សញ្ញា​បញ្ជាក់ថា ​រាងកាយ​របស់អ្នកពោរពេញ​ទៅដោយ​ជាតិពុល

Posted by : 10639 | 12-Oct-2017

ការទទួល​ទាន​អាហារ​កែច្នៃ​បានធ្វើ​ឲ្យខ្យល់​ដង្ហើម​របស់អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល ​និងការ​កង្វះ​លំហាត់​ប្រាណ ​ទាំងនេះ​សុទ្ធ
តែ​បាន​រួមចំណែក​ក្នុងការ​បង្កើន​ជាតិពុល​នៅក្នុង​រាងកាយ។ ​ទាំងនេះ​ គឺសញ្ញា​ទូទៅ​បំផុត ​តែងតែ​លេចឡើង​លើរាង​កាយ ​នៅពេល
​រាងកាយ​របស់អ្នក​ផ្ទុកទៅ​ដោយ​ជាតិ​ពុលខ្លាំង ​និងវិធី​សាស្ត្រ​ត្រូវ​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំងនេះ។

១.ខ្យល់ដង្ហើមក្លិនមិនល្អ

ខ្យល់ដង្ហើមមានក្លិនមិនល្អ អាចជាសញ្ញាថារាងកាយរបស់អ្នកគឺ ​ពោរពេញ​ទៅជាតិ​ពុល។ ​ខ្យល់​ដង្ហើម​អាក្រក់​អាចត្រូវ​បានបង្ក​ឡើង
ដោយ​បាក់តេរី​នៅក្នុង​មាត់​នោះទេ ​ប៉ុន្តែវា​អាចជា​សញ្ញាថា ​ថ្លើម​និង​ពោះវៀន​របស់អ្នក ​មានបញ្ហា​ក្នុងការ​បញ្ចេញ​ជាតិពុល។ ​សម្អាត
​អណ្ដាត​របស់អ្នក​ជាមួយ​នឹងការ​លាង​សម្អាត​អណ្ដាត​របស់អ្នក​អោយបាន​ ស្អាត ​ដើម្បី​សម្អាត​ជាតិពុល​ពីថ្លើម ​ដោយ​បរិភោគ​ឳសថ​
ស្រស់​នៃជីវ៉ាន់ស៊ុយ ​ជាមួយ​នឹងល្ង។

២. ចូលបន្ទប់ទឹកញឹកញាប់

ជានិច្ចកាលប្រសិនបើអ្នកចូលបន្ទប់ទឹកញឹកញាប់ពេក គឺមានន័យថា វត្តមាន​ជាតិពុល​មានកាន់​តែច្រើន​នៅក្នុង​សារពាង្គ​កាយ​របស់
អ្នក។ ​ប៉ុន្តែ ​អ្នកមិន​គួរមាន​ការ​តូចចិត្តទេ ​ព្រោះ​ជាតិពុល​ទាំង​អស់នេះនឹងត្រូវ​បាន​បណ្ដេញ​ចេញ។ ​បើមិន​ដូច្នេះទេ ​ពួកគេ​នឹងវិល
​ត្រឡប់​ទៅក្នុង​ចរន្ត​ឈាម​របស់អ្នក ​និងអាច​បង្កអោយមានបញ្ហា​ធំៗ​ជាច្រើន។ ​ចំពោះ​អ្នកដែល​មាន​បញ្ហា​ជាមួយ​នឹងការ​បត់ជើងធំ
​(លាមក) ​មិនទៀត​ទាត់ ​ជាញឹក​ញាប់​អ្នកត្រូវ​ទទួលទាន​ទឹកឲ្យ​បានច្រើន ​តាមដែល​អាច​ទទួល​ទានបាន។

៣. ការលើសទម្ងន់

ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ ​គ្មានសារ​ធាតុចិញ្ចឹម​គ្រប់គ្រាន់ ​ជាពិសេស​ប្រភេទ​អាហារ​សម្បូរ​កោសិកា​ជាតិខ្លាញ់​ខ្លាំង។
​នៅពេល​រាងកាយ​របស់អ្នក ​គឺពោរពេញ​ដោយ​ពួកគេ ​ដូច្នេះ​ការកាត់​បន្ថយ​ទម្ងន់​អាចជា ​”បេសកកម្​មមិនអាច​ទៅរួច​នោះទេ”។ ​ទាំង
នេះ ​គឺជាមូល​ហេតុ​ដែលអ្នក​គួរតែ​ជ្រើសរើស​អាហារ​ស្អាត ​និងប្រភេទ​អាហារ​សរីរាង្គ,​ វានឹង​ប្រាកដថា ​អ្នកនឹង​បានបែក​ញើស​យ៉ាង
​ស្រួល, ​ការចូល​បន្ទប់​ទៀត​មាន​ភាពទៀង​ទាត់, ​ជាពិសេស​ជួយឲ្យ​ខ្យល់​ដកដង្ហើម​របស់អ្នក​កាន់តែ​ស្រស់ស្រាយ។

៤. អ្នកមានបញ្ហាជាមួយក្លិនផ្សេងៗគ្នា

ប្រសិនបើអ្នកមានប្រតិកម្មយ៉ាងខ្លាំងទៅនឹងក្លិនទឹកអប់ ​ឬផ្សែង​បារី ​គឺអាច​សន្និ​ដ្ឋាន​បានថា ​នៅក្នុង​រាងកាយ​របស់អ្នក​ពោរពេញ​ទៅ
ដោយ​ជាតិពុល។ ​ការបំបាត់​ជាតិពុលនេះ​ត្រូវបានបិទ ​ហើយរាង​កាយ​នឹងមាន​អារម្មណ៍ថា ​វិញ្ញាណ​អាចបង្ក​អោយមាន​ប្រតិកម្ម​យ៉ាង
ខ្លាំងដូចជាការ​ឈឺក្បាល ​និងការចង់​ក្អួតចង្អោរ​ផងដែរ៕

ប្រភព www.khmer-press.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge