សារប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែស្រកានាគ

Posted by : 8484 | 06-Oct-2018

​ផ្លែ​ ស្រកានាគ​មួយ​ផ្លែ​ផ្ទុក​ប្រមាណ​៦០​កាឡូរី , ៦០mg សូ​ដ្យូ​ម , ៨g ស្ករ និង​១g ជាតិ​សរសៃ ។មិន​ដូចជា​ផ្លែឈើ​ដទៃ ទៀត ក្រៅពី​សារជាតិ​ជីវជាតិ​ខាងលើ ស្រកានាគ​នៅ​ផ្ទុក​២g ជាតិ​ខ្លាញ់​រលាយ និង២g ប្រូតេអ៊ីន ។ សឹងតែ​ទាំង​អស់នៃ​ជាតិ​ខ្លាញ់ និង​ ប្រូតេអ៊ីន​ត្រូវបាន​រកឃើញ​ក្នុង​គ្រាប់​ពណ៌​ខ្មៅ​តូចៗ​របស់​ផ្លែ​ ស្រកានាគ ។​​ផលប្រយោជន៍​របស់​ផ្លែ​ស្រកា នាគ​​ស្រកានាគ​សម្បូរ​ វីតាមីន C ការ៉ូ​ទីន កាល់ស្យូមវីតាមីន B សារជាតិ​ជីវជាតិ​មួយចំនួន និង​សារជាតិ​ប្រឆាំង​អុកស៊ីត កម្ម​ផ្សេងៗ ។ សារជាតិ​ទាំងនេះ​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​សកម្មភាព​ក្នុង​សរីរាង្គ​ ល្អ​ជាង នាំមក​ឲ្យ​អ្នក​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ​មួយ​រឹងមាំ ថាមពល​ដ៏​ច្រើន ។ ក្រៅពីនេះ​ទទួលទាន​ស្រកានាគនៅ​ល្អ​សម្រាប់​ស្បែក និង​ភ្នែក​... ។
​-​ជាតិ​សរសៃ​​ចំពោះ​អ្នក​កំពុង​ប្រឹងប្រែង​ដើម្បី​ ប​បង្កើន​បរិមាណ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ នោះ​ស្រកានាគ​អាច ជា​ជម្រើស​១​ដ៏​អស្ចារ្យ ។ ជាតិ​សរសៃ​រលាយ​មាន​ក្នុង​ផ្លែ​ស្រកានាគ​អាចជួយ​គ្រប់គ្នា​បញ្ចុះទម្ងន់ បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម ចិញ្ចឹម​ថែទាំ​ពោះ​វ​វៀន និង​ទប់ស្កាត់​មហារីក​ពោះវៀន ។
​-​ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​​ ស្រកានាគ​ផ្ទុក​ពេញ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​កោសិកា​របស់​សរីរាង្គ​ចំពោះ​ការវាយប្រហារ​របស់​រ៉ាឌីកាល់​សេរី​ រុញ​ថយក្រោយ​ភាពចំណាស់ និង​ទប់ស្កាត់​ជំងឺមហារីក ។​​បរិមាណ athocyanine មាន​ក្នុង​ផ្លែ​ស្រកានាគ​គឺ​ខ្ពស់បំផុត ។ athocyanine ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ វា​អាចជួយ​គ្រប់គ្នា​ទប់ស្កាត់​ភាព​ក្រិន​រឹង​សរសៃឈាមជំងឺ​បេះដូង ។ ទន្ទឹម​នោះ anthocyanine អាច​ប្រ​ឆាំ​តប​រ៉ាឌីកាល់​សេរី​ដើម្បី​ពន្យារ​ភាពចំណាស់​របស់​សរីរាង្គ​ មនុស្ស និង​អាច​ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ​នៅ​មនុស្ស​ចាស់។​
- ​វីតាមីន C​ ស្រកានាគ​ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីនC ដ៏​អស្ចារ្យ ។ វីតាមីន Cតួនាទី​សំខាន់​មួយ​ជំនួយ​ប្រព័ន្ធ​ការពារ​សរីរាង្គនិង​អាចជួយ​ឲ្យ​ឆាប់​ជា និង​បន្ថយ​កម្រិត​ធ្ងន់ធ្ងរ​រ​បស់​ជំងឺ​គ្រុន​រងា​ធម្មតា។ ក្រៅពីនេះ​វីតាមីន C នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ស្អាត ។
​- ​ដែក​​ ស្រកានាគ​ផ្ទុក​ជាតិ​ដែក​យ៉ាងខ្ពស់។ ដែក​ជាវ​ត្ថុ​ធាតុ​ចាំបាច់​ដើម្បី​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​សរីរាង្គ​ មនុស្ស ។ យើង​អាចបំពេញ​ដែក​គ្រប់គ្រាន់ដើម្បី​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ដោយ​វិធី​ទទួលទាន​ស្រកានាគ។
​- ​ប្រូតេអ៊ីន​​ប្រូតេអ៊ីន​នៅក្នុង​ ផ្លែ​ស្រកានាគ​អាច​ត្រូវបាន​ផ្តុំ​យ៉ាងសកម្ម​ជាមួយ​ពពួក​លោហធាតុ​ធ្ងន់​ ក្នុង​សរីរាង្គ ដើម្បី​កម្ចាត់​ជាតិពុល ។ ជាងនេះទៀត​វា​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​ការពារ​គែម​ក្រពះ។
​-​ ជាតិ​ខ្លាញ់និង​កូ​ឡេ​ស្តេ​រ៉ូ​ល​​ ស្រកានាគ​មាន​ផ្ទុក​គ្រាប់​តូចៗ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ជាតិ​ខ្លាញ់​ មួយចំនួន ។ ភាគច្រើន​នៃ​ជាតិ​ខ្លាញ់​រកឃើញ​ក្នុង​ផ្លែ​ស្រកានាគ​ជា​ជាតិ​ខ្លាញ់​រលាយ​ ដែល​ល្អ​សម្រាប់​សុខភាព ។​​ក្នុងពេល​មនុស្ស​ជាច្រើន​រក​គ្រប់​វិធី​ ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យកចិត្តទុកដាក់​របប​ទទួលទាន​ជាមួយ​ពពួក​ គ្រាប់ និង​បន្លែ​បៃតងនោះ​ផ្លែ​ស្រកានាគ​អាច​នឹង​ជា​ជម្រើស​ល្អ​មួយ ដើម្បី​បន្ថែម​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ហើយ​អ្នកនឹង​មិនបាច់​បារម្ភ​ពី​ឥទ្ធិពល​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល៕
ប្រភពៈ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge