នៅសុខៗស្រាប់តែលេចចេញស្នាមជាំលើរាងកាយ អ្នកអាចប្រឈមនឹងបញ្ហាសុខភាព ៧ យ៉ាងនេះ

Posted by : 112220 | 08-Aug-2020

តើ​​គួរ​ធ្វើ​បែប​ណា ប្រសិន​បើ​​នៅ​សុខៗ​ស្បែក​របស់​អ្នក​​លេច​ចេញ​ស្នាម​ជាំ​ដោយ​គ្មាន​មូលហេតុ? ហេតុអ្វី​ទើប​បាន​ជា​វា​កើត​ឡើង
​បែប​នេះ?

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​មូលហេតុ​ដែល​បណ្តាល​ស្នាម​ជាំ​កើត​មាន​លើ​ស្បែក គួរ​អាន​ការ​ពន្យល់​របស់​​វេជ្ជបណ្ឌិត​ដែល​​មាន​សេចក្
តី​ដូច​ខាង​​ក្រោម​។​ អ្វី​ដែល​​មិន​គួរ​ធ្វេស​ប្រហែស គឺ​ត្រូវ​ទៅ​ជួប​អ្នក​ជំនាញ​ផ្នែក​ពិសោធ​ឈាម (hematologist)​ ប្រសិន​បើ​អ្នក​ជួប
​ប្រទះ​បញ្ហា​នេះ។

១. ហាត់​ប្រាណ​លើក​ទម្ងន់​ធ្ងន់ ឬ​​ប្រើ​កម្លាំង​លើក​របស់​ធ្ងន់​ៗពេក

ការ​លើក​របស់​ធ្ងន់​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​អ្នកមាន​ស្នាម​ជាំ។ មាន​ន័យ​ថា​សរសៃ​ឈាម​របស់​អ្នក​កំពុង​តែ​ខ្សោយ​ស្រាប់ ស្រប
​ពេល​ប្រើ​កម្លាំង​ហួស​កម្រិត​ទៀត ជា​ហេតុ​បង្ក​​ឲ្យ​មាន​ផល​បះពាល់​ដល់​​សុខភាព​បណ្តុំ​​សរសៃ​ឈាម។ សូម្បី​ក្មេងៗ ដែល​ចូលចិត្ត
​ស្ពាយ​កាតាប​ធ្ងន់​ៗ​ទៅ​រៀន ក៏​អាច​ជួយ​ប្រទះ​នឹង​បញ្ហា​មួយ​នេះ​បាន​ដែរ។

ថ្វី​ត្បិត​តែ​វា​មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​ខ្លាំង ប៉ុន្តែ​អាច​​ជា​សញ្ញា​បង្ហាញ​​ថា​ អ្នក​កំពុង​ធ្វើ​អ្វី​មួយ​លើស​កម្រិត​ហើយ​។

២. លេប​ថ្នាំ

ប្រសិន​បើ​អ្នក​លេប​​ថ្នាំ​ដែល​មាន​ឥទ្ធិពល​លើ​ឈាម នោះ​ស្នាម​ជាំ​​អាច​នឹង​លេច​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន​។ ប្រភេទ​ថ្នាំ​ទាំង​នោះ
​រួម​មាន​ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​​ធ្លាក់ទឹកចិត្ត ថ្នាំស្ពឹក ថ្នាំ​ប្រឆាំង​នឹង​ការរលាក ថ្នាំ​ផ្ទុក​​ជាតិ​ដែក ឬ​ថ្នាំប្រឆាំងនឹងជំងឺហឺត​ជា​ដើម​។

បើ​អ្នក​សង្កេត​ឃើញ​ថា​ថ្នាំ​ដែល​អ្នក​បាន​លេប​ បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ផ្អាក​លេប​​សិន
ដើម្បី​ជៀសវាង​ពី​បញ្ហា​ហូរឈាម​នៅ​ខាងក្នុង។

៣. ជំងឺ​ឈាម

ជំងឺ​​ឈាម​និង​ជំងឺ​សរសៃ​ឈាម​អាច​បណ្តាល​ឲ្យ​​ស្បែក​​មាន​ស្នាម​ជាំ។ ក្នុង​នោះ​រួម​មាន​ជំងឺ សរសៃឈាមរីកប៉ោង ជំងឺឈាមសស៊ី
ឈាមក្រហម ដែល​សុទ្ធ​សឹង​បង្ក​មក​ពី​បញ្ហា​ឈាម​រត់​មិន​ស្រួល​។

ដាច់​ខាត​កុំ​បណ្ដោយ​ទុក​យូរ​ឲ្យ​សោះ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​​ទាន់​ពេលវេលា ប្រសិន​បើ​អ្នក​ឈឺ​ចុក​ចាប់ ហើម​ជើង
អញ្ចាញ​ធ្មេញ​ហូរ​ឈាម ចេញ​ស្មាន​អុជ​ក្រហម​ (ស្រដៀងនឹងតំណក់ឈាម) ឬ​ចេញ​ឈាម​តាម​ច្រមុះ​ជាដើម​។

៤. ខ្វះ​ជីវជាតិ

នេះ​​អាច​ជា​សញ្ញា​មួយ​ដែល​ចង់​បង្ហាញ​ថា រាង​កាយ​របស់​អ្នក​កំពុង​តែ​ខ្វះ​សារធាតុ​ចាំ​បាច់​អ្វី​ម្យ៉ាង​។ ឧទាហរណ៍ វីតាមីន​ B12 ដែល
​មាន​តួនាទី​សំខាន់​សម្រាប់​ដំណើរ​ការ​ផលិត​ឈាម វីតាមីន K សម្រាប់​កំណក​ឈាម និង​វីតាមីន C ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ
ផលិត​កោសិកា​ថ្មី។ បើ​ខ្វះ​វីតាមីន​អ្វី​មួយ សរសៃ​ឈាម​នឹង​ជួប​បញ្ហា​មិន​ខាន​ មួយ​វិញ​ទៀត មិន​គួរ​ភ្លេច​វីតាមីន​ P ដែល​អាច​ជួយ​
ដល់​ការ​ផលិត​ខូឡាជែន ការ​ពារ​មិន​ឲ្យ​សរសៃ​ឈាម​ប្រែ​ជា​ស្តើង​ដែល​​នាំឲ្យ​​ប៉ះពាល់​​​ដល់​សភាព​ស្បែក​។ ចំណែក​ឯ​ជាតិ​ដែក​ក៏
មាន​សារប្រយោជន៍​​ច្រើន​មិន​ចាញ់​វីតាមីន​ P នោះ​ដែរ។

យ៉ាង​ណា​មិញ អ្នក​​ពុំ​ចាំ​បាច់​ប្រញាប់​ប្រញាល់​ទៅ​​ទិញ​វីតាមីន​យក​មក​លេប​ឡើយ ព្រោះ​វា​ក៏​មាន​នៅ​ក្នុង​ចំណី​អាហារ​ផង​ដែរ។ វីតាមីន
P មាន​នៅ​ក្នុង​តែ​បៃតង ផ្លែ​ប៉ោម ល្ពៅ និង​ខ្ទឹម​ស...។ វីតាមីន K អាច​រក​បាន​នៅ​ក្នុង ផ្លែ​ចេក ស៊ុត គ្រាប់​ធញ្ញជាតិ និង​សាច់​ត្រី...​។
វីតាមីន B12 មាន​នៅ​​ក្នុង​ថ្លើម សាច់​ត្រី ឈីស ស្ពៃក្តោប​ សាលាដ។

៥. អ័រម៉ូន​គ្មាន​តុល្យភាព

អ័រម៉ូន​ឆាប់​ប្រែ​ប្រួល​រហ័ស គឺ​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ។ ជាពិសេស​នៅ​ពេល​ដែល​អ័រម៉ូន​អេស្រ្តូសែនធ្លាក់​ក្នុង​
កម្រិត​ទាប។ វា​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​ដែល​អ្នក​អស់​រដូវ នៅ​ពេល​ដែល​អ្នក​លេប​ប្រភេទ​ថ្នាំ​អ័រម៉ូន ឬ​នៅ​ពេល​មាន​ផ្ទៃ​ពោះ​។

៦. បម្រែបម្រួល​នៃ​អាយុ

ជា​រឿង​​ដែល​គ្មាន​នរណា​ជៀស​ផុត ព្រោះ​អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​សរសៃ​ឈាម​នឹង​ចុះ​ខ្សោយ ហើយ​កោសិកា​ក៏​បាត់បង់​ភាព​យឺត។
ជាទូទៅ​អ្នក​​អាច​​នឹង​​សង្កេតឃើញ​មាន​ស្នាម​នៅ​លើ​ជើង ហើយ​សូម្បី​តែ​មនុស្ស​​វ័យ​ក្មេង​ក៏​អាច​កើត​មាន​ដែរ គ្រាន់​តែ​តិច​តួច​មើល
​ពុំ​ឃើញ​។

៧. អ្នក​កើត​​ជំងឺ​​ទឹក​នោម​ផ្អែម​

ឈាម​និង​ជាតិ​ស្ករ គឺ​ជា​បញ្ហា​ចម្បង​សម្រាប់​អ្នក​កើត​ជំងឺ​នេះ។ ជំងឺ​ទឹក​នោម​ផ្អែម ផ្តល់​ផល​អវិជ្ជមាន​ដល់​ដំណើរ​ការ​នៃ​ឈាម ដូច្នេះ​អ្នក
​ងាយ​នឹង​មាន​ស្នាម​ជាំ​លើ​ស្បែក​ខ្លាំង​ណាស់​។ សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា ឧស្សាហ៍​ស្រេក​ទឹក​ មុខ​របួស​មិន​ងាយ​ជា ឆាប់​ហត់ ​ស្រវាំង​
ភ្នែក​ និង​មាន​អុជ​ស​លើ​ស្បែក​៕ ​​​​

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge