ផ្កាម៉ោងបួនឬផ្កាយួនព្យាបាលដុះសាច់បំពងក រលាកផ្លូវនោម និងផ្លូវបន្តពូជ រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែម រលាកដោះ បិតបូស បិតតាអក

Posted by : 10639 | 01-Jun-2021

លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅកំពស់ពី 0,2-1m ដើមត្រង់បែកមែក និងមានថ្នាំងធំៗ។
ស្លឹកៈ រាងបេះដូង ស្រូចចុង ដុះទល់ទងគ្នា រលោង។
ផ្កាៈ មានពណ៌ស្វាយ ស ផ្កាឈូក ពណ៌លឿង ក្លឹនក្រអូបខ្លាំងនៅកណ្តាលយប់។ ឆែកជា៥ត្របកផ្កាត្រកួន។
កន្លែងដាំដុះ : ដុះតាមគ្រាប់ គេដាំលំអសួន។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រសជាតិៈ សាបឡែមៗ ធាតុត្រជាក់បន្តិច។
សារធាតុគីមីៈ មានជាតិ alkaloid trigonellin
ការព្យាបាលៈ ដុះសាច់បំពងក រលាកផ្លូវនោម និងផ្លូវបន្តពូជ រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែម រលាកដោះ
បិតបូស បិតតាអក។ ផ្កាព្យាបាលក្អកចេញឈាម។
កំរិតនិងរបៀបប្រើៈ ប្រើឬសពី ១៥-២០ក្រាម ដាំទឹកផឹក ឬ ៦-១៦ក្រាម ដើមស្រស់បុកបិតខាងក្រៅឬដាំអោយពុះ
យកទឹកលាង ហាមៈ ហាមផឹកស្រ្តីមានផ្ទៃពោះ

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge