ថ្កូវ ប្រឆាំងរាល់ការឈឺចុកចាប់ ថ្នាំបញ្ចុះកំដៅ.....

Posted by : 10639 | 21-Mar-2020

លក្ខណះរុក្ខជាតិៈ ជាប្រភេទឈើ មានកំពស់ពី ៦ដល់ ១៥ម៉ែត្រ។ ស្លឹកទោលឆ្លាស់ទង ទទឹង៨ សង់ទីម៉ែត្របណ្តោយ
ប្រវែង ១៥សង់ទីម៉ែត្រ។ ផ្នែកខាងលើរលោងពណ៌បៃតង។ កញ្ចុំផ្កាចេញពីប្រគាបស្លឹករាងមូលក្រឡុំ។ ផ្កាពណ៌លឿង
ជាមួយផ្លែដ៏ច្រើន ពណ៌លឿងមានបន្ទាត់ផ្ចិត ៦ សង់ទីម៉ែត្រ។ ផ្លែបរិភោគបាន សំបកផ្លែមានរោម។
កន្លែងដាំដុះ៖ ដុះនៅក្នុងព្រៃរបោះ វាលទំនាប ពាសពេញកម្ពុជា។ គេដាំសំរាប់យកម្លប់ក្នុងភូមិ​ ឬមាត់ទន្លេ។ ដើមវា
លូតលាស់លឿនធ្វើជាក្រដាសបាន។
ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក និងសំបកដើម។
ការព្យាបាលៈ សំបកដើម និងដើមដាំទឹកផឹកមានប្រសិទ្ធភាព ប្រឆាំងរាល់ការឈឺចុកចាប់ ។ ទឹករបស់ផ្លែនិងទឹកដាំ
របស់សំបកដើមប្រើជាថ្នាំបញ្ចុះកំដៅ គេតែងតែយកមកបំពោកលើថ្ងាសកូនក្មេង។ ស្លឹកថ្កូវសំងួត រូចជក់ព្យាបាល
ឈឹក្បាល និងប្រតិកម្មរលាកច្រមុះ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge