អាហារ​ដែល​អ្នក​មិនគួរ​ឱ្យ​កូន​បរិភោគ​នៅពេល​ឃ្លាន

Posted by : 10639 | 06-Apr-2019

អ្នក​ត្រូវតែ​ចងចាំ​ថា អាហារ​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​មិន​គួរឱ្យ​កូន​បរិភោគ​ទេ ទោះបីជា​គេ ឃ្លាន​យ៉ាងណាក៏ដោយ ។ តើ​មាន​អ្វីខ្លះ​?
​ ​
​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​ផ្លែ ទន្លាប់​និង​ប៉េងប៉ោះ​នៅពេលដែល គេ​ឃ្លាន​ឡើយ ព្រោះ​វា​មាន សារធាតុ​ម្យ៉ាង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រពះ​ខ្លាំងណាស់ ។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំឱ្យ​កូន បរិភោគ​ឱ្យសោះ ។​

​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​ចេក នៅ​ពោះ​ទទេ​ទេ ព្រោះ​វា​មិន​ត្រឹមតែ ប៉ះពាល់​ស​សៃ​ឈាម ហើយ​ថែមទាំង ប៉ះពាល់​ដល់​បេះដូង​ទៀតផង ។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ពេលដែល ឱ្យ​កូន​ញ៉ាំ​ម្តងៗ ។​

​អ្នក​ក៏​មិនត្រូវ​ឱ្យគេ​បរិភោគ ក្រូច នៅពេល​ឃ្លាន​ដែរ ព្រោះ​វា​មាន​ជាតិ​ជូរ ដែល​ប៉ះពាល់​ដល់​ក្រពះ ខ្លាំងណាស់​។​ជា ហេតុដែល​ធ្វើឱ្យ​ក្រពះ​កូន​ងាយ​ខូច​ជាខ្លាំង​។​
​ ​
​ជាងនេះទៅទៀត ក៏​មិន​អាចឱ្យ កូន​បរិភោគ​ដំឡូងបារាំង​ដែរ ព្រោះ​ក៏​អាច​ប៉ះពាល់​សល់​សុខភាព កូន​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឱ្យ​កូន​ញ៉ាំ​ក្រោយ​ពេលដែល​គេ​ញ៉ាំ​ឆ្អែត ។​
​ ​
​អ្នក​មិន​ត្រូវឱ្យ​កូន​ញ៉ាំ​តែ​និង ភេសជ្ជៈ​ដែល​ត្រជាក់​ពេក​ទេ ព្រោះ​វា សុទ្ធតែ​ប៉ះពាល់​ដល់​សុខភាព កូន​អ្នកខ្លាំង​ណាស់​ដោយ​អ្នក​មិនដឹង​ខ្លួន ។ ដូចនេះ មុននឹង​ឱ្យ​កូន​ញ៉ាំ​អ្វី​អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge