សុខភាពនារីចង់បានក្បាលពោះសិចស៊ីអនុវត្ត៣វិធីនេះ

Posted by : 10639 | 14-Sep-2018

សុភាពនារីភាគច្រើនតែងតែប្រាថ្នាចង់បានក្បាលពោះសិចស៊ី និងមិនចង់ឲ្យមាន ស្នាមអ្វីទាំងអស់ ព្រោះថាវាអាក្រក់មើល។ តើមាន
វិធីសាស្ត្រងាយៗអ្វីខ្លះដើម្បីការពារ និងជួយឲ្យក្បាលពោះសិចស៊ី?


របបអាហារដែលមានជីវជាតិ និងការធ្វើលំហាត់ប្រាណបានទៀងទាត់ ជួយអោយអ្នកឈានដល់គោលដៅ ក្នុងការសម្រកទម្ងន់បាន
ជោគជ័យ។ ប៉ុន្តែនៅត្រង់ចំណុចជុំវិញ ក្បាលពោះពុំទាន់ ស្រកជាតិខ្លាញ់អស់នៅឡើយ លុះត្រាតែអ្នកព្យាយាមហាត់បន្ថែមទៀត។ ខាងក្រោមនេះគឺជាវិធីសាស្ត្របីយ៉ាងដែលអាចឲ្យអ្នកអនុវត្តរៀងរាល់សប្តាសហ៍ដើម្បីកម្ចាត់ជាតិខ្លាញ់នៅជុំវិញក្បាលពោះរបស់អ្នក
ចេញុ។

 


០១. ការទទួលទាន
ធ្វើការកំណត់ការតមរបបអាហារ និងការបន្ទោរបង់ឲ្យបានទៀងទាត់។ ក្បាលពោះរបស់អ្នកប្រហែលជាមិនត្រូវបង្កឡើងដោយជាតិ
ខ្លាញ់នោះទេ ប៉ុន្តែអាចបណ្តោលមកពី ខ្យល់ដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់លោកអ្នក ។ ប្រសិនបើអ្នកមិនបានទទួល
ទាន់ជាតិសសៃឲ្យបានគ្រប់គ្រាន់ទេ (តម្រូវការចាប់ពី ២៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃ) អាចទល់លាមកដែលបណ្តោលឲ្យហើមពោះ។ ដូច្នេះហើយអ្នកគួរតែបរិភោគអាហារដែលមានជាតិសសៃ ឬអាហារដែលផលិតឧស្ម័នច្រើនដូចជា ខាត់ណាពណ៌បៃតង ផ្លែប៉ោម
ឬសណ្តែក ក៏អាចធ្វើឲ្យក្បាលពោះរបស់អ្នកស្រកបន្តិចដែល។

 


០២. ការហាត់ប្រាណ
ការហាត់ប្រាណអាចជួយកាត់បន្ថយ ជាតិខ្លាញ់ដែលធ្វើឲ្យបេះដូងមាន សុខភាពកាន់តែប្រសើរ។ ប្រសិនបើអ្នកធ្វើការហាត់ប្រាណ
ដោយរត់ ជិះកង់ ឬហែលទឹកចាប់ពី ១០ ទៅ ៦០ នាទី អ្នកនឹងមើលឃើញពីល្បឿន នៃការស្រកទម្ងន់យ៉ាងលឿន។ ដូច្នេះហើយ
ដើម្បីធ្វើការសាកល្បងក្នុងការហាត់ប្រាណ ជាលើកដំបូងអ្នកគួរតែចំណាយពេល ១០ ជារៀងរាល់ថ្ងៃ។


0៣. ការបញ្ចេញកម្លាំង
មុនដំបូងហាក់បីដូចជាលំបាក់បន្តិច ប៉ុន្តែអ្នកអាចកំណត់គោលដៅ ឲ្យជាក់លាក់មួយនៅត្រង់សាច់ដុំពោះ ព្រោះនេះជាចំណុចស្នូល
ដែលអ្នកត្រូវកំចាត់។ ក្នុងការហាត់ប្រាណ អ្នកអាចប្រើឧបករណ៍ ឬក៏ប្រើវិធីសាស្ត្រផ្សេងៗដែលធ្វើអោយក្បាលពោះមានចលនាខ្លាំង ធ្វើបែបនេះជាតិខ្លាញ់នៅក្នុងក្បាលពោះរបស់អ្នកឆាប់រលាយអស់៕

ប្រភពfb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge