នារី​មិន​គួរ​ទទួលទាន​អាហារ​៤​មុខ​នេះទេ នៅ​ពេល​ព្រឹក

Posted by : 10639 | 09-Jan-2019

អាហារ​ពេល​ព្រឹក​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ព្រមទាំង​សម្រស់​របស់​មនុស្ស​ស្រី​។

1.​អ្នក​មិន​គួរ​ពិសា​ភេសជ្ជៈ​ដែល​ត្រជាក់​ក្នុង​ពេល​ព្រឹក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​ពិបាក​រំលាយ​អាហារ​ខ្លាំង​ណាស់ ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ភេសជ្ជៈ​ដែល​ក្តៅ​ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ។

2.​អាហារ​ពេល​ព្រឹក​របស់​អ្នក មិន​គួរ​ជា​អាហារ​ដែល​ហឹរ​ខ្លាំង​ឡើយ ព្រោះ​អាហារ​ដែល​ហឹរ​ខ្លាំង អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ប្រតិកម្ម​ជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ក្រពះ​ខ្លាំង​ណាស់ ។

3.​អាហារ​ដែល​សល់​ពី​យប់ ហើយ​មិន​បាន​កម្តៅ អ្នក​មិន​គួរ​យក​មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ឡើយ ព្រោះ​វា​អាច​នាំ​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ណាស់ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ពិសា ។

4.​អាហារ​ពេល​ព្រឹក​ដែល​ខ្លាញ់​ច្រើន និង​ប្រៃ​ខ្លាំង អ្នក​មិន​គួរ​បរិភោគ​ច្រើន ព្រោះ​អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​ទ្រុឌទ្រោម​បាន ។ ជា​ពិសេស អ្នក​នឹង​ងាយ​ធាត់​ដោយ​មិនដឹង​ខ្លួន ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge