិតណាស់ អាការនៃជំងឺទឹកនោមផ្អែមភាគច្រើន
វាបង្កឱ្យអ្នកជំងឺ ឧស្សាហ៍បត់ជើងញឹកញាប់ ពីព្រោះដើម្បីធ្វើការបញ្ចេញនៅជាតិស្ករ និងបង្កឱ្យមានអាការស្រែកទឹកខ្លាំង ហើយនឹងចាប់ផ្ដើមចុះគីឡូជាដើម។

នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិល គួច ម៉េងលី បានបន្ថែមថា ការនោមញឹកញាប់នេះអាចបណ្ដាលមកពី ការហើមក្រពេញប្រូស្តាត ដែលស្ថិតនៅកន្លែងគល់ក្រោមលិង្គ នៅពេលណាយើងបត់ជើងរួច នោះក្រពេញប្រូស្តាតនឹងធ្វើការបិទ ប៉ុន្តែជាទូទៅចំពោះមនុស្ស
ប្រុសដែលមានអាយុច្រើនក្រពេញប្រូស្តាតតែងតែហើម រហូតឆ្លងទៅដល់ការកើតជំងឺមហារីកទៀត ដែលវាបង្កឱ្យមានការនោមញឹក
ញាប់ផងដែរ។

យ៉ាងណាមិញ ការនោមញឹកញាប់អាចបណ្ដាលមកពី ការរលាកផ្លោកនោម ឬក៏ការទទួលទាន់ថ្នាំឡើងឈាមដែលធ្វើឱ្យមាន
ការបញ្ចុះជាតិទឹក ឬក៏អ្នកមានអារម្មណ៍បញ្ហាលើប្រព័ន្ធសរសៃរវិញ្ញាណ ឬក៏អ្នកមានរោគស្ត្រូកណាមួយ ដែលធ្វើឱ្យគាត់ពិបាក
ក្នុងការគ្រប់គ្រងការបត់ជើងតូច។

ម្យ៉ាងវិញទៀត ស្ថាប័នផ្សព្វផ្សាយសុខភាព Healthline បានបង្ហាញថា ការនោមញឹកញាប់អាចបង្កឱ្យមានរោគសញ្ញារួមមាន
គ្រួសក្នុងប្លោកនោម, ទឹកនោមផ្អែម, និងជំងឺ Interstitial Cystitis(IC)។ យ៉ាងណាមិញ ការទទួលទាន់នូវជាតិកាហ្វេអ៊ីន ជាតិ
នីកូទីន ជាតិផ្អែម និងជាតិអាល់កុលក៏អាចធ្វើឱ្យអ្នករលាកប្លោកនោម ហើយបណ្ដាលឱ្យអ្នកមានរោគសញ្ញា នោមញឹកញាប់ផងដែរ។

ដូច្នេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ដើម្បីដឹងពី មូលហេតុនៃការនោមញឹកញឹប់ យើងអាចធ្វើតេស្តតាមរយៈ
Cystoscopy ដែលគេប្រើប្រាស់ឧបករណ៍មួយនេះ ដើម្បីឆ្លុះទៅលើផ្លោកនោម ដើម្បីរកមើលថា តើយើងមានបញ្ហាអ្វីពិតប្រាកដ? ហើយនៅក្នុងនោះដែរ យើងត្រូវសង្កេតមើលដោយខ្លួនឯងថា តើយើងឧស្សាហ៍ស្រេកទឹកខុសធម្មតា អស់កម្លាំង ហេវខុសប្លែក
ពីធម្មតាឬទេ? ឬ ត្រូវសង្កេតមើលទៀតថា តើនៅពេលយើងបត់ជើងមានចេញខ្ទុះដែរឬទេ?

ជាចុងក្រោយ សូមបងប្អូនដែលមានបញ្ហាលើការនោមញឹកញាប់ខុសប្លែកពីធម្មតា សូមបងប្អូនប្រញាប់ទៅជួបវេជ្ជបណ្ឌិត
ដែលមានឯកទេសតាមផ្នែកនៃជំងឺនីមួយៗ ដើម្បីទទួលវេជ្ជបញ្ជាថ្នាំឱ្យបានត្រឹមត្រូវ ចៀសវាងការទទួលទាន់ថ្នាំមិនច្បាស់លាស់។

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge