លំហាត់​ប្រាណ​ងាយៗ​ធ្វើ​ឲ្យ​ថ្គាម​ស្អាត​ដោយ​មិន​បាច់​វះកាត់

Posted by : 10639 | 10-Jan-2017

សុភាព​នារី​ទាំង​ឡាយ ច្រើន​ប្រាថ្នា​ចង់​បាន​ថ្គាម​ស្អាត​តាម​បែប​ធម្មជាតិ មិន​ធំ​ពេក មិន​តូច​ពេក និង​​មើល​ទៅ​ស័ក្ដិសម​ទម្រង់​មុខ។ ដោយសារ​បែប​នេះ​ហើយ ទើប​អ្នក​មិនសូវ​មាន​ថ្គាម​ស្អាត ព្យាយាម​ចំណាយ​ប្រាក់​វះកាត់ ដើម្បី​កែ​កុន​​ឲ្យ​សម​តាម​ប្រាថ្នា។ យ៉ាង​ណា​មិញ មាន​លំហាត់​ប្រាណ​ងាយៗ​បី​យ៉ាង ដែល​អ្នក​អាច​អនុវត្ត​ធ្វើ​ឲ្យ​ថ្គាម​ស្អាត​បាន​តាម​បែប​ធម្មជាតិ ដោយ​មិន​ចាំ​បាច់​វះ​កាត់។

១. លំហាត់​ប្រាណ​ដោយ​គ្រហឹម​ដូច​តោ
​​​​ប្រសិន​មាន​ពេល និង​ទីកន្លែង​ដែល​មិន​រំខាន​ដល់​អ្នក​ដទៃ សាក​ល្បង​អនុវត្តន៍​លំហាត់​ប្រាណ​គ្រហឹម​ដូច​តោ ព្រោះ​វា​អាច​ជំរុញ​ចលនា​សាច់​ដុំ​ទាំង ៥៣ លើ​ផ្ទៃ​មុខ។

​​​​
ចាប់​ផ្ដើម​លំហាត់​ប្រាណ​​ ដោយ​អង្គុយ​លើ​កៅអី​សម្លឹង​ទៅ​មុខ​ធម្មតា រួច​ដាក់​ដៃ​​ទាំង​ពីរ​លើ​ភ្លៅ​សង​ខាង។
​​​​
ដក​ដង្ហើម​ឲ្យ​វែង​ចូល​តាម​ច្រមុះ។ ពេល​គ្រហឹម​បញ្ចេញ​ខ្យល់​មក​វិញ ត្រូវ​ដាក់​អណ្ដាត​ចេញ​ក្រៅ ទម្លាក់​ទៅ​ក្រោម​រក​ចង្កា។ បន្ទាប់​មក ៤ ទៅ ១០​វិនាទី សឹម​ធ្វើ​ឡើង​វិញ​ម្ដង​ទៀត។
​​​​
ធ្វើ​បែប​នេះ​ច្រើន​ដង មិន​ត្រឹម​តែ​អាច​ជួយ​ជំរុញ​ថ្គាម​ឲ្យ​កាន់​តែ​ស្អាត​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។ ​​​
​​​​

២. លំហាត់​ប្រាណ​ថើប​មេឃ
ងើយ​ក្បាល​ឡើង​លើ រួច​បញ្ចេញ​សកម្មភាព​ថើប​តែ​ម្នាក់​ឯង អាច​ជួយ​ជំរុញ​សាច់ដុំ​ក និង​​ថ្គាម ដែល​ធ្វើ​ឲ្យ​​ថ្គាម​កាន់​តែ​ស្អាត​យ៉ាង​មាន​ប្រសិទ្ធភាព។
​​​​
ចាប់​ផ្ដើម​លំហាត់​ប្រាណ​របស់​អ្នក​ដោយ លើក​ចង្កា​ឡើង​លើ ក្បាល​ងើយ​ទៅ​ក្រោយ។ ពេល​ដល់​ចំណុច​ទាល់​ហើយ រុញ​ចុង​អណ្ដាត​ទៅ​ទល់​នឹង​មាត់​ផ្នែក​ខាង​លើ (ប្រៀប​ដូច​ថើប​នរណា​ម្នាក់)។
​​​​
លើក​ទី​ពីរ ទ្រេត​ក្បាល​ទៅ​ខាង​ស្ដាំ​ ដាក់​ត្រចៀក​ឲ្យ​ដល់​ស្មា រួច​ថើប​ម្ដង​ទៀត​ដូច​លើក​ទី​មួយ។
​​​​
លើក​ទី​បី ទ្រេត​ក្បាល​ទៅ​ខាង​ឆ្វេង​វិញ​ម្ដង ដាក់​ត្រចៀក​ឲ្យ​ដល់​ស្មា និង​​ថើប​ម្ដង​ទៀត​ដូច​លើក​ទី​មួយ។ អនុវត្ត​ទាំង​បី​ជំហាន​នេះ ចំនួន ៤​ដង​រាល់​ថ្ងៃ។
​​​​
៣. លំហាត់​ប្រាណ​ដោយ​ទំពាមាន​សាច់​ដុំ​បួន ស្ថិត​នៅ​ជុំ​វិញ​កន្លែង​ភ្ជាប់​គ្នា​រវាង​ឆ្អឹង​ថ្គាម​លើ​និង​ក្រោម ហើយ​ពេល​ទំពា​សាច់​ដុំ​​អាច​បញ្ជា​ឆ្អឹង​ថ្គាម​ក្រោម​មាន​ចលនា។ ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ទៅ​លើ​សាច់​ដុំ​ទំពា ដើម្បី​ឲ្យ​ថ្គាម​របស់​អ្នក​កាន់​តែ​ស្អាត៕

ប្រភព www.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge