ប្រើ​អាស្ពៀរីន​ប្រចាំថ្ងៃ បង្ក​ផល​អាក្រក់​ច្រើនជាង​ល្អ

Posted by : 8484 | 06-Oct-2018

យោងតាម​ការសិក្សា​ថ្មី​មួយ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន ឱ្យដឹងថា មនុស្ស​ដែល​មាន​សុខភាព​ល្អ ទទួលទាន​ថ្នាំ​អាស្ពៀរីន aspirin ជាប្រចាំ ដើម្បី​ការពារ​ជំងឺ​គាំងបេះដូង ប្រហែល​ជា​ធ្វើឱ្យប៉ះពាល់​ដល់​រាងកាយ របស់​ពួកគេ​ច្រើន​ជាង​ផល​ល្អ ។​ ​ក្រុម​អ្នកស្រាវ ជ្រាវ​បាន​រក ឃើញថា អត្រា​ធ្លាក់ឈាម​ដោយសារ តែ​ការ​ទទួលទាន​ថ្នាំ​អាស្ពៀរីន ជាប្រចាំ ទៅលើ​មនុស្ស​ដែល​មាន​សុខភាព​ល្អ ô​មិន​អាច​ត្រូវ បាន​គាំទ្រ​ទេ​õ តែ​យ៉ាង ណា​ពួកគេ​មិន​បាន​ជំទាស់​ការប្រើ​ថ្នាំ នេះ​ទៅ​លើ​អ្នកជំងឺ​ដែល​មាន​ប្រវត្តិ​មាន​បញ្ហា​សរសៃឈាម ។​​​ លទ្ធផល​នៃ​ការ​សិក្សា​ដែល មានឈ្មោះ​ថា Aspirin for Asymptoma-tic Atherosclerosis(AAA) បាន​បន្ថែម ទៅលើ​ការពិភាក្សា​ដែល​ប្រើ​ពេល​ដ៏​យូរ​អំពី​ថា តើ​គ្រោះថ្នាក់​ដែល​អាច​កើត មាន​ក្នុង​ការប្រើ​ថ្នាំ​អាស្ពៀរីន​អាចមាន ច្រើន​ជាង​អត្ថប្រយោជន៍​ក្នុងការ​កាត់ បន្ថយ​អត្រា​ឈាម​កក ។​​​សាស្ត្រាចារ្យ​ភី​ធើ វ៉េ​ស​ប៊ឺ​ហ្គ ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ British Heart Foundation ដែល​បាន​ផ្តល់​មូលនិធិ ដល់​ការស្រាវជ្រាវ​នេះ​បាន​និយាយថា ô​យើង​ដឹង​ថា អ្នកជំងឺ​ដែល​មាន​រោគ សញ្ញា​ជំងឺ​សរសៃឈាម​ដូចជា​រោគ​ចុក ដើមទ្រូង ជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់ សរសៃឈាម​ក្នុង​ខួរក្បាល អាច​កាត់ បន្ថយ​អត្រា​នៃ​ការ​កើត​បញ្ហា​បន្ថែមទៀត របស់​ពួកគេ ដោយ​ការ​ទទួលទាន​ថ្នាំ អាស្ពៀរីន​ក្នុងបរិ​មាណតិច​តួចរៀ​ង រាល់ថ្ងៃ ។ លទ្ធផល​នៃ​ការសិក្សា​នេះ ស្របគ្នា​ជាមួយ​នឹង​ការណែនាំ​នាពេល​បច្ចុប្បន្ន​របស់​យើង​ដែល​មនុស្ស​មិន មាន​រោគសញ្ញា ឬ​ត្រូវ​បាន​ធ្វើ​រោគ​វិភាគ រកឃើញ​ជំងឺ​សរសៃឈាម ឬ​ជំងឺ​បេះដូង​នោះ មិនគួរ​លេបថ្នាំ​អាស្ពៀរីន​ទេ ពី​ព្រោះ​អត្រា​ធ្លាក់ឈាម​អាចមាន​ច្រើន ជាង​ផល ប្រយោជន៍ ។​​ ការសិក្សា​នេះ​ត្រូវបាន​ដឹកនាំ ដោយ​សាស្ត្រាចារ្យ​ហ្គឺរី ហ្វូវ​កេស​មកពី Wolfson Unit ដើម្បី​ទប់ស្កាត់​ជំងឺ​សរសៃឈាម​ផ្នែក​ខាង ក្រៅ​នៅ​ក្រុង Edinburgh ប្រទេ​សស្កុ​ត​ឡែន ហើយ​ត្រូវ បាន​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​សន្និសីទ​ស្តីពី ការសិក្សា​ជំងឺ​បេះដូង​នៃ​សង្គម​អឺរ៉ុប​នៅ ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ថ្ងៃ អាទិត្យ ។​​ ការសិក្សា​នេះ​ចូលរួម​ដោយ បុរស​និង​ស្ត្រី​ចំនួន​៣.៣៥០​នាក់ ដែល មាន​អាយុ​ពី​៥០​ឆ្នាំទៅ​៧៥​ឆ្នាំ ។​​ពួកគេ​ត្រូវបាន​ផ្តល់ឱ្យ​ជាប្រចាំ ទាំង​ថ្នាំ​អាស្ពៀរីន​ទម្ងន់​១០០​មិល្លីក្រា​ម ឬ​ថ្នាំ​បញ្ឆោត ហើយ​ត្រូវ​បាន​តាមដាន អស់​រយៈពេល​៨​ឆ្នាំ ។​​​នៅពេល​ដែល​គ្មាន​ភាពខុស ប្លែក​គ្នា​នៅ​ក្នុង​ចំនួន​នៃ​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ សរសៃឈាម​និង​បេះដូង​ផ្សេង ទៀត កើតមាន​នោះ ការ​ធ្លាក់ឈាម​ដ៏​សំខាន់ បាន​កើតឡើង​២​ភាគរយ​លើ​ក្រុម​អ្នក ដែល​ប្រើ​ថ្នាំ​អាស្ពៀរីន បើ​ប្រៀបធៀប ទៅ​នឹង​អត្រា​១,២​ភាគរយ ដែល​កើត មាន​លើ​ក្រុម​អ្នក​ដែល​ប្រើ​ថ្នាំ​បញ្ឆោត ៕
ប្រភពៈ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge