ទទួលទានទឹក​ទៀបបារាំងជាមួយ​ដោះ​គោជួយ​កម្ចាត់ជម្ងឺមហារីកយ៉ាង​មាន​ប្រសិទ្ធិភាព

Posted by : 10639 | 02-Jul-2016

យើង ​ដឹង​ហើយ​ថា ជម្ងឺមហារីក គឺជា​ជម្ងឺ​មួយ​ដ៏ កាច​សាហាវ ដែល​វា​អាច​ឆក់យក​ជីវិត របស់​មនុស្ស​យើង​បាន​។ ហើយ​អ្នកវិទ្យាសាស្ត្រ បាន​ព្យាយាម​រិះរក​ការព្យាបាល​ផ្សេងៗ ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺមហារីក​នេះ​។ ប៉ុន្តែ​វិធី​ព្យាបាល​ទាំងនោះ ដែលមាន​ការប្រើប្រាស់​ថ្នាំពេទ្យ និង​ព្យាបាល​ដោយ គ្រឿង​វិទ្យាសាស្ត្រ វា​ក៏​អាច​ផ្តល់​ផលប៉ះពាល់ ដល់​រាងកាយ​របស់​យើង​ផងដែរ​។​

​ប៉ុន្តែ​ ផ្លែទៀប​បារាំង​អាច ជួយ​យើង​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជម្ងឺមហារីក​បាន​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏មាន ប្រសិទ្ធភាព​ខ្ពស់​បើ ប្រៀបធៀប​ទៅនឹង​ការព្យាបាល​ដោយ​ថ្នាំពេទ្យ​។ ផ្លែឈើ​មួយ​នេះ គឺ​សំបូរ​ទៅដោយ​សារ ធាតុ​ច​ញ្ចឹ​ម និង​វីតាមីន​ជាច្រើន ដែល​អាចជួយ​ដល់​រាងកាយ របស់​ក្នុង​ប្រឆាំង​ជាមួយ នឹង​ជម្ងឺមហារីក និង​ជម្ងឺ​ផ្សេងៗ​ទៀត​។​

​វា​ផ្ទុក​វីតាមីន C A B-Complex កាបូ​នីត្រាត ប្រូតេអ៊ីន ជាតិ​ដែក កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ជាតិ​ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​ស​ង្ក័​សី​។ វា​អាចជួយ​កម្ចាត់ កោសិកា​មហារីក​ដែលមាន​ដូចជា មហារីក​សុដន់ សួត លំ​ពែ ក្រពេញ​ប្រូ​ស្តា​ត់ និង​ពោះវៀន​។លើសពីនេះទៅទៀត​វា​ក៏​អាច​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ដូចជា ការឆ្លង​ដោយ​ពពួក​មេរោគ និង​បាក់តេរី ការកើនឡើង​នៃ​សំពាធ​ឈាម និង​បញ្ហា​ក្នុងការ​ទទួលទានដំណេក​បាន​ផងដែរ​។​

​តើ​ជម្ងឺមហារីក​កើតឡើង​យ៉ាងដូចម្តេច​?
– ការទទួល​ទាន​ជាតិ​ស្ករ​ហួសប្រមាណ​
– មេរោគ​នេះ​កើតឡើង​នៅពេលដែល​រាងកាយ​ខ្វះ​អុកស៊ីសែន​
– ទទួលទាន​អាហារ​ដែល​បង្ករ​អោយមាន​ជាតិ​អាស៊ីត​ច្រើន​

វិធី​ធ្វើ​ទឹក​ផ្លែទៀប​បារាំង​៖
– ផ្លែទៀប​បារាំង​កន្លះ​ផ្លែ​
– ទឹកដោះគោឆៅ ១​ពែង​
– ដុំ​ទឹកកក ៨​ដុំ​
​យក​គ្រាប់​ទៀបបារាំង​ចេញ ហើយ​ដាក់​វា​ចូលក្នុង ម៉ាស៊ីន​ទឹកក្រឡុក ដោយ​ចាក់​គ្រឿងផ្សំ​ផ្សេងទៀត​ចូល​។​
– បំរាម​៖ អ្នក​ដែល​កំពុងតែ​បំ​ប៉ៅ​កូន ហាម​មិនអោយ​ទទួលទាន​ផ្លែទៀប​។

ប្រភព www.cen.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge