សារិកាកែវ ព្យាបាលរបួស បូស អាប់សែ រលាកសាច់ដុំ រោគសើស្បែក គ្រុនមកពីរបួស កញ្រ្ជិល

Posted by : 10639 | 12-Aug-2017

លក្ខណះរុក្ខជាតិៈ ជាព្រឹក្សតូច ឬជាចុល្លិព្រឹក្សខ្នាតធំ។ ស្លឹកស្និតរលោងមានកូនស្លឹក ៣ទៅ៨ដុះឆ្លាស់គ្នា រាងដូច
ស៊ុត ឬរាងស៊ុតទ្រវែង ជាទូទៅរាងរីកធំខាងចុង រាងរូមតូចខាងគល់ ផ្ទៃស្លឹកខាងលើរលោងផ្លេក។ ផ្កាពណ៌ ស ក្លិន
ក្រអូបភាយចេញតិចឬច្រើននៅចុងមែក ឬតាមប្រគាប ទងវែង ឬខ្លីមិនស្មើគ្នា។ ផ្លែមានទឹកច្រើន រាងមូល ឬរាងពង
ក្រពើ ពណ៌ក្រហមឬ ពណ៌ទឹកក្រូចលឿង។ គ្រាប់មាន ១២គ្រាប់។
ផ្នែកប្រើប្រាស់ៈ ឬស ។
ការព្យាបាលៈ របួស បូស អាប់សែ រលាកសាច់ដុំ រោគសើស្បែក គ្រុនមកពីរបួស កញ្រ្ជិល។
កំរិតនិងរបៀបប្រើៈ ឬសបុកអោយម៉ត់ជាភក់ សំរាប់បិតដំបៅ និងរោគសើរស្បែក ឬសបុកនេះលយអំបិលបន្តិច
លេបពី ៥ទៅ១០មល សំរាប់ព្យាបាលគ្រុនក្តៅ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge