មកដឹងវិធីផ្ទេររូបទាំងអស់លើ Facebook ដាក់ចូល Google Drive ការពារកុំឲ្យបាត់!

Posted by : 112220 | 26-Jun-2020

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោកអាចផ្ទេររូបថត និងវីដេអូ របស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។ ការដាក់ឱ្យប្រើមុខងារនេះគឺជាផ្នែកមួយនៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែនៅប្រើក្រុមហ៊ុនតែមួយរហូត។

ម៉្យាងវិញទៀត នេះក៏អាចជួយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យកុំឱ្យបាត់បង់នៅពេលដែលគណនីណា មួយនោះត្រូវបានគេលួចចូល ហើយបំផ្លាញទិន្នន័យទាំងអស់ចោលនោះ។ ដើម្បីផ្ទេរទិន្នន័យពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ហ្វេសប៊ុកដូចខាងក្រោម៖

  • នៅផ្នែកខាងស្តាំ ចុចលើសញ្ញា "គំនូស៣លើគ្នា"
  • ចុចលើពាក្យ Settings
  • ចុចលើពាក្យ Transfer a Copy of Your Photos or Videos
  • ចុចលើ Choose Destination -> រើសយក Google Photos
  • ចុច Next ហើយ Login ចូល Google Drive

លោកអ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge