បុរសបង្ហើបប្រាប់ត្រង់ៗនូវលក្ខណៈ៥យ៉ាងរបស់មនុស្សស្រី ដែលក្លាយជាឧត្តមភរិយា

Posted by : 112220 | 04-Mar-2021

​បើ​អ្នក​ពិត​​ជា​ចង់​ក្លាយ​ជា​ឧត្តម​ភរិយា​មួយ​រូប​ អ្ន​ក​គួរ​ហ្វឹក​ហាត់​ខ្លួន​នូវ​ចំណុច​ខាង​ក្រោម​នេះ​។

១. ​ចេះ​ទុក​ដាក់​លុយ​កាក់

​ជា​ការ​ពិត ​មនុស្ស​ប្រុស​ក្រៅ​ពី​ចង់​បាន​ភរិយា​​ម្នាក់ ​គាត់​ក៏​រំពឹង​ថា​មនុស្ស​ស្រី​នឹង​អាច​​​ជួយ​រក្សា​លុ​យ​កាក់​បាន​យ៉ាង​ល្អ។ ​ម្ល៉ោះ​ហើយ
​នាម​ជា​អនាគត​ភរិយា​ ​​អ្នក​គួរ​តែ​ចេះ​បែង​ចែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ ​មិន​ចាយ​ខ្ជះ​ខ្ជាយ​តាម​តែ​ចិត្ត​គិត​ឃើញ​នោះ​ទេ។

​២. ​​មិន​ជប់​លៀង​រាល់​ពេល​ពេក

គ្មាន​បុរស​ណា​ចង់​បាន​ភរិយា​ស្រវឹង​​រាល់​ល្ងាច ​ឲ្យ​តែ​ព្រលប់​មិន​ទាន់​ដឹង​តែ​មិន​នៅ​ផ្ទះ ​ឃើញ​តែ​ជួប​ជុំ​ជប់​លៀង​​ឥត​ស្រាក​ស្រាន្ត​​
នោះ​ឡើយ។ ​ប្រពន្ធ​​ដែល​បុរស​ត្រូវ​ការ ​គឺ​​តែង​មាន​វត្តមាន​នៅ​ផ្ទះ​ពេល​ប្តី​មក​ពី​ធ្វើ​ការ​ហត់​​នឿយ​អស់​កម្លាំង ​ប្រពន្ធ​ដែល​ចេះ​មើល
​ថែ​ទាំ​ប្តី ​ចេះ​រៀប​ចំអាហារ​​សម្រាប់​ប្តី​ពិសារ ​និង​អាច​រួម​រស់​ជាមួយ​គ្នា​​​​ផង​ដែរ។

៣. ​​មនុស្ស​ស្រី​ដែល​គិត​​វិជ្ជមាន

មនុស្ស​ប្រុស​នឹង​ស្រលាញ់​ប្រពន្ធ​ខ្លួន​ដក​ចិត្ត​មិន​រួច នៅ​ពេល​នាង​អាច​​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​គាត់​ញញឹម និង​សើច​បាន​​រាល់​ថ្ងៃ​។
លើស​ពី​នេះ ​​គាត់​ចង់​បាន​មនុស្ស​ស្រី​ដែល​តែង​​ផ្តល់​នូវ​សុភមង្គល និង​សន្តិ​ភាព​​ផ្នែក​ផ្លូវ​ចិត្ត ​ដោយ​គ្រាន់​តែ​​សម្លឹង​មុខ​ក៏​អាច​ដឹង​
ពី​ជម្រៅ​ចិត្ត​របស់​គ្នា​បាន។

៤. ​ផ្តល់​ពេល​វេលា​​ឯក​ជន​​ខ្លះ​ដល់​​ស្វាមី

​​ក្នុង​ពេល​ជាមួយ​គ្នា ​មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​​ដែរ ហេតុ​នេះ​​នាម​ជា​ប្រពន្ធ ​គួរ​តែ​​កុំ​តោង​ស្អិត​ដូច​ប៉ូលិស​ចាប់​ចោរ
​ឲ្យ​សោះ។ ​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​នេះ​បាន ​បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​គួរ​ឲ្យ​គោរព​បំ​ផុត​។

៥. ​​បង្ហាញ​សកម្មភាព​​ល្អ​ៗ

បើ​ទឹក​ចិត្ត​របស់​អ្នក​ល្អ​ហើយ ​ដូច្នេះ​សកម្មភាព​ក៏​ត្រូវ​ចេញ​មក​ល្អ​ព្រម​គ្នា​ដែរ។ ​កុំ​ឲ្យ​គេ​ថា ​​មាត់​ផ្សេង ​ចិត្ត​ផ្សេង ​ហេតុ​នេះ ​អ្នក​​ត្រូវ​​
បង្ហាញ​ពី​ទង្វើ​របស់​អ្នក​ចេញ​មក​ផង ​ថា​អ្នក​ស្រលាញ់​និង​យក​ចិត្ត​ទុក​ដាក់​លើ​គាត់​កម្រិត​ណា៕​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge