ផ្លែឈើ​ក្រៀម​ល្អ​សម្រាប់​សុខភាព ឬ​អត់​?

Posted by : 10639 | 06-Apr-2019

ពពួក​ផ្លែឈើ​ក្រៀម​ដូចជា ទំពាំងបាយជូរ​ក្រៀម​, អា​ព្រី​កូត​ក្រៀម ល្វា​ក្រៀម ឬ ផ្លែ​ផ្លាំ​ក្រៀម ជាដើម មាន​បរិមាណ​ជីវជាតិ​ខ្ពស់​ក្នុង​ទំហំ​ដ៏​តូច របស់​វា ។ មូលហេតុ​គឺ​សារជាតិ​ជីវជាតិ និង​ជាតិ​សរសៃ​ប្រមូលផ្តុំ​ច្រើនជាង​ពេល កម្ចាត់​ទឹក​របស់​វា​ចេញ ។​

​អាច​ប្រៀបធៀប​ផ្លែ​អា​ព្រី​កូត​ក្រៀម កន្លះ​ចានចង្កឹះ​មាន 4,7​ក្រាម​ជាតិ​សរសៃ តែ​ផ្លែ​អា​ព្រី​កូត ស្រស់​ក្នុង បរិមាណ​ដូច គ្នា​មានតែ 1,6​ក្រាម​ជាតិ​សរសៃ​។​ផ្លែ ឈើ ក្រៀម​ក៏​ជា​ប្រភព​សម្បូរ សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន B-folate​។​

ប៉ុន្តែ​វា​អាចជា​បញ្ហា​មួយ​សម្រាប់ អ្នក​ត្រូវ​ប្រយ័ត្ន​ពេល​ប្រើប្រាស់ ស្ករ​, កាបូ​អ៊ី​ដ្រា​ត ឬ កាឡូរី របស់​វា​។​ឧ​ទា​ហរ​-​ណ៍​ទំពាំងបាយជូរ​ស្រស់​១​ពែង មាន ស្ករ​ចំនួន 23​ក្រាម​និង​១០៤ កាឡូរី តែ ទំពាំងបាយជូរ​ក្រៀម​១​ពែង ដូចគ្នា មាន ស្ករ​ដល់​ទៅ 116​ក្រាម និង​៥២០​កាឡូរី -​ស្មើ ៥ ដង នៃ​បរិមាណ​ទំពាំង បាយ​ជូរ​ស្រស់ ។​
​ ​
​ពិនិត្យ​ជារួម ផ្លែឈើ​ក្រៀម អាចជា​អាហារសម្រន់​មួយ​សម្បូរ ជីវជាតិ ប៉ុន្តែ​អ្នក​ត្រូវ​យកចិត្តទុកដាក់ អំពី​បរិមាណ​ស្ករ​, កាបូ​អ៊ី​ដ្រា​ត ឬ កាឡូរី ព្រោះ​វា​ពិតជា​ទាក់ទាញ​គួរឱ្យ​ចង់​ទទួល ទាន​ខ្លាំង ហើយ​អ្នក​អាចនឹងទទួល​ទាន ដោយ​បាត់​ការគ្រប់គ្រង ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge