ស្រល់ក្រហមអាច​យក​ធ្វើ​ធូប និង ឱសថ​ព្យាបាល​ជំងឺ​ស​ធ្លាក់​ឆ្អឹង ឈឺពោះ​

Posted by : 10639 | 30-Mar-2020

ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​រហូតដល់​៤០​ម៉ែត្រ មាន​ទ្រង់ទ្រាយ​រាង​សាជី​ជ្រុង មែក​ត្រង់​ទៅលើ កំពូល​ក្រឡូម ដុះ​ក្នុង​ព្រៃភ្នំ​ប្រទេស
​ជាច្រើន ដែល​នៅក្រោម អានុភាព​ខ្យល់​រដូវ (Mousson) ឥណ្ឌូចិន ប្រជុំ​កោះ​នៃ​ប្រទេស​ជ្វា ឥណ្ឌូណេស៊ី និង​កោះ​Fidji​។ ក្នុងប្រទេស​
ខ្មែរ ស្រល់​ក្រហមដុះ​ផ្ដុំគ្នាលាយ​ជាមួយ​ស្រល់ស លើ​ភ្នំ​បូ​គោ ហើយ​មាន​កម្ពស់ មិន​លើសពី​ស្រល់​ស ឡើយ គឺជា​ប្រភេទ​ព្រឹក្ស​តឿ​។
នៅ​ជុំវិញ​សមុទ្រកំពង់សោម ស្រល់​ក្រហម​នេះមាន​ដុះ​លាយ​ជាមួយ​ស្រល់សជា​ដំរាប​។ ឈើ​ស្រល់​ក្រហម គឺមាន​ពណ៌​ក្រហម ប្រើ
ការ​បាន​ច្រើន​មុខ ដូចជា​ធ្វើ​ដងក្ដោង ធ្វើ​ទូក កប៉ាល និង​សម្រាប់​ឆ្លាក់​វត្ថុ​ផ្សេងៗ​ជាដើម​។

ប្រេង​ដើម​ស្រល់​ក្រហមមាន​ក្លិនក្រអូប មាន​ពណ៌​លឿង​លាយ​ប៉ៃ​តង គេ​ប្រើ​សម្រាប់ធ្វើ​ធូបនិង​ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​ស​ន្លាក់​ឆ្អឹង ឈឺ
ពោះ ។​ល​។ មែក​តូច​ខ្មែរលើ ប្រើ​សម្រាប់​ដុត​បំភ្លឺ​ពេលយប់​ងងឹត​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge