វល្លិចារព្យាបាល ពស់ពិសចឹក ភ្នែកឡើងបាយ ឬសដូងបាត បូស ដំបៅជាដើម

Posted by : 10639 | 12-Feb-2022

លក្ខណះរុក្ខជាតិៈ ជាប្រភេទវល្លិវារដើមរឹង។
ដើមៈ ដើមវាធំ ត្រាំទឹក ចេញជាពណ៌ អាចជ្រលក់សំណាញ់ មង អូនបាន។
កន្លែងដាំដុះ : ដុះនៅក្នុងព្រៃរបោះនៃប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក​និងដើម។
សារធាតុៈ ដែលមានសារធាតុ Flavonol glycosides។
ការព្យាបាលៈ ផ្សំលាយជាមួយថ្នាំផ្សេងៗឯទៀត វល្លិចារ គឺជាថ្នាំព្យាបាល ពស់ពិសចឹក ចំពោះភ្នែកឡើងបាយ
គេយកជ័រក្រៀមរបស់វល្លិចារ ៤ភាគ ខ្លឹមចន្ទ័ក្រហម មួយភាគ អំបិលមូល ពីរភាគ និង Chebulic Myrobalands បីភាគ បុកអោយទៅជាម្សៅសំរាប់ដាក់ភ្នែក។ ស្លឹកនិងដើមស្ងោរត្រាំឬសដូងបាត។ ស្លឹកប្រើជាថ្នាំបិត រឺលាបពីក្រៅដើម្បី
ព្យាបាលហើម​ បូស ដំបៅជាដើម។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge